ស្វែងរកពួកយើង:

ក្រុមហ៊ុន​ iOne​ ចេញ​លក់​ជា​ផ្លូវការ​នូវ​ផលិតផល​ថ្មី​ iPad​ Air

ដោយ

Koun Jab Luffy

21 ធ្នូ 2013 01:35 រសៀល

អាន 4 នាទី

ភ្នំពេញ​ ថ្ងៃ​ទី​ 21​ ខែធ្នូ​ ឆ្នាំ​ 2013​ ក្រុមហ៊ុន​ iOne​ ដែល​ជា​ក្រុមហ៊ុន​ធំ​មាន​សិទ្ធិ​ស្របច្បាប់​នាំ​ចូល​នឹង​ចែកចាយ​ផលិតផល​ Apple​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចាប់ផ្តើម​ប្រកាស​ចេញ​លក់​ជា​ផ្លូវការ​នូវ​ផលិតផល​ថ្មី​ Apple​ បន្ថែម​ទៀត​សំរាប់​អតិថិជន​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នោះ​គឺ​ iPad​ Air​ ដែល​ជា​ផលិតផល​ថ្មី​នឹង​ទំនើប​បំផុត​របស់​ក្រុមហ៊ុន​ Apple​ និង​ទើបតែ​បាន​បង្ហាញ​ចេញ​នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​។​ បន្ថែម​ពីលើ​នេះ​ ក្រុមហ៊ុន​ iOne​ ក៏​មាន​ចេញ​លក់​នូវ​ឧ​បករ​ណ៌​ Accessories​ មួយ​ចំនួន​ទៀត​សំរាប់​ប្រើប្រាស់​ជាមួយនឹង​ផលិតផល​ Apple​ ដែរ​នៅ​ក្នុង​នោះ​ដូច​ជា​ Doxie​ Go​ Protable​ Scanner,​ Bluelounge​ Mika​ one​ Stand​ for​ all​ tablet,​ Bluelounge​ Milo​ Micro​ Suction​ for​ iPhone​ 5,​ Fobo​ Wireless​ Tags,​ Parrots​ AR​ Drone​ 2.0​ និង​ Bluetrk​ Bluetooth​ CooCoo​ Watch​ ដែល​ផលិតផល​ទាំង​អស់នេះ​ក៏​ជា​ផលិត​ថ្មី​ដែល​ទើបនឹង​មក​ដល់ទី​ផ្សារ​កម្ពុជា​ផង​ដែរ​ ។​  ​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន​ iOne​ បានឱ្យ​ដឹង​ថា​ ចាប់ពី​ថ្ងៃ​ទី​ 21​ ខែធ្នូ​ ឆ្នាំ​ 2013​ នេះ​តទៅ​អតិថិជន​ទាំងអស់​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ អាច​រក​ជាវ​បាន​នូវ​ផលិតផល​ Apple​ ថ្មី​គឺ​ iPad​ Air​ បាន​នៅ​គ្រប់​សាខា​របស់​ក្រុមហ៊ុន​ iOne​ ទាំង​ប្រាំមួយ​សាខា​នៅ​ទូ​ទាំង​ប្រទេស​ដែល​តាម​រយៈ​នៃ​ការ​ជាវ​នេះ​អតិថិជន​នឹង​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​។​ iPad​ Air​ គឺជា​ផលិតផល​ថ្មី​មួយ​របស់​ Apple​  ដែល​មាន​អេ​ក្រង់​ប្រភេទ​ Retina​ Dispaly​ ទំហំ​ 9.7​ អ៊ី​ង​ និង​មាន​ទម្ងន់​ 469​ ក្រាម​ ហើយនឹង​មាន​បំពាក់​មក​ជាមួយ​នូវ​កាមេរ៉ា​ប្រភេទ​ថ្មី​ iSight​ ទំហំ​ 5​ មេ​ហ្គា​ភិ​ច​សែ​ល​ និង​មាន​សមត្ថភាព​អាច​ថត​វី​ដេ​អូ​បាន​ក្នុង​កំរិត​ Full​ HD​ 1080p@30fps​។​ iPad​ Air​ ត្រូវ​បាន​ក្រុមហ៊ុន​ Apple​ បំពាក់​នូវ​បន្ទះ​ឈី​ប​ប្រភេទ​ A7​ និង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS7​។​
