ស្វែងរកពួកយើង:

​ក្រុមហ៊ុន​ Samsung​ ផ្តល់​ជូន​គ្រឿង​អេ​ឡិច​ត្រូ​និក​បន្ថែម​ ដើម្បី​ពង្រឹង​កម្មវិធី​បណ្តុះបណ្តាល​បច្ចេកវិទ្យា​នៅ​វិទ្យាស្ថាន NPIC

ដោយ

Koun Jab Luffy

31 សីហា 2016 04:04 ល្ងាច

អាន 3 នាទី

​នៅ​ថ្ងៃ​ទី​ 31​ ខែ​ សីហា​ នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​ (NPIC)​ ក្រុមហ៊ុន​ Samsung​ បាន​នាំ​យក​នូវ​គ្រឿង​អេ​ឡិច​ត្រូ​និក​ និង​សម្ភារៈ​សិក្សា​ ដើម្បី​ផ្គត់​ផ្គង​បន្ថែម​ទៀត​ដល់​និស្សិត​ ដែល​កំពុង​សិក្សា​ក្នុង​វគ្គ​បណ្តុះបណ្តាល​ប​ចេ្ច​ក​វិទ្យា​ Samsung​ Tech​ Institute​ ។​
​លោក​ ឆែ​ សុខ​ឡេ​ង​ ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន​ Samsung​ Electronics​ ប្រចាំ​នៅ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​៖​ «​យើង​ចង់​ឲ្យ​និស្សិត​ដែល​ចូល​រៀន​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​ ក៏​ដូច​ជា​សាស្ត្រាចារ្យ​ អាច​អនុវត្ត​ជាមួយ​ និ​ឹ​ង​សម្ភារៈ​អេ​ឡិច​ត្រូ​និក​ទំនើបៗ​របស់​សាម​សុង​ ដូច្នេះ​ហើយ​ទើប​យើង​នាំ​មក​ជូន​នូវ​សម្ភារៈ​ជា​ច្រើន​នៅ​ថ្ងៃនេះ​។​ សម្ភារៈ​ដែល​ត្រូវ​បាន​យក​ចែក​ជូន​បន្ថែម​នៅ​ថ្ងៃនេះ​រួម​មាន​៖​ ម៉ាស៊ីន​បោក​សំលៀក​បំពាក់​ទំនើបៗ​ Samsung​ Tablet​ ទូរស័ព្ទ​ដៃ​ Samsung​ និង​គ្រឿង​អេ​ឡិច​ ត្រូ​និក​ជា​ច្រើន​ទៀត​។​
​ជា​រៀង​រាល់​ឆ្នាំ​ក្រុមហ៊ុន​ Samsung​ តែង​ផ្តល់​ជូន​សម្ភារៈ​សិក្សា​និង​គ្រឿង​អេ​ឡិច​ត្រូ​និក​ ក៏​ដូច​ជា​បណ្តុះបណ្តាល​គ្រូ​បង្គោល​ជាមួយនឹង​អ្នកជំនាញ​របស់​ក្រុមហ៊ុន​ Samsung​ ដើម្បី​ឲ្យ​និស្សិត​ដែល​ចូលរួម​ក្នុង​ វគ្គ​នេះ​អាច​ទទួល​បាន​ចំណេះដឹង​ថ្មីៗ​។​ វគ្គ​បណ្តុះបណ្តាល​ប​ចេ្ច​ក​វិទ្យា​ Samsung​ Tech​ Institute​ នេះ​ ត្រូវ​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​ (NPIC)​ ដោយ​មានការ​សហការ​ឧបត្ថម្ភ​ ពី​ក្រុមហ៊ុន​សាម​សុង​តាំងពី​ឆ្នាំ​ 2014​។​
​លោក​សាស្ត្រាចារ្យ​ គឹ​ម​ វ​ណ្ណី​ ប្រធាន​ការិយាល័យ​សិក្សា​នៃ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​ និង​ជា​អ្នកសម្របសម្រួល​វគ្គ​បណ្តុះបណ្តាល​នេះ​បាន​ឲ្យ​ដឹង​៖​ ខ្ញុំ​ពិតជា​មាន​អារម្មណ៍​រំភើប​ និង​សប្បាយ​រីករាយ​ ដែល​ក្រុមហ៊ុន​សាម​សុង​តែងតែ​ទំនុកបម្រុង​គ្រឿង​អេ​ទ្បិ​ច​ត្រូ​និក​ទំនើប​ ដែល​ជួយ​ ឲ្យ​និស្សិត​អាច​សិក្សា​ទាំង​ទ្រឹស្តី​ និង​ការ​អនុវត្តន៍​បាន​យ៉ាង​ប្រសើរ​។​ ខ្ញុំ​សង្ឃឹមថា​សាម​សុង​នឹង​បន្ត​នូវ​ ការ​ចែករំលែក​នេះ​មក​ដល់​និស្សិត​កម្ពុជា​ដើម្បី​ជួយ​អភិវឌ្ឍ​ចំណេះដឹង​ និង​ពង្រឹងសមត្ថភាព​ផ្ទាល់​ ខ្លួន​របស់​ពួក​គេ​ឲ្យ​ទាន់​សម័យកាល​។​»
​លោក​  ជី​ ជូ​ឡុ​ង​ ដែល​ជា​និស្សិត​ឆ្នាំ​ទី​ 2​ ផ្នែក​បរិក្ខារ​ត្រជាក់​ បាន​បង្ហាញ​ចំណាប់អារម្មណ៍​ថា​៖​ «​ខ្ញុំ​ សប្បាយចិត្ត​ណាស់​ពេល​ដែល​បាន​ទទួល​នូវ​សម្ភារៈ​សិក្សា​ក៏​ដូច​ជា​គ្រឿង​អេ​ឡិច​ត្រូ​និករ​បស់​ Samsung​ នៅ​ថ្ងៃនេះ​។​ ជា​ការ​ពិត​ណាស់​ យើង​មិន​អាច​បាន​រៀន​និង​អនុវត្ត​ជាមួយ​គ្រឿង​អេ​ឡិច​ត្រូ​និក​ ទំនើប​ដូច្នេះ​ទេ​ បើ​គ្មាន​ Samsung​។​
​រយៈពេល​ជិត​ 3​ ឆ្នាំ​បន្ទាប់​ពី​វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​បង្កើត​ឡើង​មាន​និស្សិត​ប្រមាណ​  200​នាក់​ ដែល​បាន​សិក្សា​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​។​ មាន​និស្សិត​ជាង​10​ នាក់​ ដែល​បាន​ទទួល​ការងារ​ដ៏​សមរម្យ​នៅ​ក្រុមហ៊ុន​ Samsung​ ក្នុង​ទីក្រុង​ភ្នំពេញ​ហើយ​មាន​និស្សិត​ ជា​ច្រើន​នាក់​ ទៀត​ដែល​បាន​ចេញ​ទៅ​បម្រើ​ការងារ​នៅ​តាម​ស្ថាប័នឯកជន​ផ្សេងៗ​ ទាំង​ក្នុង​ប្រទេស​ និង​ក្រៅប្រទេស​។​
​ក្រុមហ៊ុន​ Samsung​ ផ្តល់​ជូន​គ្រឿង​អេ​ឡិច​ត្រូ​និក​បន្ថែម​ ដើម្បី​ពង្រឹង​កម្មវិធី​បណ្តុះបណ្តាល​បច្ចេកវិទ្យា​នៅ​វិទ្យាស្ថាន NPIC