ស្វែងរកពួកយើង:

ក្រុមហ៊ុន Denza សម្ពោធជាផ្លូវការណ៌នៅក្នុងប្រទេសកម្ពុជា ជាមួយនិងការបង្ហាញវត្តមានរថយន្តប្រណិត Denza D9

ដោយ

Koun Jab Luffy

16 កក្កដា 2024 08:50 ព្រឹក

អាន 7 នាទី

Article image
ទីផ្សាររថយន្តប្រណិតរបស់ប្រទេសកម្ពុជាជិតឈានចូលដល់យុគសម័យថាមពលថ្មី។ កាលពីថ្ងៃទី 14 ខែកក្កដា ហាង Denza ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា អគារតាំងពិព័រណ៌ DENZA HARMONY CITYMALL SHOWROOM បានបើកសម្ពោធយ៉ាងអធិកអធម នៅកណ្ដាលតំបន់ពាណិជ្ជកម្មនៃរាជធានីភ្នំពេញ ។
ហាងនេះក៏ជាហាងនៅបរទេសដំបូងបង្អស់របស់ម៉ាកយីហោ Denza។ ម៉ាកយីហោ Denza បានមកដល់ប្រទេសកម្ពុជាជាមួយនឹងបទពិសោធន៍រថយន្តប្រណិតថ្មីដែលមានភាពឆ្លាតវៃ សុវត្ថិភាព និងការពារបរិស្ថាន ដែលនាំមកនូនូវបរិស្ថានវិទ្យាថ្មីទាំងស្រុងនៃការធ្វើដំណើរដល់អ្នកប្រើប្រាស់ក្នុងស្រុក។
Article image
Article image
កិច្ចខិតខំប្រឹងប្រែងរបស់ម៉ាកយីហោ BYD ក្នុងការអភិវឌ្ឍន៍យានយន្តថាមពលថ្មីនៅកម្ពុជាត្រូវបានទទួលស្គាល់ និងគាំទ្រដោយរដ្ឋាភិបាលកម្ពុជា។ កាលពីថ្ងៃទី១៥ ខែកក្កដា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា និងឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយលោក Liu Xueliang អ្នកគ្រប់គ្រងទូទៅផ្នែកលក់នៃក្រុមហ៊ុន BYD Asia Pacific និងគណៈប្រតិភូអមដំណើរ និងលោកស្រី Gong Kun អ្នកតំណាងផ្នែកអាជីវកម្មក្រុមហ៊ុន Harmony BYD Cambodia
Article image
លោក Liu Xueliang និងគណៈប្រតិភូអមដំណើរបានចុះត្រួតពិនិត្យមជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត Denza ដែលទើបនឹងបើកថ្មីក្នុងប្រទេសកម្ពុជា និងបានថតវីដេអូផ្នែកខាងក្នុងមជ្ឈមណ្ឌល ដើម្បីផ្សព្វផ្សាយម៉ាកយីហោ DENZA ដល់អ្នកប្រើប្រាស់កម្ពុជាតាមរយៈអ៊ីនធឺណិត។
Article image
លោក Liu Xueliang បានថ្លែងថា មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តថ្មី Denza CITYMALL គឺជាមជ្ឈមណ្ឌលតាំងបង្ហាញក្នុងទីក្រុងដំបូងគេបង្អស់របស់ BYD នៅក្នុងទីផ្សាររថយន្តដៃឆ្វេងក្រៅប្រទេស លោកបានថ្លែងអំណរគុណដល់អតិថិជនកម្ពុជាសម្រាប់ការគាំទ្រ BYD ហើយសង្ឃឹមថាការមកដល់របស់ Denza D9 នឹងនាំមកនូវទិដ្ឋភាពជីវិតកាន់តែសម្បូរបែបដល់ម្ចាស់រថយន្តនៅកម្ពុជា។ ជាឧទាហរណ៍ នៅពេលដែលម្ចាស់រថយន្តជិះ Denza D9 ធ្វើដំណើរទៅប្រាសាទអង្គរវត្ត គឺមិនចាំបាច់ព្រួយបារម្មចំពោះបញ្ហាចំងាយផ្លូវធ្វើដំណើរ និងអាចជ្រូតជ្រាបអំពីផលិតផល BYD ដែលនាំមកនូវការរស់នៅដ៏សុខដុមរមនាដល់ធម្មជាតិនិងទីក្រុងយ៉ាងពិតប្រាកដ។
