ស្វែងរកពួកយើង:

ជាមួយនឹងមុខងារថ្មី Ultra Night Video នៅលើស្មាតហ្វូន OPPO Reno5 ធានាថា ដំណើរកម្សាន្តពេលយប់កាន់តែអស្ចារ្យ ហើយការថតវីដអូសប្បាយៗ និងបានកាន់តែច្រើន

ដោយ

Koun Jab Luffy

28 ធ្នូ 2020 08:07 យប់

អាន 3 នាទី

Article image
កាលពីមុនធ្លាប់ស្រមៃចង់បានស្មាតហ្វូនដែលមានមុខងារ Ultra Night Video មែនទែន ដើម្បីជំនួយក្នុងការថតវីដេអូពេលមានដំណើរកម្សាន្ត ឬជួបជុំមិត្តភក្តិនៅពេលយប់ម្តងៗ ព្រោះឥឡូវម្នាក់ៗពេញនិយម និងចូលចិត្តថតវីដេអូសប្បាយៗចែករំលែក ឬ Add Story ខ្លីៗក្នុង Facebook និង Instagram ជាដើម។ ពេលខ្លះចង់ថតវីដេអូពេលយប់ ឬស្ថានភាពងងឹតៗមិនសូវមានពន្លឺពិតជាពិបាកមែនទែន ព្រោះថតមកមនុស្សពណ៌ខ្មៅ ផ្ទៃព្រាលៗ ហើយពេលខ្លះត្រូវយកភ្លើង LED ទៅជាមួយទៀតទើបថតវីដេអូឃើញភ្លឺ និងច្បាស់។
ជាក់ស្តែងនៅក្នុងអំឡុងពេលនេះតែងតែមានការចូលរួមកម្មវិធីឆ្លងឆ្នាំសកល កម្មវិធីជប់លៀងធំៗប្រចាំឆ្នាំ ឬជួបជុំក្រុមគ្រួសារសប្បាយៗ ហើយកម្មវិធីទាំងអស់នោះភាគច្រើនធ្វើនៅពេលយប់ ដូច្នេះការថតរូប និងថតវីដេអូទុកជាអនុស្សាវរីយ៍ទុកឆ្លងឆ្នាំពិតជាសំខាន់។ តើអ្នកនឹងធ្វើបែបណានៅពេលដែលទីតាំងងងឹតហើយត្រូវថតទាំងរូបភាព និងវីដេអូ?
Article image
ពេលនេះឈប់បារម្ភ លែងជាបញ្ហាទៀតហើយ! OPPO Reno5 មានមុខងារថតវីដេអូច្បាស់នៅពេលយប់ Ultra Night Video ដែលធ្វើឲ្យការថតវីដេអូនៅពេលយប់ចំពោះទីតាំងដែលគ្មានពន្លឺគ្រប់គ្រាន់នៅតែភ្លឺច្បាស់ និងស្រស់ស្អាត។ ហើយមុខងារនេះក៏បានបំពាក់ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយជាមួយការអាប់ដេត AI Camera ជំនាន់ថ្មីដែលនឹងមិនឲ្យអ្នកគាំទ្រ OPPO ខកបំណងឡើយ។  ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលសម្រាប់ OPPO Reno5 ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ គឺបានអាប់ដេតមកជាមួយ AI Camera ជំនាន់ថ្មី 2.0 ជាអ្វីដែលមហាជនគ្រប់ទិសទីតែងតែទន្ទឹងរង់ចាំ។
Article image