​បច្ចុប្បន្ន​នេះ​ ក្រុមហ៊ុន​ iOne​ មាន​ 6​ សាខា​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​សាខា​ទី​មួយ​ iOne​ Canadia​ មាន​អា​ស័​យ​ដ្ឋា​ន​ស្ថិត​នៅ​ ជាន់​ផ្ទាល់​ដី​ អគារ​ពាណិជ្ជកម្ម​កា​ណា​ឌី​យ៉ា​ មហាវិថី​ព្រះ​មុនី​វង្ស​ កែង​ផ្លូវ​ក្រមួនសរ​ លេខ​ទូរស័ព្ទ​ 023​ 99​ 88​ 89,​ សាខា​ទី​ពីរ​ iOne​ Sovanna​ មាន​ទីតាំង​ស្ថិត​នៅ​ជាន់​ផ្ទាល់​ដី​ផ្សារ​ទំនើប​សុ​វ​ណ្ណា​ លេខ​ទូរស័ព្ទ​ 023​ 99​ 31​ 81,​ សាខា​ទី​បី​ iOne​ Ratana​ មាន​ទីតាំង​ស្ថិត​នៅ​ជាន់​ផ្ទាល់​ដី​ផ្សារ​ទំនើប​រតនា​ តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រូ​ស្ស៊ី​ លេខ​ទូរស័ព្ទ​ 023​ 88​ 31​ 01,​ សាខា​ទី​បួន​ iOne​ Monivong​ មាន​អា​ស័​យ​ដ្ឋា​ន​ស្ថិត​នៅ​អគារ​លេខ​ 463​ មហាវិថី​ព្រះ​មុនី​វង្ស​ ខាងត្បូង​អតីត​ក្រសួងទេសចរណ៍​ លេខ​ទូរស័ព្ទ​ 023​ 222​ 240,​  សាខា​ទី​ប្រាំ​ iOne​ Preah​ Sihanouk​ មាន​ទីតាំង​ស្ថិត​នៅផ្ទះ​ លេខ​ 158​ អាគារ​ (Lucky​ Burger)​ ជាន់​ទី​ពីរ​តាម​បណ្តោយ​មហាវិថី​ព្រះ​សីហ​នុ​ ទូរស័ព្ទ​លេខ​ 023​ 99​ 31​ 63,​ និង​សាខា​ទី​ ប្រាំមួយ​ iOne​ Siem​ Reap​ មាន​អា​ស័​យ​ដ្ឋា​ន​ស្ថិត​នៅ​ក្នុង​ផ្សារ​ ទំនើប​ Lucky​ Mall​ ជាន់​ទី​ 2​ ផ្លូវ​ស៊ី​វត្ថា​ មណ្ឌល​ 2​ សង្កាត់​ស្វាយ​ដង្គុំ​ទូរស័ព្ទ​លេខ​  063​ 76​ 10​ 19​។​​សូម​បញ្ជាក់​ផង​ដែរ​ថា​ ក្រុមហ៊ុន​ iOne​ គឺជា​ក្រុមហ៊ុន​ដ៏​ធំ​តែ​មួយ​គត់​ដែល​បាន​នាំ​មក​នូវ​ផលិតផល​ Apple​ ថ្មីៗ​ និង​មាន​លក្ខណៈ​ទំនើប​បំផុត​មក​កាន់​ទីផ្សារ​នៅ​ក្នុង​ព្រះរាជា​ណា​ ចក្រ​កម្ពុជា​ ហើយ​រាល់​ផលិតផល​ថ្មីៗ​ទាំងអស់​ដែល​បាន​នាំ​មក​គឺ​សុទ្ធសឹងតែ​មានការ​ធានា​ត្រឹមត្រូវ​ជូន​ដល់​អតិថិជន​ទាំងអស់​។​ ចំពោះ​ព័ត៌មាន​លំអិត​ទាក់ទង​ជាមួយនឹង​ការ​ចេញ​លក់​ជា​ផ្លូវការ​នូវ​ផលិតផល​ថ្មី​ iPad​ Air​ នេះ​សូម​ទំនាក់ទំនង​មក​កាន់​ក្រុមហ៊ុន​ iOne​ តាម​រយៈ​លេខ​ទូរស័ព្ទ​ 023​ 99​ 75​ 75​ ឬ​ចូល​ទៅ​កាន់​គេហទំព័រ​ www.iOne2u.com​  or​ www.facebook.com/iOneCambodia​ ។​​