លោកបានបង្ហាញថា នៅថ្ងៃអនាគត រថយន្តម៉ាកយីហោរ DENZA នឹងមានកាន់តែច្រើនដែលធ្វើចរាចរណ៍នៅក្នុងប្រទេសកម្ពុជា ហើយក្លាយជានាមប័ណ្ណថ្មីក្នុងទីក្រុងនៃប្រទេសកម្ពុជា និងអញ្ជើញអ្នកនិយមលេងអ៊ីនធឺណិត និងអ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជាឲ្យមកទស្សនាមជ្ឈមណ្ឌលតាំងបង្ហាញរថយន្តថ្មី នេះឲ្យបានញឹកញាប់ និងជ្រូតជ្រាបពីការពិភាក្សាសម្របសម្រួលវាងអនាគត និងអតីតកាល។ .
Article image
ក្នុងពិធីបើកសម្ពោធ  រួមមាន លោក Ye Chenghui នាយកផ្នែកលក់ប្រចាំតំបន់រថយន្ដ BYD Asia Pacific, លោក Chen Yifei និង លោក Chen Daoyin ប្រធានផ្នែកលក់នៃផ្នែកលក់រថយន្ត BYD Asia Pacific, លោក Liang Xinyue អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Harmony BYD Asia Pacific និង លោកស្រី Gong Kun ប្រធានអ្នកតំណាងអាជីវកម្មរបស់ក្រុមហ៊ុន Harmony BYD Cambodia  ឧកញ៉ា លឹម កុកឡុង នាយកប្រតិបត្តិក្រុមហ៊ុន KHIEV Auto អញ្ជើញកាត់ខ្សែបូដើម្បីបើកសម្ពោធមជ្ឈមណ្ឌលតាំងបង្ហាញរថយន្តថ្មី។
Article image
លោក Liu Daozhi អគ្គនាយកធនាគារចិន សាខាភ្នំពេញ លោក Jiang Hao អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន China Mobile Cambodia លោក  Wang Jipeng អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ZTE Cambodia និងភ្ញៀវកិត្តិយសមកពីសមាគមចិន ពាណិជ្ជករ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងវិស័យទំនាក់ទំនងផ្សេងៗច្រើនជាង១០០នាក់បានមកទស្សនកិច្ច និងទទួលយកបទពិសោធន៍នៃភាពទាក់ទាញ"អ្នកប្រាជ្ញនឹងជោគជ័យ" របស់ Denza ។
Article image
