ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

តារាល្បីៗជាច្រើនរូប រំជួលចិត្ត ស្រក់ទឹកភ្នែកនៅក្នុងព្រឹតិ្តការណ៏ប្រគំតន្រ្ដីបៃតង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ

ដោយ

Koun Jab Luffy

12 មករា 2019 03:42 យប់ជ្រៅ

អាន 3 នាទី

កាលពីថ្ងៃទី 06 ខែមករា ឆ្នាំ 2019 នាពេលកន្លងទៅនេះ ក្រុមហ៊ុន Camfone បានចូលរួមឧបត្ថមធំ ក្នុងព្រឹត្តិការណ៏ ការប្រគំតន្ត្រីបៃតង នៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ  ក្នុងគោលដៅចូលរួម ផ្សព្វផ្សាយគាំទ្រ ការអភិរក្សព្រៃឈើ និងធនធានធម្មជាតិ នៅតំបន់ភ្នំត្នោត ក៏ដូចជាព្រៃឈើ និងធនធានធម្មជាតិ ទូទាំងប្រទេស។  ព្រឹតិ្តការណ៏តន្រ្ដីបៃតងនេះ ត្រូវបានប្រគំឡើង ដោយមានការផ្ដួចផ្តើមដោយស្មត្រ័ចិត្ត ពីលោក  តាំង គីមសួរ រួមជាមួយនឹង តារាល្បីៗ មានដូចជា លោក ពាក់មី, ឌីជេ ក្ដិប, ប៉ែន ចំរ៉ុង, Ploy, អាចារ្យធំ, ព្រមទាំងតារា ស្រីប្រុសល្បីៗជាច្រើនទៀត ដោយមានការ សហការជាមួយ ក្រសួង បរិស្ថាន ។
Article image
កម្មវិធីបៃតងនេះ ក៏មានគោលបំណង ប្រមូល មូលនិធិ ដើម្បីឧបត្ថម ដល់ លោក Ben Davis នឹង ក្រុមគ្រួសារ ដើម្បីបន្ត សកម្មភាព   ការអភិរក្សព្រៃឈើ និងធនធានធម្មជាតិ។ សូមបញ្ចាក់ផងដែរថា លោក Ben Davis  បានចំណាយពេលវេលា អស់រយៈពេល 26 ឆ្នាំក្នុងការចូលរួមជួយប្រជាជនក្រីក្រកម្ពុជា នៅក្នុងសហគមន៏ មានដូចជាសាងសង់ អណ្ដូងទឹក បង្គន់អនាម័យ ជាពិសេសគឺការ ខិតខំប្រឹងប្រែង ការអភិរក្សព្រៃឈើ និងធនធានធម្មជាតិ ក្រោមពាក្យស្លោកថា មានព្រៃឈើ គឺមានជីវិត គ្មានព្រៃឈើ គឺគ្មានជីវិត។  ជាការកត់សម្គាល់ក្នុងព្រឹតិ្តការណ៏ដ៏ធំអស្ចារ្យមួយនោះ តារាស្រីប្រុសទាំងអស់ មានភាពរំជើបរំជួល រំភើប នឹងមាន មោទនភាពខ្លាំងរហូតស្រក់ទឹកភ្នែក ចេញពីចិត្តអួលដើមករ បន្ទាប់ពីបានឃើញ ការតស៊ូលៈបង់ពេលវេលា កម្លាំងញេីសឈាមទ្រព្យសម្បត្តិ ស្ដែងចេញពីស្រលាញ់ អភិរក្សព្រៃឈើ នឹងធនធានធម្មជាតិ ពិតៗរបស់ លោក Ben Davis នឹងក្រុមសកម្មជនអភិរក្សព្រៃឈើ ដទៃទៀត។
Article image
តន្ត្រីបៃតងនេះ អាចដំំណើរការទៅបាន ដោយមានគាំទ្រ ឧបត្ថមពី ក្រសួងបរិស្ថាន នឹងបណ្ដា ក្រុមហ៊ុន ឯកជនជាច្រើន។ ជាក់ស្ដែង ក្រុមហ៊ុន Camfone ដែលជាក្រុមហ៊ុនផលិត នឹងចែកចាយ ទូរស័ព្ទ ម៉ាក CamFone ដែរជាអ្នកឧបត្ថមធំ បានផ្តល់ ជាទូរស័ព្ទដៃស្មាតហ្វូន CamFone Mega10   ចំនួន 7 គ្រឿង ដល់សកម្មជន អភិរក្សព្រៃឈើ និងធនធានធម្មជាតិចំនួន 7 នាក់ សម្រាប់ការប្រាស្រ័យទាក់ទង ក្នុងការបំពេញ ភារៈកិច្ចផ្សេងៗ ដើម្បីអភិរក្សព្រៃឈើ និងធនធានធម្មជាតិ។ សកម្មជនទាំង៧រូបនោះបាន មានភាពសប្បាយសរសើរ ពេញចិត្តយ៉ាងខ្លាំងនឹង ថ្លែងអំនរគុណដល់ក្រុមហ៊ុន Camfone ដែរបានផ្តល់ការដូដ៏មានតម្លៃនេះ។
Article image
ជាបទពិសោធន៏ នៃការប្រើប្រាស់ទូរស័ព្ទម៉ា CamFone  សកម្មជនអភិរក្សព្រៃឈើបាន លេីកសរសើរយ៉ាងខ្លាំងពី គុណភាព  មានសេវាខ្លាំង អាចធ្វេីការ  ខលចេញចូលបានក្នុងព្រៃជ្រៅ នឹងប្រើប្រាស់ Internet ដោយគ្មានការរអាក់រអួរ។ គួររំលឹកផងដែរថា ស្មាតហ្វូន Mega 10 ជាទូរស័ព្វដៃ ថាមពលថ្មកាន់បានយូរ 3500 mAH នឹងមានលក្ខណៈពិសេស ដោះសោរ ដោយស្កេនមុខ ជាមួយកាមេរ៉ាថតស្អាតច្បាស់ 8MP+2MP/8MP អង្គចងចាំ RAM ទំហំ 1GB  និងមេម៉ូរីទំហំ 16GB ជាពិសេស អាចប្រើស៊ីមកាត 2 ជាមួយ Internet 4G VOLTE នឹងមានកម្មវិធីកម្សាន្តដ៏សំបូរបែបផងដែរ។ ជាចុងក្រោយ ក្រុមហ៊ុន Camfone សូមអំពានាវ អោយបងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេស ជួយ ស្រលាញ់ គាំទ្រ ការអភិរក្សព្រៃឈើ និងធនធានធម្មជាតិទាំងអស់គ្នា មានព្រៃឈើ មានជីវិត។ គាំទ្រ Camfone គាំទ្រការ អភិរក្សព្រៃឈើ នឹងធនធានធម្មជាតិ ។
Article image

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

តារាល្បីៗជាច្រើនរូប រំជួលចិត្ត ស្រក់ទឹកភ្នែកនៅក្នុងព្រឹតិ្តការណ៏ប្រគំតន្រ្ដីបៃតង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