ស្វែងរកពួកយើង:

Loading Ad...

ជាវឡែបថប់ជំនាន់ថ្មីពីក្រុមហ៊ុន ASUS ចាប់ពីពេលនេះ អស់ការបារម្ភទៅលើការជួសជូល និងគ្រឿងបន្លាស់ហើយ

ដោយ

ជុំ ប៉េងលីន

24 មិថុនា 2026 07:13 ព្រឹក

អាន 3 នាទី

នៅពេលនេះ ក្រុមហ៊ុន ASUS ត្រូវបានគេមើលឃើញថា បានក្លាយជាក្រុមហ៊ុនចំណាត់ថ្នាក់លេខ 1 នាំមុខគេហើយនៅប្រទេសកម្ពុជា ទៅលើការផ្តល់នូវសេវាកម្ម និងជួសជុល ក៏ដូចជា ការផ្គត់ផ្គង់គ្រឿងបន្លាស់សម្រាប់អតិថិជនទាំងអស់ ដែលបានជាវផលិតផលថ្មីៗរបស់ខ្លួន។ ហើយបើមើលទៅលើផលិតផលឡែបថបថ្មីៗ ដែលកំពុងតែដាក់លក់នៅលើទីផ្សារនាពេលបច្ចុប្បន្ននេះវិញ គឺសុទ្ធតែត្រូវបានធ្វើការឌីស្សាញជាមួយនិងរូបរាងថ្មីៗ កាន់តែប្រណិត ផ្តក់នូវទំនុកចិត្តខ្ពស់សម្រាប់ការប្រើប្រាស់។

បើនិយាយពីគុណភាពរបស់ផលិតផលវិញ គ្រប់ផលិតផលទាំងអស់របស់ក្រុមហ៊ុន ASUS គឺមានការយកចិត្តទុកដាក់ខ្ពស់ទៅលើការស្រាវជ្រាវ ដោយបានឆ្លងកាត់នូវការតេស្តជាច្រើនដំណាក់កាល មុននឹងមានការប្រកាសចេញនៅលើទីផ្សារ។ ហើយយចំពោះសមត្ថភាពប្រើប្រាស់របស់ឡែបថបនិមួយៗ គឺមានការពង្រឹងកាន់តែខ្លាំង មិនថា សម្រាប់អ្នកប្រើប្រាស់ការងារទូទៅ អ្នកផលិតមាតិកា ឬក៏អ្នកលេងហ្គេមនោះទេ គឺសុទ្ធតែត្រូវបានបង្កើននូវសមត្ថភាពខ្ពស់ជាងមុន ផ្តល់នូវភាពរលូនសម្រាប់គ្រប់ដំណើរការទាំងអស់។ និយាយទៅជាមួយនិងការប្រើប្រាស់ គឺមិនរលូនតែម្តង។

ចំណុចជាពិសេសជាងគេទៅលើផលិផលផលថ្មីៗរបស់ ASUS នាពេលនេះ គឺមានភាពរឹងមាំខ្លាំងសម្រាប់ការប្រើប្រាស់ ពី ព្រោះថា គ្រប់ផលិតផលនិមួយៗ គឺមានធ្វើតេស្តភាពធន់ យ៉ាងយកចិត្តទុកដាក់ ដោយផ្តល់នូវការធានាទៅលើការប្រើប្រាស់របស់អតិថិជន មិនអោយមានការបារម្ភនោះទេ បើទោះបីជាមានការប្រើប្រាសហ្វឹកហ្វឺនខ្លាំងយ៉ាងណាក៏ដោយ។

Article image
និយាយទៅរាល់ការឡែបថប់ជំនាន់ថ្មីពីក្រុមហ៊ុន ASUS ក៏ដូចជានៅតាមបណ្តាហាងលក់កុំព្យូទ័រនានានៅទូទាំងប្រទេស កម្ពុជា បងប្អូននឹងទទួលបាននូវការធានា Perfect Warranty សម្រាប់រយៈពេលមួយឆ្នាំដំបូង ហើយនិងការធានាជាសកល International Warranty រយៈពេល 2 ឆ្នាំថែមទៀតផង។

ASUS មានមជ្ឈមណ្ឌលសេវាកម្ម ដែលផ្តល់សេវាកម្មសម្រាប់អតិថិជនដែលមានសុពលភាពរបស់ការធានាឥតខ្ចោះ (Perfect Warranty) និងធានាធន្តរជាតិ (International Warranty) ដើម្បីធ្វើឱ្យដំណើរការជួសជុលកាន់តែរលូន និងមានប្រសិទ្ធភាព។ អតិថិជនអាចទទួលបានការជួសជុលព្រមទាំងអត្ថប្រយោជន៍អំឡុងពេលធានា និងការខូចខាតដោយចៃដន្យតាមគោលការណ៍ធានារបស់ ASUS។ ជាពិសេសមានគ្រឿងបន្លាស់សម្រាប់ជួសជុលដែលតម្រូវការផ្លាស់ប្តូរគ្រឿងបន្លាស់ គឺមានប្រភពពិតប្រាកដ និងជាផ្លូវការដើម្បីធានាថាឧបករណ៍ដែលជួសជុលមានគុណភាព និងប្រតិបត្ដិការបានល្អ។ អតិថិជនក៏អាចស្វែងរកជម្រើសនៃផ្នែកផ្សេងៗក្នុងការដំឡើង ឬផ្លាស់ប្តូរសម្រាប់ម៉ាស៊ីនផ្ទាល់ខ្លួនដើម្បីបង្កើនសមត្ថភាពឧបករណ៍ផងដែរ។

ដូច្នេះ មិនថានៅទីណាទេ ប្រសិនបើឡែបថបលោកអ្នកមានបញ្ហា គឺអាចយកទៅជួសជុលបាននៅគ្រប់ Asus Service Center បានដោយគ្មានបញ្ហា។ ហើយអ្វីដែលពិសេសនោះ នៅក្នុងពេលធានា 1 ឆ្នាំដំបូង ប្រសិនបើអ្នកប្រើប្រាស់មានបញ្ហាខូច ដូចជា ជ្រុះធ្លាក់ បែកបាក់ ផ្នែកណាមួយ ក្រុមហ៊ុន ASUS នឹងមានការរាប់រងទៅលើថ្លៃចំណាយ 80% ទៅលើការផ្លាស់ប្តូរ Spare Part ទៀតផង។