ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ដឹងទេថា OPPO Reno11 និង Reno11 Pro ហើយនិង Reno11 F មានលក្ខណៈខុសប្លែកគ្នាអ្វីខ្លះ?

ដោយ

Koun Jab Luffy

27 កុម្ភៈ 2024 10:19 ព្រឹក

អាន 3 នាទី

Article image
រាល់ពេលឮដល់ត្រកូល OPPO Reno Series យើងទាំងអស់គ្នាស្រមៃនឹកដល់ប្រព័ន្ធកាមេរ៉ាថតរូបស្អាត មិនថាថតពេលថ្ងៃឬពេលយប់ ការថតប្លង់ទូលាយ ការថតរូបបែប Portrait យ៉ាងស្រស់ស្អាតជាមួយគុណភាពមិនចាញ់កាមេរ៉ាអាជីពនោះទេ ជាហេតុដែល OPPO បានហៅ Reno Series នេះថាជា “អ្នកជំនាញ Portrait” ។ លើកនេះ OPPO បានបញ្ចេញ Reno11 Series 5G បងប្អូនទាំង 3 នាក់រួមមាន Reno11, Reno11 Pro និង Reno11 F ដែលមានតម្លៃខ្លួនក្នុងកម្រិតផ្សេងគ្នា តែមានលក្ខណៈសម្បត្តិពិសេសរៀងៗខ្លួន។ តោះ! គួរអានអត្ថបទនេះជាមុនសិន ដើម្បីងាយស្រួលសម្រេចចិត្តមួយណាជាជម្រើសល្អរបស់អ្នក ៖
ជាដំបូងសុំលើកយកចំណុចស្រដៀងគ្នារបស់ Reno11, Reno11 Pro និង Reno11 F  ៖
•អេក្រង់ប្រភេទ AMOLEDD ទំហំ 6.7” មានល្បឿនបង្ហាញដល់ទៅ 120Hz និងគាំទ្រការបង្ហាញពណ៍រូបភាពបាន 10-bit HDR10+
•កាមេរ៉ាស៊ែលហ្វីទម្លុះអេក្រង់ទំហំ 32MP និងអាចថតវីដេអូដល់កម្រិត 4K ទាំងនៅលើកាមេរ៉ាមុខនិងក្រោយ
•Reno11 & Reno11 F មានថាមពលថ្ម 5000mAh និងគាំទ្របច្ចេកវិទ្យាសាកថ្ម 67W SUPERVOOC។ ចំណែក Reno11 Pro មានថាមពលថ្ម 4600mAh និងគាំទ្របច្ចេកវិទ្យាសាកថ្ម 80W SUPERVOOC
•ដំណើការដោយ ColorOS 14 ដែលនាំមកនូវមុខងារពិសេសៗមួយចំនួនដូចជា៖ Smart Image Matting, Smart Touch, File Dock និង LinkBoost
Article image
ហើយខាងក្រោមនេះជាចំណុចខុសគ្នារវាង OPPO Reno11, Reno11 Pro និង Reno11 F :
Article image
Reno11 តម្លៃ $449
•កាមេរ៉ាមេទំហំ 50MP ប្រើប្រាស់សេនស័រ Sony LYT600 ទប់លំនឹងដោយបច្ចេកវិទ្យា OIS ។ កាមេរ៉ាទី2 ទំហំ 32MP ជាលេន Telephoto Portrait បំពាក់ជាមួយសេនស័រ Sony IMX709 ។ កាមេរ៉ាទី3 ទំហំ 8MP ជាលេន Ultra-wide ទំហំ 8MP ប្រើប្រាស់នូវសេនស័រ Sony IMX355 ដែលលេននេះគឺប្រើប្រាស់សម្រាប់ការថតរូបភាពបែបមុំទូលាយមានកម្រិត 112°
•ដំណើរការដោយ Chipset MediaTek Dimensity 7050 5G ជាមួយ RAM 12GB អាចបន្ថែមបាន 12GB និងទំហំផ្ទុក  256GB
•មានកម្រាស់ 7.99mm និងទម្ងន់ 182g ជាមួយជម្រើស 2 ពណ៌គឺ Wave Green និង Rock Grey
Article image
Reno11 Pro តម្លៃ $599
•កាមេរ៉ាមេ AI Portrait ទំហំ 50MP ប្រើប្រាស់សេនស័រ Sony IMX890 ទប់លំនឹងដោយបច្ចេកវិទ្យា OIS។ កាមេរ៉ាទី2 ទំហំ 32MP ជាលេន Telephoto Portrait ប្រើប្រាស់សេនស័រ Sony IMX709 ។ ចំពោះគ្រាប់ទី3 មានទំហំ 8MP ប្រើប្រាស់សេនស័រ IMX355 ជាប្រភេទលេន Ultrawide
•ដំណើរការដោយ Chipset MediaTek Dimensity 8200 ជាមួយ RAM 12GB អាចបន្ថែមបាន 12GB និងទំហំផ្ទុក 512GB
•មានកម្រាស់ 5.59mm និងទម្ងន់ 181g ជាមួយជម្រើស 2 ពណ៍គឺ Pearl White និង Rock Grey
Article image
Reno11 F តម្លៃ $339
•កាមេរ៉ាមេទំហំ 64MP ជាសេនស័រ OV64B ចំណែកគ្រាប់ទី2 ទំហំ 8MP ប្រើប្រាស់ Sony IMX355 Ultra-wide-angle ខណៈគ្រាប់ទី3 មានទំហំ 2MP ជាលេន Macro
•ដំណើរការដោយ Chipset MediaTek Dimensity 7050 5G ជាមួយ RAM 8G អាចបន្ថែមបាន 8GB និងទំហំផ្ទុក 256GB
•បច្ចេកវិទ្យាការពារទឹក និងធូលី IP65 អាចឲ្យអ្នកប្រើប្រាស់នៅក្នុងស្ថានភាពដីហុយខ្លាំង និងភ្លៀងបានដោយគ្មានការបារម្ភ
•មានកម្រាស់ 7.54mm និងទម្ងន់ 178g ជាមួយជម្រើស 2 ពណ៌ Ocean Blue និង Palm Green
OPPO បើកទទួលកក់ទុក Reno11 Pro 5G $599 | Reno11 5G $449 | Reno11 F 5G $339 រហូតដល់ថ្ងៃទី 02 មីនា 2024 នៅតាមបណ្តាហាងលក់ទូរស័ព្ទដោយមានការថែមជូនដូចខាងក្រោម៖
Reno11 Pro 5G | Reno11 5G ថែមជូន៖
•បណ្ណប្តូរអេក្រង់ 1ឆ្នាំ តម្លៃ $89
•កាតាបស្ពាយដ៏ស្រស់ស្អាត តម្លៃ $39
•ស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54
Reno11 F 5G ថែមជូន៖
•បណ្ណប្តូរអេក្រង់ 1ឆ្នាំ តម្លៃ $69
•កាតាបស្ពាយដ៏ស្រស់ស្អាត តម្លៃ $39
•ស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54
Article image

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

ដឹងទេថា OPPO Reno11 និង Reno11 Pro ហើយនិង Reno11 F មានលក្ខណៈខុសប្លែកគ្នាអ្វីខ្លះ?