ស្វែងរកពួកយើង:

ក្រុមហ៊ុន TVS Motor បានប្រកាសសម្ពោធដាក់លក់ជាផ្លូវការនូវម៉ូតូរបស់ខ្លួននៅលើទីផ្សារកម្ពុជា

ដោយ

Koun Jab Luffy

08 មេសា 2024 03:46 រសៀល

អាន 5 នាទី

Article image
កាលពីថ្ងៃទី 05 ខែមេសា ឆ្នាំ 2024   ក្រុមហ៊ុន TVS Motor (TVSM) គឺជាក្រុមហ៊ុន ផលិតម៉ូតូ និងម៉ូតូកង់បី ធំជាងគេបង្អស់នៅលើពិភពលោក។ ថ្ងៃនេះក្រុមហ៊ុន TVS Motor បានធ្វើការដាក់លក់ម៉ូតូ ជាផ្លូវការហើយនៅលើទីផ្សារកម្ពុជាយើង។ ក្រុមហ៊ុន TVS Motor (TVSM) បានកំពុងចាប់ដៃគូជាមួយក្រុមហ៊ុន Silverline Global Venture Co. Ltd ដើម្បីក្លាយ ជាតំណាងចែកចាយម៉ូតូនាំមុខគេក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុន TVS Motor (TVSM)ក៏បាន ដាក់សម្ពោធជាផ្លូវការ Showroom ថ្មីដំបូងសម្រាប់ ដាក់តាំងបង្ហាញផលិតផលម៉ូតូនៅក្នុង ទីក្រុងភ្នំពេញផងដែរ។ សូមបញ្ជាក់ដែរថា ពីមុនមកក្រុមហ៊ុន TVS Motor (TVSM)ធ្លាប់បាន ធ្វើការដាក់លក់ផលិតផលម៉ូតូកង់បីរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជា ច្រើនឆ្នាំមកហើយ។
Article image
ផលិតផលដែលត្រូវបានផលិត និងដាក់អោយប្រើប្រាស់មានដូចជា៖
- TVS Neo NX៖ ម៉ូតូ TVS Neo NX ត្រូវបានផលិតឡើងយ៉ាងយកចិត្តទុកដាក់បំផុត ជាមួយនឹងការរចនាដ៏សាកសមឥតខ្ចោះ ជាមួយនិងដំណើរការរហ័ស និង ងាយស្រួលក្នុងការគ្រប់គ្រង។
- TVS Dazz៖ ម៉ូតូ TVS Dazz មានការរចនាដ៏ល្អឥតខ្ចោះ ជាមួយនិងជម្រើសពណ៌ដ៏ស៊ីវីល័យ កម្លាំងម៉ាស៊ីនខ្លាំង ធ្វើឱ្យការបើកបររលូន ភ្ជាប់មកជាមួយឧបករណ៍ឌីជីថល និង មានរន្ធសាក USB បន្ថែមភាពងាយស្រួលផងដែរ។ ងាយស្រួលក្នុងការគ្រប់គ្រងរាល់ពេលធ្វើដំណើរ ជិត ឆ្ងាយ ប្រកបដោយភាពរីករាយ និង ទាន់សម័យ។
- TVS NTORQ Race Edition៖ ត្រូវបានផលិតឡើងយ៉ាងពិសេស តភ្ជាប់ជាមួយ ប៊្លូធូស ងាយស្រួលសម្រាប់ការស្វែងរក និងការកម្សាន្តដោយគ្មានដែនកំណត់។ ពិសេស វា បានភ្ជាប់មកជាមួយកម្លាំងម៉ាស៊ីនខ្លាំង ងាយស្រួលគ្រប់គ្រង។ មុខងារដ៏ឆ្លាតវៃរបស់វា ធ្វើឱ្យរាល់ពេលដែលអ្នកបើកបរទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យ។
- TVS Callisto 110៖ ម៉ូតូ TVS Callisto 110 ត្រូវបានផលិតឡើងដោយការយកចិត្តទុកដាក់ បំផុត ជាមួយនិងភាពស្រស់ស្អាត និងទាក់ទាញបែបទាន់សម័យ ទាំងនេះពិតជាផ្តល់ នូវបទពិសោធន៍ដ៏អស្ចារ្យក្នុងការបើកបរ ក្នុងទីប្រជុំជននានា។
