ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ក្រុមហ៊ុន OPPO ប្រកាស Pre-Order ស្មាតហ្វូន OPPO Reno និង OPPO Reno 10X Zoom ជាមួយនឹងការថែមជូនកាដូជាច្រើន

ដោយ

Koun Jab Luffy

08 មិថុនា 2019 01:17 យប់ជ្រៅ

អាន 3 នាទី

Article image
បន្ទាប់ពីចប់កម្មវិធីសម្ពោធជាផ្លូវការ OPPO Reno បានប៉ុន្មានថ្ងៃ! នៅពេលនេះ ក្រុមហ៊ុន OPPO នៅកម្ពុជា បានប្រកាសតម្លៃលក់ចេញផលិតផលថ្មីរបស់ខ្លួនចាប់ពីថ្ងៃនោះមក នូវម៉ូឌែល OPPO Reno មានតម្លៃត្រឹមតែ 529$ ដែលមានគុណសម្បត្តិដូចជាមានកាមេរ៉ាក្រោយភ្លោះទំហំ 48MP+5MP  ហើយនិង មាន ROM ទំហំ 256GB និង RAM ទំហំ 6GB និងមានថាមពលថ្មទំហំ 3765mAh និងមានបច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC 3.0 វាមានបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost 2.0 និងមានកាមេរ៉ាបង្កប់ខ្លួនបែបបញ្ឆិត(ព្រុយត្រីឆ្លាម)ឡើងអេមផងដែរ។ បើនិយាយពីតម្លៃប៉ុណ្ណេះ និងគុណសម្បត្តិប៉ុណ្ណឹង គឺស៊ីផុយតែម្តងសម្រាប់ Fan របស់ OPPO ហើយអ្នកដែលមិនទាន់បានប្រើអាចសាកល្បងបាន ដោយសារតែម៉ូឌែល នេះជាម៉ូឌែលទំនើបចុងក្រោយរបស់ OPPO។
ស្របពេលជាមួយគ្នានោះដែរ អ្វីដែលធ្វើអ្នកប្រើប្រាស់ទូរស័ព្ទដៃរំជើបរំជួលខ្លាំងជាងគេ គឺបច្ចេកវិទ្យា 60X Digital Zoom ដែលនៅក្នុងតួខ្លួនតួឯកដ៏ស្រស់សង្ហា OPPO Reno 10X Hybrid Zoom ដែលយើងគ្រប់គ្នាដឹងហើយថា វាជាបច្ចេកវិទ្យាថ្មី និងទំនើបចុងក្រោយបំផុត តម្រូវទៅតាមការប្រាថ្នាចង់បានរបស់អ្នកជំនាញថតរូប ដែលនិយមថតរូបតាមទូរស័ព្ទដៃ ប្រកបដោយភាពច្នៃប្រឌិត ឥតឈប់ឈរ នៅពេលនេះបច្ចេកវិទ្យា 60X Digital Zoom នៅលើកាមេរ៉ាខាងក្រោយរបស់  OPPO Reno 10X  អាចធ្វើការ  Zoom កាន់តែឆ្ងាយ និងកាន់តែច្បាស់ឡើងកប់ពពកតែម្តង ដែលមិនធ្វើឲ្យពួកគេខកចិត្តឡើយ ដែលវាមានលក្ខណៈពិសេសខុសពី OPPO Reno ធម្មតាដូចជា កាមេរ៉ាខាងក្រោយទំហំ 48MP(ជាកាមេរ៉ាមេ) +13MP ជា Len(កាមេរ៉ា ប្រភេទ Telephoto) + 8M Pជា Len (សម្រាប់ជំនួយលើការថតរូបជាលក្ខណៈ Ultra-Wide Angle ) បន្ថែមទៀត ។
Article image
មិនតែប៉ុណ្ណោះ OPPO Reno 10X Hybrid Zoom នេះអាចថតវីដេអូ 4K រហូតដល់ទៅ 60fps ,  វាមាន Audio 3D និង Audio Zoom ថែមទៀត ដែលវាជាចំនុចពិសេសរបស់ក្រុមអ្នកថតរូបជំនាញដាក់តាមខ្លួន គ្រប់ពេលវេលា គ្រប់ទីកន្លែង។ ម៉ូឌែល នេះវាបានមកជាមួយនឹង ROM ទំហំ 256GB និង RAM ទំហំ 8GB និង ថាមពលថ្មទំហំ 4065 mAh  វាមានប្រព័ន្ធបន្សាបកម្តៅ ហើយវាមានបច្ចេកវិទ្យាសាកថ្មល្បឿនលឿន និង បច្ចេកវិទ្យាជំនួយល្បឿនដូចគ្នានឹងម៉ូឌែល OPPO Reno ធម្មតាដែរ ។
Article image
លោកអ្នកអាចចាប់ផ្តើមកុម្ម៉ង់(Pre-order )ទុកម៉ូឌែល OPPO Reno 10X Hybrid Zoom ដែលមានបច្ចេកវិទ្យា 60X Digital Zoom ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 14 ខែ មិថុនា ឆ្នាំ 2019 នេះ ក្នុង ដោយលោកអ្នកនឹងទទួលបានកញ្ចប់កាដូពិសេសដែលមានតម្លៃរហូតដល់ទៅ $239ដូចជា៖ 1.ម៉ាស៊ីនបូមធូលី 2.កាស ក្តោបត្រចៀក Bluetooth 3.ស៊ីមស្មាត (លេខពិសេស) ដែលភ្ជាប់គម្រោងស្មាតធំហ្មងរយៈពេល 24 សប្តាហ៏ពីក្រុមហ៊ុន OPPO ប្រចាំនៅប្រទេសកម្ពុជាថែមទៀតផង។
Article image
Article image
ព័ត៌មានលម្អិតសូមលោកអ្នកចូលទៅកាន់ Page ផ្លូវការរបស់ OPPO តាមរយៈ Link  https://www.facebook.com/OPPOCAMBODIA/

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

ក្រុមហ៊ុន OPPO ប្រកាស Pre-Order ស្មាតហ្វូន OPPO Reno និង OPPO Reno 10X Zoom ជាមួយនឹងការថែមជូនកាដូជាច្រើន