លោក Ye Chenghui នាយកផ្នែកលក់ប្រចាំតំបន់រថយន្ដ BYD Asia Pacific បានថ្លែងនៅក្នុងសុន្ទរកថាបើកសម្ពោធថា“ពិធីបើកសម្ពោធថ្ងៃនេះ គឺជាចំណុចចាប់ផ្តើមថ្មីសម្រាប់ម៉ាកយីហោ Denza នៅកម្ពុជា។ នាពេលអនាគត យើងនឹងបន្តប្រើប្រាស់ការច្នៃប្រឌិតថ្មីជាកម្លាំងជំរុញ ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់កម្ពុជានូវផលិតផលគុណភាពខ្ពស់បំផុត និងសេវាកម្មដែលយកចិត្តទុកដាក់បំផុត ជំរុញការអភិវឌ្ឍន៍ទីផ្សាររថយន្តថាមពលថ្មីរបស់កម្ពុជា និងរួមចំណែកដល់ការសម្រេចបាននូវការធ្វើដំណើរបៃតង និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព”។
នៅថ្ងៃបើកសម្ពោធនេះ បានប្រារព្ធនូវ ពិធីប្រគល់រថយន្ត Denza ស៊េរីថ្មីដំបូងគេនៅកម្ពុជា។  ម្ចាស់រថយន្ត Denzaទាំង៧រូប ទទួលបានរថយន្ដ Denza D9 ដែលទន្ទឹងរង់ចាំជាយូរមកហើយ។ លោក Ye Chenghui និង លោក Liang Xinyue បានប្រគល់នូវបាច់ផ្កាដល់ម្ចាស់រថយន្ដDenza ដើម្បីអបអរសាទរដល់អតិថិជនបើកនូវ ទំព័រថ្មី ក្នុងការចាប់ផ្ដើមប្រើប្រាស់រថយន្ដថាមពលប្រណិតថ្មី។
Article image
រថយន្ដ Denza ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2010 កំណត់ទីតាំងម៉ាកយីហោរថយន្តប្រណិតថ្មីប្រកបដោយភាពឆ្លាតវៃ និងសុវត្ថិភាព។ ចាប់តាំងពីបង្កើតឡើងមក ម៉ាកយីហោ Denza តែងប្តេជ្ញាផ្តល់ជូនអ្នកប្រើប្រាស់នូវផលិតផលរថយន្តថាមពលថ្មីដែលមានគុណភាពខ្ពស់រហូតមក។
ក្នុងនាមជាម៉ាកយីហោរថយន្តថាមពលថ្មីប្រណិតលំដាប់ខ្ពស់របស់ BYD រថយន្ដ Denzaបានរួមបញ្ចូលនូវបច្ចេកវិទ្យាស្នូលថាមពលថ្មីឈានមុខគេ និងបទពិសោធន៍ផលិតកម្មដ៏សម្បូរបែបរបស់BYD ហើយប្តេជ្ញានាំយកបទពិសោធន៍ធ្វើដំណើរដ៏ល្អឥតខ្ចោះ និងដំណោះស្រាយការពារបរិស្ថានដល់អ្នកប្រើប្រាស់ទូទាំងពិភពលោក។ ឧត្តមគតិរបស់ម៉ាកយីហោនេះគឺ "រួមគ្នាបង្កើត រួមគ្នាចែករំលែក" គោលបំណងបង្កើត និងចែករំលែកបទពិសោធន៍រថយន្តប្រណិតថ្មីដ៏ឆ្លាតវៃ សុវត្ថិភាព និងការពារបរិស្ថានជាមួយអ្នកប្រើប្រាស់។
Article image
ម៉ូដែលដំបូងដែលដាក់លក់ដោយម៉ាក Denza នៅក្នុងទីផ្សារប្រទេសកម្ពុជា គឺជាម៉ូដែលចុងក្រោយបង្អស់នៅក្រៅប្រទេសរបស់ Denza D9 ។ Denza D9 គឺជា MPV ខ្នាតមធ្យម និងធំ ដែលរួមបញ្ចូលគ្នានូវគោលបំណងប្រើប្រាស់លក្ខណៈគ្រួសារ និងរដ្ឋបាល។ រថយន្តនេះមិនត្រឹមតែមានការរចនាផ្នែកខាងក្រៅដ៏ទាន់សម័យ និងឆើតឆាយ និងផ្ទៃខាងក្នុងមានទំហំធំទូលាយ និងប្រកបដោយផាសុកភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើប និងការកំណត់រចនាសម្ព័ន្ធឆ្លាតវៃ បំពេញតម្រូវការច្រើនសម្បូរបែបសំរាប់គ្រួសារនិងអ្នកជំនួញសម័យថ្មី។
