ស្វែងរកពួកយើង:

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ

Koun Jab Luffy

21 មីនា 2024 07:03 យប់

អាន 4 នាទី

Article image
ជាឪកាសពិសេស និងរីករាយសម្រាប់អតិថិជនដែលនិយមគាំទ្ររថយន្តអឺរ៉ុប ពេលនេះ PEUGEOT ដែលជាម៉ាកយីហោរថយន្តរបស់ប្រទេសបារាំងនេះ កំពុងមានការផ្តល់ជូនកម្មវិធីពិសេស អស្ចារ្យ! ដោយគ្រាន់តែទិញរថយន្ត  PEUGEOT លោកអ្នកនឹងទទួលបានដំណើរកំសាន្តទៅលេងសហភាពអឺរ៉ុប  ចំនួន 3ប្រទេសជាមួយពើហ្សូ។
កម្មវិធីដំណើរកម្សាន្តអតិថិជនពើហ្សូ (PEUGEOT)នេះ នឹងធ្វើឡើងមានរយៈពេល ៦ថ្ងៃ ទៅកាន់ប្រទេស ប្រទេសបារាំង  ប៊ែលហ្សិក  និងហូឡង់ ក្នុងគោលបំណងអោយអតិថិជនទទួលបានភាពសប្បាយរីករាយ ទៅកាន់ខាងសហភាពអ៊ឺរ៉ុប ដែលជាប្រទេសផលិត នៅម៉ាកយីហោពើហ្សូនេះតែម្តង គឺប្រទេសបារាំង។ មិនតែប៉ុណ្ណោះ យើងមានការរៀបចំកម្មវិធីជូនអតិថិជនទៅទស្សនាកន្លែងទេសចរណ៌ល្បីៗជាច្រើន របស់ប្រទេសបារាំង ប៊ែលហ្សិក  និងហូឡង់។
Article image
យោងតាមសេចក្តីប្រកាសពត៌មានជាផ្លូវការ របស់ក្រុមហ៊ុន PEUGEOT Cambodia សំរាប់កម្មវិធីដ៏អស្ចារ្យនេះ បានប្រកាសជាផ្លូវការជូនដល់អតិថិជនទាំងអស់ នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៤ នេះតទៅ។
Article image
លោកស្រី ហៃ រដ្ឋា ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន PEUGEOT Cambodia បានឱ្យដឹងថា កម្មវិធីទិញរថយន្ត ទៅលេងអឺរ៉ុបនេះ ធ្វើឡើងក្រោមគោលបំណងបង្កើតនូវភាពសិទ្នស្នាល រវាង PEUGEOT Cambodia និងអតិថិជន ក៏ដូចជាការផ្តល់ជូននូវភាពសប្បាយរីករាយ ប្លែកខុសពីដំណើរកំសាន្តពីមុនៗ ព្រមជាមួយបទពិសោធន៏ជាក់ស្តែងក្នុងការទៅទស្សនារថយន្តពើហ្សូ (PEUGEOT) ដែលជាប្រភេទរថយន្តទំនើប ទាន់សម័យ សុវត្តិភាព និងស៊ីវីល័យ និងជាម៉ាក់ដ៏ល្បីនៅទីតាំងប្រទេសបាំរាំងផ្ទាល់តែម្តង។
Article image
លោកស្រី បានបន្ថែមថា សំរាប់កម្មវិធីដ៏អស្ចារ្យនេះ គឺផ្តល់ជូនសំរាប់រថយន្តទាំងបីម៉ូឌែលតែម្តង  មានដូចជា: ALL THE NEW PEUGEOT 2008- ALL THE NEW PEUGEOT 3008 និងALL THE NEW PEUGEOT 5008។
Article image
Peugeot ជារថយន្តដែលទទួលបានពាន់រង្វាន់ចំនួនបួនជាប់ៗគ្នា មានដូចជា "RedDot Design Award & CAR OF THE YEAR (ពាន់នៃម៉ាកយីហោ និងការរចនាល្អដាច់គេ), Fleet News Awards Results (ពាន់រង្វាន់នៃរថយន្តដែលជួយសន្សំសំចៃបរិស្ថាន និងស៊ីប្រេតិចបំផុត), INTERNATIONAL AWARDS ឈ្នះពានរង្វាន់អន្តរជាតិដែលជារថយន្តមានតិត្យានុភាព ទាន់សម័យល្អឥតខ្ចោះនៃការួមបញ្ចូលគ្នានៃបច្ចេកវិទ្យា និងភាពឆើតឆាយ។
Article image