- TVS Rockz៖ រចនាឡើងអោយសមស្របទៅនឹងស្ថានភាពផ្លូវលំបាកៗ ធ្វើអោយការបើកបរប្រកបដោយទំនុកចិត្តបំផុត អមមកជាមួយការរចនាយ៉ាងរឹងមាំ និងកម្លាំងម៉ាស៊ីនដ៏ខ្លាំង TVS Rockz អាចធានាបាននូវបទពិសោធន៍ដ៏អស្ចារ្យក្នុងការធ្វើដំណើរលើដងផ្លូវដ៏សែនលំបាកនានា។  ភាពបត់បែនដើម្បីយកឈ្នះលើផ្លូវដែលលំបាក ការរចនាដ៏ទាក់ទាញ និង ការបើកបរដែលពោរពេញដោយទំនុកចិត្តពីម៉ូតូ TVS Rockz ធ្វើឱ្យអ្នកបើកបរទទួលបាននូវ ភាពរីករាយ និងភាពជឿជាក់ដែលមិនអាចប្រៀបផ្ទឹមបាន។
Article image
លោក J. Thangarajan អគ្គនាយកក្រុមហ៊ុន PT TVS Motor Company បានមាន ប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការពង្រីកទីផ្សារ របស់យើងនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែទូលំទូលាយ ដោយមានការគាំទ្រ និងភាពជឿ ទុកចិត្តពីអតិថិជន ពិសេស ការចាប់ដៃគូជាមួយក្រុមហ៊ុន Silverline Global Venture Co. Ltd. យើងជឿជាក់យ៉ាងមុតមាំថា បច្ចេកវិទ្យាទំនើបរបស់យើងនឹងផ្ដល់នូវបទពិសោធន៍ដ៏ អស្ចារ្យជាមួយនឹងគុណភាពខ្ពស់បំផុត ហើយយើងក៏ជឿជាក់ថា TVS Motor នឹងកាន់តែ ទទួលបានការគាំទ្រខ្លាំងឡើងៗនៅទូទាំងពិភពលោក ក៏ដូចជាអតិថិជនក្នុងប្រទេសកម្ពុជា ផងដែរ។ យើងសូមអំពាវនាវឱ្យអតិថិជនទាំងអស់បន្តការគាំទ្រ ការលើកទឹកចិត្ត និងអបអរសាទរនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើង។”
Article image
លោក Anil Chandran នាយកប្រតិបត្តិនៃក្រុមហ៊ុន Silverline Global Venture Co. Ltd បាន មានប្រសាសន៍បន្ថែមដែរថា “យើងពិតជាមានមោទនភាពខ្លាំងណាស់ដែលត្រូវបានជ្រើសរើសជាដៃគូចែកចាយផ្តាច់មុខពីក្រុមហ៊ុន TVS Motor (TVSM) នៅកម្ពុជា។ ស្រប តាមការប្តេជ្ញាចិត្តរបស់យើងក្នុងការជំរុញលើកទឹកចិត្ត ដល់ម្ចាស់កម្មសិទ្ធិដើម្បីទទួលបាននូវបទពិសោធន៍ល្អៗ យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាស បើកដំណើរការ ជាផ្លូវការ Showroom ថ្មីក្នុងការដាក់តាំងបង្ហាញផលិតផលរបស់យើង។ Showroom ថ្មីនេះនឹងផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ ជាមួយការគាំទ្ររាល់គ្រប់ផលិតផលរបស់យើង ជាមួយ នឹងសេវាកម្មដ៏ល្អបំផុតគ្មានគូប្រៀបទៅលើសេវាតំហែរទាំ និងគ្រឿងបន្លាស់ ។
Article image
ផលិតផលរបស់ ក្រុមហ៊ុន TVS Motor (TVSM) បានចរាចរណ៍លើទីផ្សារជាង 80 ប្រទេសរួចមកហើយ នៅទូទាំងមជ្ឈឹមបូព៌ា អាហ្វ្រិក អាស៊ីអាគ្នេយ៍ ឧបទ្វីបឥណ្ឌា អាមេរិកឡាទីន និងអាមេរិកកណ្តាល។