Article image
Denza D9 មានដំណើរការល្អឥតខ្ចោះក្នុងលក្ខខណ្ឌនៃដំណើរការថាមពល បំពាក់ការបើកបរដោយប្រព័ន្ធអគ្គីសនីដ៏មានប្រសិទ្ធភាព ថាមពលថ្មបានយូរ និងមុខងារសាកថ្មលឿន ដែលផ្តល់ឱ្យអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍បើកបរដោយគ្មានកង្វល់។ ផ្នែកខាងក្នុងរថយន្តបំពាក់ដោយកៅអីដ៏ប្រណិត និងប្រព័ន្ធកម្សាន្តពហុមុខងារ ដើម្បីធានាថាអ្នកដំណើរគ្រប់រូបអាចសោយសុខនឹងការធ្វើដំណើរប្រកបដោយផាសុកភាព និងភាពសប្បាយរីករាយ។ ជាមួយគ្នានេះ Denza D9 ក៏ត្រូវបានបំពាក់ជាមួយនឹងប្រព័ន្ធជំនួយការបើកបរដ៏ឆ្លាតវៃចុងក្រោយបំផុត និងការកំណត់រចនាសម្ព័ន្ធសុវត្ថិភាពគ្រប់ជ្រុងជ្រោយដោយផ្តល់នូវការធានាសុវត្ថិភាពយ៉ាងទូលំទូលាយសម្រាប់ម្ចាស់រថយន្ត និងអ្នកដំណើរ។
Article image
ចាប់តាំងពីការបើកដំណើរការរបស់ខ្លួន Denza D9 ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់នៅក្នុងទីផ្សារ កម្រិតកណ្ដាល កម្រិតខ្ពស់ជាមួយនឹងដំណើរការដ៏ល្អ និងដំណើរការទីផ្សារដ៏ឆ្នើម ហើយក្លាយជាជើងឯកលក់ MPV គ្រប់ប្រភេទរបស់ប្រទេសចិននៅឆ្នាំ 2023 ។ ការចូលមកប្រទេសកម្ពុជានេះគឺជាការបង្ហាញខ្លួននៅ បរទេស លើក ដំបូង របស់ ម៉ាកយីហោ Denza។ ក្រុមហ៊ុនDenza សង្ឃឹមថានឹងសហការជាមួយអ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជាដើម្បីបង្កើត បទពិសោធន៍ប្រើប្រាស់រថយន្តថ្មីនិងនាំយកបរិស្ថានវិទ្យានៃការធ្វើដំណើរប្រណីតថ្មីដែលប្រាថ្នាចង់បានដល់ម្ចាស់រថយន្ត Denza ក្នុងប្រទេសកម្ពុជា។
Article image
ហាង Denza ដំបូងគេរបស់ប្រទេសកម្ពុជាស្ថិតនៅក្នុងតំបន់ CITY MALL ដែលជាតំបន់ពាណិជ្ជកម្មដ៏មមាញឹកក្នុងរាជធានីភ្នំពេញ ជិតមហាវិថីជាផ្លូវសំខាន់មួយដែលមានភាពងាយស្រួលក្នុងការធ្វើដំណើរនិងមានចរាចរណ៍ច្រើន ហើយប្រមូលផ្តុំដោយម៉ាករថយន្តប្រណិតជាច្រើននៅតំបន់ជុំវិញ ។
Article image
ទីតាំងបង្ហាញហាងថ្មីនេះគ្របដណ្តប់លើផ្ទៃដីជិត 600 ម៉ែត្រការ៉េ និងត្រូវបានបំពាក់ដោយកន្លែងដាក់តាំងយានយន្ត កន្លែងបង្ហាញទេសភាព បន្ទប់ទទួលភ្ញៀវ VIP និងកន្លែងប្រគល់រថយន្តថ្មី។ល។ ផ្តល់ជូនអ្នកប្រើប្រាស់នូវបទពិសោធន៍សេវាកម្មប្រណីតថ្មីដ៏គ្រប់ជ្រុងជ្រោយ។ រចនាបថទេសភាពនៃខាងក្នុងហាងប្រើពណ៌សជាគោល ជាមួយឈើ ក្បាច់ពណ៌ត្នោត ពិដានកញ្ចក់ និងជញ្ជាំងខាងក្រៅធ្វើពីកញ្ចក់ពីជាន់ទៅពិដាន សាលតាំងពិពណ៌មាន ភាពភ្លឺថ្លា សាមញ្ញ និងឆើតឆាយ ដែលបង្ហាញពីរចនាប័ទ្មដ៏ប្រណិត។