ជាការពិតណាស់! រាល់ពេល OPPO ប្រកាសចេញត្រកូល Reno ម៉ូដែលថ្មីម្តងៗសឹងតែផ្ទុះ និងផ្អើលអស់ទីផ្សារស្មាតហ្វូនតែម្តងព្រោះ OPPO មិនដែលធ្វើឲ្យអតិថិជន ឬហ្វេនៗខកបំណង ឬទាស់ចិត្តឡើយ។ ហើយក្រៅពីការអាប់ដេតមុខងារ និងបច្ចេកវិទ្យាទំនើបៗ OPPO ក៏បានខិតខំច្នៃប្រឌិត និងបង្កើនគំនិតឌីហ្សាញថ្មីៗជាហូរហែជាមួយការតុបតែងរូបរាងដ៏ស្លីម ដើម្បីបង្កើនស្មាតហ្វូនត្រកូល Reno ឲ្យកាន់តែលេចធ្លោ ស៊ីវិល័យ និងទាក់ទាញ។ លើសពីនេះ OPPO កាន់តែខិតខំអភិវឌ្ឍន៍នូវបច្ចេកវិទ្យាកាមេរ៉ាមុខស៊ែលហ្វី និងកាមេរ៉ាក្រោយឲ្យកាន់តែអស្ចារ្យ ដើម្បីឲ្យអ្នកប្រើប្រាស់កាន់តែមានទំនុកចិត្តថតរូបស្អាតៗបង្ហោះលើបណ្តាញសង្គម ដោយមិនចាំបាច់អង្គុយហត់នឹង Edit រូបនោះទេ។
Article image
អូ! តាមពិតដោយសារ OPPO ប្រកាសនៅលើផេកហ្វេសប៊ុកផ្លូវការគ្រោងនឹងចេញ OPPO Reno ស៊េរីថ្មីគឺ OPPO Reno5 សម្រាប់ឆ្នាំថ្មី 2021 អ៊ីចឹងតើ! ទើបបានក្រុមហ៊ុន OPPO បានបង្កើតកម្មវិធីមួយឡើងដោយមានឈ្មោះថា Hi-5 Moment កំពុងផ្ទុះខ្លាំងដោយសារមានបងប្អូនសឹងតែគ្រប់មជ្ឈដ្ឋាននាំគ្នាចូលរួមថតរូបលើកដៃ Hi-5 គ្នារួចបង្ហោះ (Upload) រូបនោះចូលទៅក្នុងវេបសាយ ដើម្បីមានឱកាសកោសរង្វាន់ចំនួន 2 ដងជារៀងរាល់ថ្ងៃ ដែលរង្វាន់ទាំងអស់មានតម្លៃសរុបប្រមាណ $5000 រួមមាន៖ ទូរស័ព្ទដៃ OPPO Reno5, OPPO Watch, OPPO Enco W31, OPPO Enco W11 និង 18W Powerbank 10000mAh។
Article image
សម្រាប់ការចូលរួមលេង លោកអ្នកត្រូវរក្សាទុក ឬ Screen Shot លេខផ្សងសំណាង នោះលោកអ្នកនឹងមានឱកាសឈ្នះទូរស័ព្ទស៊េរីថ្មី OPPO Reno5 ដោយគ្រាន់តែរង់ចាំទស្សនាការផ្សាយផ្ទាល់ក្នុងកម្មវិធី «2021 អបអរជាមួយគ្នា BY OPPO RENO5» នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2020 លើផេកហ្វេសប៊ុកផ្លូវការ OPPO & ហង្សមាស វេលាម៉ោង 6 ល្ងាច ដល់ម៉ោង 8 យប់។  កម្មវិធី Hi-5 Moment នេះគឺចាប់ផ្តើមនៅថ្ងៃទី25 ខែធ្នូ ឆ្នាំ2020 រហូតដល់ថ្ងៃទី09 ខែមករា ឆ្នាំ2021។ ចាំកាលទៀតបន្តចូលរួមលេងទាំងអស់គ្នា ឱកាសឈ្នះមិនទាន់ហួសពេល។ សម្រាប់ព័ត៌មានបន្ថែមពីស្មាតហ្វូនស៊េរីថ្មីរបស់ OPPO លោកអ្នកអាចរង់ចាំតាមដានបន្តទៀតនៅលើផេកហ្វេសប៊ុករបស់ OPPO៕
តោះ! កុំភ្លេចចុចតំណ Link ខាងក្រោមនេះចូលរួមដើម្បីមានឱកាសឈ្នះរង្វាន់ ៖ https://hi5.oppomobile.com.kh/160752729390617?fbclid=IwAR08UegoRU3xZj7xX3jyE1VTIyDY869nzURFf8WUj5xQ-cTdWM-u7IaO2FM
ជាមួយនឹងមុខងារថ្មី Ultra Night Video នៅលើស្មាតហ្វូន OPPO Reno5 ធានាថា ដំណើរកម្សាន្តពេលយប់កាន់តែអស្ចារ្យ ហើយការថតវីដអូសប្បាយៗ និងបានកាន់តែច្រើន