ស្វែងរកពួកយើង:

ក្រុមហ៊ុន LDI ENTERPRISE សហការជាមួយក្រុមហ៊ុន CASIO ប្រកាសប្តេជ្ញាថា នឹងពង្រីកទីផ្សាររបស់ CASIO នៅកម្ពុជាឱ្យកាន់តែធំជាងមុន

ដោយ

Koun Jab Luffy

25 សីហា 2019 10:27 យប់

អាន 3 នាទី

Article image
ដោយមើលឃើញពីភាពរីកចំរើន និងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន ទាំងនៅលើទីផ្សារក្នុងប្រទេសកម្ពុជា និងលើទីផ្សារអន្តរជាតិ ទៅលើផលិតផលនាឡិការម៉ាកល្បីៗ របស់ប្រទេសជប៉ុន ក្រុមហ៊ុន LDI ENTERPRISE បានសហការជាមួយក្រុមហ៊ុន CASIO រៀបចំនូវពិធីជួបជុំសម្រាប់ដៃគូរចែកចាយទាំងអស់នៅក្នុងប្រទេសកម្ពុជា ដោយបានប្តេជ្ញាពង្រីកទីផ្សាររបស់នាឡិកា CASIO នៅកម្ពុជាឱ្យបានកាន់តែធំបន្ថែមទៀត ជាមួយនឹងការបង្ហាញនូវគម្រោងកាន់តែធំនៅក្នុងការនាំមុខសម្រាប់នាឡិកាម៉ាក CASIO លើទីផ្សារកម្ពុជា។
ពិធីជួបជុំដ៏ធំនេះផងដែរ ធ្វើឡើងនៅនៅសណ្ឋាគារសូហ្វីតែល នាល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតី លោកស្រី លី គាវ អគ្គនាយិកាក្រុមហ៊ុន LDI ENTERPRISE LTD, លោកស្រី គួច ណាវី នាយកប្រតិបត្តិក្រុមហ៊ុន LDI ENTERPRISE LTD, លោក  Atsushi Yamaoka និងអ្នកនាង Asami Sagara តំណាងពីប្រទេសជប៉ុន នៃនាឡិកាម៉ាក CASIO រួមទាំងមានភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។
Article image
លោកស្រី គួច ណាវី បានលើកឡើងថា បច្ចុប្បន្ន CASIO កំពុងទទួលបានការគាំទ្រជាខ្លាំងក្នុងប្រទេសកម្ពុជា ហើយស្របពេលកំណើនសេដ្ឋកិច្ចជាតិ កំពុងមានការរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពសមរម្យ បានរស់នៅជាមួយភាពទាប់សម័យ បានធ្វើឱ្យអត្រានៃការប្រើប្រាស់ផលិតផលនាឡិកាម៉ាកល្បីៗ កាន់តែមានការកើនឡើងយ៉ាងច្រើនផងដែរ ជាមួយនឹងកំណើននេះលោកស្រីបានរំពឹងថា នៅថ្ងៃអនាគត CASIO នឹងមានការប្រើប្រាស់កាន់តែច្រើន ជាមួយការជឿជាក់លើគុណភាព និងតម្លៃរបស់នាឡិកាដ៏ទំនើបរបស់ជប៉ុនមួយនេះ។
Article image
លោកស្រី គួច ណាវី បានបន្ថែមថា ក្រុមហ៊ុន LDI ENTERPRISE LTD នៅពេលបច្ចុប្បន្ននេះកំពុងតែមានការរីកចម្រើន និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជន និងអ្នកយកទៅលក់បន្ត ដោយសារតែមានការគាំទ្រយ៉ាងច្រើននេះហើយ ក្រុមហ៊ុនមានគម្រោងពង្រីកសាខាថ្មីៗបន្ថែមចំនួន ៥កន្លែងទៀត ដែលស្ថិតនៅទីតាំងដូចជា៖ THE BRIDGE, OLYMPIA MALL, FURI SIHAKNUVILLE  EXCHANGE SQUARE, និង CHIPMONG NORO MALL ដើម្បីពង្រីកទីផ្សារក្នុងប្រទេសកម្ពុជា ក្នុងការបំពេញតម្រូវការ និងភាពរីកចម្រើនក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះផងដែរ។
Article image
លោក Atsushi Yamaoka ដែលជាអ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន CASIO បានលើកឡើងថា បន្ទាប់ពីចាប់ដៃគូសហការជាមួយក្រុមហ៊ុននៅកម្ពុជារួចមក បានជំរុញឲ្យ CASIO កាន់តែល្បី ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺនាឡិកាទំនើបម៉ាកល្បី G-SHOCK ដែលមានការពេញនិយមខ្លាំង ដោយគិតត្រឹមឆ្នាំ២០១៩នេះ អាចលក់បានរហូតដល់ ១០០លានគ្រឿងឯណោះ។
Article image
Article image
នៅក្នុងពេលឆាប់ៗខាងមុខនេះ G-SHOCK នឹងមានបង្ហាញនូវវត្តមានផលិតផលថ្មីៗបន្ថែមទៀត ដែលកាន់តែអស្ចារ្យ ជាមួយនឹងមុខងារផ្សេងៗទៀត។ កាន់តែពិសេសសម្រាប់អ្នកនិយមប្រើប្រាស់ក្នុងការកំណត់ពេលវេលា ដូចជាអ្នកលេងកីឡាដើម។ លោករំពឹងថា ដោយសារការរស់នៅប្រកបដោយសុខសន្តិភាព និងភាពរីកចម្រើនរបស់កម្ពុជាដូចបច្ចុប្បនេះប្រជាពលរដ្ឋខ្មែរ និងគាំទ្រផលិតផល CASIO កាន់តែច្រើនបន្ថែមទៀត។
Article image
Article image
សូមបញ្ជាក់ដែរថា នៅក្នុងកម្មវិធីនេះដែរ ក្រុមហ៊ុន LDI ENTERPRISE LTD ក៏បានប្រកាសជាផ្លូវការនូវអគ្គរាជទូតសុច្ឆន្ទៈ ចំនួន២រូបបន្ថែមទៀតគឺ លោក ធារី ចន្ថាប៊ីន តំណាងឱ្យផលិតផលនាឡិកាម៉ាក G-SHOCK CASIO ផ្នែកកីឡា និងកញ្ញា នីគី នីគី តំណាងឱ្យផលិតផលនាឡិកាម៉ាក BABY-G ដែលស្ថិតនៅក្រោមម៉ាកសញ្ញាឡិកា CASIO របស់ជប៉ុនផងដែរ៕