ស្វែងរកពួកយើង:

ថេប្លេតស៊េរីថ្មី Huawei MatePad 11.5 PaperMatte Edition សម្ពោធជាផ្លូវការនៅកម្ពុជា

ដោយ

Koun Jab Luffy

05 កញ្ញា 2025 10:14 ព្រឹក

អាន 2 នាទី

Article image
ថេប្លេតស៊េរីថ្មី ចូលមកជំនួសការងារលើ Laptop! Huawei MatePad 11.5 PaperMatte Edition បំពាក់អេក្រង់ការពារភ្នែកកម្រិតខ្ពស់, ប្រើកម្មវិធី Office, Word, Excel, PowerPoint កុំព្យូទ័រ Version បានដាក់សម្ពោធជាផ្លូវការនៅកម្ពុជា ជាមួយនិងផលិតផល Huawei Innovative Products ជាច្រើនដូចជា Huawei MatePad Pro 12.2, Huawei nova Y73, និង Huawei Pura80 ។
នៅក្នុងពិធីសម្ពោធដ៏ធំនេះ គឺមានការចូលរួមពី លោក វិសាល ស្រីនា, Content Creator Hav Heang, Xing និង Lyheng ក៏ដូចជា លោក Jerry Thai ហៅប្រាប់ចំៗ និងបានចែករំលែកបទពិសោធន៍ប្រើ Huawei MatePad 11.5 PaperMatte Edition ថ្មីដែលមានបំពាក់អេក្រង់ PaperMatte បច្ចេកវិទ្យាជំនាន់ចុងក្រោយ មិនចាំងពន្លឺ មិនចាំងភ្នែក មានបច្ចេកវិទ្យាការពារភ្នែកកម្រិតខ្ពស់ស្តង់ដារប្រទេសអាឡឺម្ម៉ង់ និងមានលក្ខណៈពិសេសជំនួស Laptop លើការងារជាច្រើនដូចជា សម្រាប់គ្រប់គ្រងអាជីវកម្ម, គ្រប់គ្រង់ page social media, ប្រើកម្មវិធី Office កុំព្យូទ័រ Version បំពេញការងារការិយាល័យ, កម្មវិធី Huawei Notes សម្រាប់សរសេរ note លើការសិក្សា ប្រជុំ រៀនonline, ថែមទាំងមានកម្មវិធីគូរគំនូរ GoPaint កម្រិត professional, អាចប្រើសម្រាប់ Content Creator កាត់តវីដេអូដោយប្រើកម្មវិធី Petal Clip និង edit poster លើកម្មវិធី Canva ជាដើម។
Article image
Article image
Article image
Article image
នៅក្នុងឧកាសនោះ KOL គ្រប់រូបក៏បានបញ្ជាក់ថា Huawei MatePad 11.5 PaperMatte Edition ពិតជាសាកសមសម្រាប់សិស្ស និស្សិត អ្នកធ្វើការ ម្ចាក់អាជីវិកម្ម និង Content Creator ដែលជួយឲ្យការងារកាន់តែមានប្រសិទ្ធភាព។
Article image
អតិថិជនអាចរកជាវ Huawei MatePad 11.5 PaperMatte Edition និង Huawei Innovative Products បានចាប់ពីថ្ងៃនេះតទៅនៅតាមបណ្តាហាងលក់ទូរស័ព្ទដៃទំនើប និង Huawei Showroom គ្រប់សាខា ទូរទាំងប្រទេសកម្ពុជា។
Article image
Article image
Article image
Article image
ថេប្លេតស៊េរីថ្មី Huawei MatePad 11.5 PaperMatte Edition សម្ពោធជាផ្លូវការនៅកម្ពុជា