ស្វែងរកពួកយើង:

ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រុមហ៊ុន ឡារីតា អ៊ិចប្រេស

ដោយ

Koun Jab Luffy

13 មីនា 2024 05:28 ល្ងាច

អាន 2 នាទី

Article image
ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) - RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធី “ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន អ អិម អេ  (ខេមបូឌា)ម.ក និងក្រុមហ៊ុន ឡារីតា អ៊ិចប្រេស” ក្រោមអធិបតីភាពរបស់ លោក សេង វឹង នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ហ្វដ និង លោក មឿន សម្បត្តិ នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ឡារីតា អ៊ិចប្រេស រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានជាច្រើន។
លោក សេង វឹង នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ហ្វដ បានមានប្រសាសន៍ថា៖ “ថ្ងៃនេះ ខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់ និងសេចក្តីសោមនស្សរីករាយ ដែលបានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក និង ក្រុមហ៊ុន ឡារីតា អ៊ិចប្រេស។
Article image
កិច្ចសហប្រតិបត្តិការនេះអាចកើតមានឡើង ដោយសារភាពរឹងមាំរបស់ក្រុមហ៊ុន អ អិម អេ  ដែលចាក់ឬសគល់ក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា អស់រយៈកាលជាង ៣០ឆ្នាំកន្លងមកនេះ។ ជាពិសេសនោះ គឺភាពជឿជាក់របស់ក្រុមហ៊ុន ឡារីតា និងទំនុកចិត្ត មកលើគុណភាព សុវត្ថិភាព បច្ចេកវិទ្យា និងសេវាកម្មរបស់ ហ្វដ ដែលជាកត្តាជំរុញដល់ក្រុមហ៊ុន ឡារីតា សម្រេចចិត្តជ្រើសរើសយករថយន្ត ហ្វដ មកប្រើប្រាស់ជាធ្យោបាយដឹកជញ្ជូនអតិថិជនរបស់ខ្លួន។”
Article image
លោក មឿន សម្បត្តិ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ឡារីតា អ៊ិចប្រេស បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន ឡារីតា បានសម្រេចចិត្តយករថយន្ត Ford Transit ដើម្បីធ្វើជាមធ្យោបាយដឹកអ្នកដំណើរ ដោយសាររថយន្តនេះ មានបច្ចេកវិទ្យាទំនើប សុវត្ថិភាពខ្ពស់ ជាពិសេស ក្រុមហ៊ុន ហ្វដ មានជាងជំនាញដែលទទួលបានការបណ្តុះបណ្តាលពីរោងចក្រផ្ទាល់ និងអ្នកជំនាញខ្មែរ និងបរទេសដែលមានបទពិសោធន៍យូរឆ្នាំ ដើម្បីធ្វើការថែទាំ និងជួសជុលរថយន្ត។ ដោយសារតែកត្តាចម្បងទាំងអស់នេះ ទើបធ្វើអោយក្រុមហ៊ុន ឡារីតា សម្រេចជ្រើសរើសយកក្រុមហ៊ុន ហ្វដ ធ្វើជាដៃគូសហប្រតិបត្តិការជាយូរអង្វែង។”
Article image
ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ គឺឆ្លុះបញ្ជាំងអំពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរ ដែលបានទំនាក់ទំនងជាយូរឆ្នាំណាស់មកហើយ រួមទាំងបានផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៅខាងដៃគូសហការផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ កិច្ចសហការនេះក៏ចង់បន្តលើស្ទួយនូវវិស័យដឹកជញ្ជូនអ្នកដំណើររបស់ក្រុមហ៊ុន ឡារីតា អ៊ិចប្រេស អោយកាន់តែល្អប្រសើរ និងបន្តជាមិត្តដៃគូស្អិតល្មួតរវាងគ្នាទៅវិញទៅមក។
Article image
Article image
Article image