Article image
Article image
Denza មិនត្រឹមតែប្តេជ្ញាបង្កើតផលិតផលរថយន្តថាមពលថ្មីដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្តេជ្ញាផ្តល់ជូនអ្នកប្រើប្រាស់នូវសេវាកម្មបន្ទាប់ពីការលក់ពេញលេញ និងដំណោះស្រាយការធ្វើដំណើរដ៏ទូលំទូលាយផងដែរ។ ប្រតិបត្តិករហាងថ្មី Harmony Auto គឺជាក្រុមលក់រថយន្តប្រណិត និងដ៏សែនប្រណីតដ៏ល្បីលើពិភពលោក ជាមួយនឹងបទពិសោធន៍ប្រតិបត្តិការរថយន្តប្រណីតដ៏សម្បូរបែប និងក្រុមប្រតិបត្តិការសេវាកម្មប្រកបដោយជំនាញវិជ្ជាជីវ
Article image
Article image
លោកស្រី Gong Kun ប្រធានអ្នកតំណាងអាជីវកម្មរបស់ក្រុមហ៊ុន Harmony BYD Cambodia បានថ្លែងនៅក្នុងពិធីបើកសម្ពោធថា  “យើងនឹងរក្សានូវស្តង់ដារខ្ពស់ជានិច្ចរបស់ Denza រៀបចំកម្មវិធីបើកសាកល្បងផ្សេងៗ ផ្តល់សេវាកម្មក្រោយពេលលក់ដែលមានគុណភាពខ្ពស់ និងបន្តកែលម្អបទពិសោធន៍នៃការទិញរថយន្ត និងការពេញចិត្ត ដើម្បីឱ្យអ្នកប្រើប្រាស់កម្ពុជាកាន់តែច្រើនអាចយល់ និងទទួលបានបទពិសោធន៍ពីភាពទាក់ទាញពិសេសរបស់រថយន្ត Denza ។
Article image
ក្នុងនាមជាភ្នាក់ងារផ្តាច់មុខនៃម៉ាក Denza នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Harmony Autoនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយម៉ាកយីហោ BYD ដើម្បីបើកហាងចែក ចាយ និងនាំយកម៉ូដែល Denza ថ្មីបន្ថែមទៀត និងផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់ទៅកាន់បណ្ដាខេត្ត។នៅពេលអនាគត ក្រុមហ៊ុន Denza នឹងប្រកាន់ភ្ជាប់នូវគោលបំណងដើមនៃ "ភាពឆ្លាតវៃ សុវត្ថិភាព និងប្រណិតភាពថ្មី" ប្រើប្រាស់បច្ចេកវិទ្យាឆ្ពោះទៅមុខដើម្បីបង្កើតការរស់នៅប្រកបដោយភាពឆ្លាតវៃពេញលេញ និងបើកទំព័រថ្មីនៃភាពប្រណីតរបស់រថយន្តអគ្គីសនីថាមពលថ្មីនៅកម្ពុជា!
Cambodia Denza Store
អាសយដ្ឋានៈ No.37-39 PREAH MONIRETH BLVD
ម៉ោងធ្វើការៈ MON-SUN 8:30-17:30
ក្រុមហ៊ុន Denza សម្ពោធជាផ្លូវការណ៌នៅក្នុងប្រទេសកម្ពុជា ជាមួយនិងការបង្ហាញវត្តមានរថយន្តប្រណិត Denza D9