Article image
ក្រុមហ៊ុន TVS Motor Company (BSE: 532343 និង NSE: TVSMOTOR) គឺជាក្រុមហ៊ុន ផលិតម៉ូតូ និងម៉ូតូកង់បីដ៏ល្បីល្បាញនៅលើពិភពលោក។ ឈានមុខគេលើការចរាចរណ៍នៅលើទីផ្សារប្រកបដោយនិរន្តរភាព មានរោងចក្រផលិត ដែលមានចង្វាក់ផលិតកម្មទំនើបបំផុតចំនួន4 ដែលមានទីតាំងនៅក្នុងប្រទេសឥណ្ឌា និងឥណ្ឌូនេស៊ី។ មូលដ្ឋានគ្រឹះដ៏រឹងមាំ និងកេរដំណែលជាង 100ឆ្នាំមកនេះបាននាំមកនូវទំនុកចិត្ត គុណតម្លៃ និងការពេញចិត្តយ៉ាងខ្លាំងពីសំណាក់អតិថិជនរបស់យើង ទាំងនេះគឺជាមោទនភាពមួយដែលធ្វើអោយ ផលិតផលទាំងអស់របស់ក្រុមហ៊ុនត្រូវបានទទួលស្គាល់ ជាអន្តរជាតិទៅលើស្តង់ដារគុណភាពខ្ពស់  ដំណើរការនៃចង្វាក់ផលិតកម្មប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាព។
Article image
TVS Motor គឺជាក្រុមហ៊ុនផលិតម៉ូតូតែមួយគត់ដែលត្រូវបានទទួលស្គាល់ និង ឈ្នះពានរង្វាន់សកលលោក (Deming Prize)   ទៅលើស្តង់ដារអាជីវកម្ម និងគុណភាពដ៏ល្អឥតខ្ចោះ។ ផលិតផលទាំងអស់របស់យើង តែងតែនាំមុខគេទៅតាមប្រភេទនីមួយៗ ដោយយោងទៅតាមការស្ទង់មតិរបស់ក្រុមហ៊ុន J.D. Power IQS និង APEAL ។ យើងទទួលបានចំណាត់ថ្នាក់ជាក្រុមហ៊ុនលំដាប់លេខ 1 ដែលទទួលបានការពេញចិត្តខ្លាំងបំផុតលើការផ្តល់ សេវាកម្មជូនដល់អតិថិជន យោងតាមការស្ទង់មតិរបស់ J.D. Power Customer Service Satisfaction Survey ក្នុងរយៈពេល 4 ឆ្នាំជាប់ៗគ្នា។
Article image
ក្រុមហ៊ុន Norton Motorcycles ដែលស្ថិតនៅក្នុងចង្កោមនៃសម្ពន្ធ័ក្រុមហ៊ុនរបស់យើង ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស គឺជាម៉ាកម៉ូតូដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងទូទាំងពិភពលោក។ ក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់យើងដែលផលិតគ្រឿងអេឡិចត្រូនិក ដែលប្រើប្រាស់ក្នុងការចល័តផ្ទាល់ ខ្លួន ដូចជា Swiss E-Mobility Group (SEMG) និង EGO Movement គឺជាក្រុមហ៊ុន ដែល ល្បីល្បាញឈានមុខគេនៅក្នុងទីផ្សារ e-bike ក្នុងប្រទេសស្វីស។ ក្រុមហ៊ុន TVS Motor Company នឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីផ្តល់ជូននូវបទពិសោធន៍ដ៏ល្អបំផុត ដល់ អតិថិជនទូទាំង 80 ប្រទេសដែលយើងបានដាក់ដំណើរការ។
Article image
ក្រុមហ៊ុន TVS Motor បានប្រកាសសម្ពោធដាក់លក់ជាផ្លូវការនូវម៉ូតូរបស់ខ្លួននៅលើទីផ្សារកម្ពុជា