ទទួលបានផាសុភាព និងភាពរីករាយក្នុងការបើកគឺជាផ្នែកសំខាន់មួយ ដែលអ្នកប្រើប្រាស់រថយន្តរំពឹងចង់បាន មិនតែប៉ុណ្ណោះ ភាពអស្ចារ្យនៃការគ្រប់គ្រងថយន្តរឹតតែសំខាន់ គួរជ្រើសរើសរថយន្ត ដែលមានមុខងារទំនើបៗ ប្រកបដោយផាសុកភាពក្នុងការបើកបរកម្រិតកំពូល ធានាបាននូវសុវត្តិភាព ទាន់សម័យ និងជំនគ្រប់ឧបសគ្គយ៉ាងល្អឥតខ្ចោះ ដែលសាកសមបំផុតសំរាប់រថយន្ត Peugeot។
Article image
១ បច្ចេកវិទ្យាទំនើប
-Speech Limiter with Intelligent Speed adaptation ប្រព័ន្ធរ៉ាដាចាប់ល្បឿនក្នុងពេលបើកបរនៅពេលដែលមានស្លាកកំណត់ល្បឿននៅខាងមុខ នោះប្រព័ន្ធរ៉ាដាចាប់ល្បឿននឹងផ្តល់ដំណឹងជូន កំរិតល្បឿននៅលើកុទ័រឡាន របស់លោកអ្នក។
-Land Keeping Assist ជួយរក្សារថយន្តក្នុងគន្លងផ្លូវ ជំនួយដល់អ្នកបើកបរ។
-Active Safety Brake System ប្រព័ន្ធហ្វ្រាំងអូតូ ឬហ្វ្រាំងស្វ័យប្រវត្តិ។
-Active Blind Spot ជាមុខងារផ្តល់សញ្ញាពេលមានរថយន្តវ៉ាជែង។
-High Beam Assist ចង្កៀងមុខប្រភេទ High Beam Assist ប្តូរឡើងចុះដោយស្វ័យប្រវត្តិ នៅពេលដែលមានរថយន្ដបើកបញ្រ្ជាស់ រថយន្ដនៅពេលកំពុងបើកបរ។
Article image
២ មុខងារ
-ម៉ាស៊ីន 1.6L Tubo High Pressure (THP) ផ្តល់កម្លាំង 165 សេះ និងកម្លាំងបង្វិល 240ញ៉ូតុនម៉ែត្រ
-ម៉ាស៊ីន turbocharged ប្រអប់លេខអូតូ និងបំពាក់មេរ៉ាមើលក្រោយ 180º
-ប្រព័ន្ធគ្រប់គ្រង Advanced Grip Control ដែលមានមុខងារប្រើប្រាស់ដល់ទៅប្រាំប្រភេទផ្សេងគ្នា Normal, Snow, Mud, Sand, និង ESP
-ពោងសុវត្ថិភាពចំនួន 8 ប្រព័ន្ធហ្រ្វាំង (AIS), កម្មវិធីស្ថេរភាព អេឡិចត្រូក (ESP), មុខងារចែកចាយកម្លាំងហ្វូងអេឡិចត្រូនិច (EBD), មុខងារគ្រប់គ្រងទៅកង់រថយន្ត (ETML), និងមុខមានមុខងារជំនួយការពេលឡើងចំណោត
-មុខងារកំណត់ល្បឿនឆ្លាតវៃ Speed Limiter & Cruise Control
Article image
៣ ផ្នែកខាងក្រៅ
-ខាងមុខរថយន្តមានការរចនាថ្មី ប្លែក បង្ហាញពីសំណាញ់ល្អិតៗ ពេលដែលត្រូវពន្លឺ វាប្រៀបបីដូចគ្រាប់ពេជ្ររត់ប្រដេញគ្នា វាបន្ថែមភាពទំនើប និងទាក់ទាញ ប្រកបដោយភាពស៊ីវីល័យ និងថ្លៃថ្នូរ
-ចង្កៀងហ្វាមុខរចនា មានភាពស្វាហាប់ និងបំពាក់នូវបច្ចេកវិទ្យា LED
-ភ្លើងស្តុបក្រោយ បំពាក់នូវបច្ចេកវិទ្យា LED ពេញលេញ ដែលបង្ហាញនូវក្រញ៉ាំ 3D ចេញពន្លឺ ច្បាស់ និងទាក់ទាញ
-បំពាក់មកជាមួយដំបូល Panoramic Sunroof
-បើកគ្លប់ក្រោយ ដោយគ្រាន់តែគ្រលៀសជើង
Article image
៤ ភ្នែកខាងក្នុង
-Digital i-Cockpit 12.3 អ៊ីញ ដែលអាចបញ្ជាទៅបានតាមចិត្ត
-អេក្រង់កណ្តាលទំហំ ១០អ៊ីញកម្រិតច្បាស់ HD ត្រជាក់ភ្នែក
-អូឌីយ៉ូ ម៉ាស៊ីនត្រជាក់ បញ្ជាជាសំឡេង
-សាកថ្មស្មាតហ្វូនឥតខ្សែ
-ប្រព័ន្ធស្ដង់ដារ Apple CarPlay និង Android Antor
-Cool Box ប្រអប់ដាក់ទឹកត្រជាក់
-កៅអីស្បែក AGR និងបញ្ចាដោយប្រព័ន្ធស្វ័យប្រវត្តិ
Article image
ទទួលយកបទពិសោធន៍នៃភាពសប្បាយរីករាយជាមួយ PEUGEOT ទៅកាន់សហភាពអឺរ៉ុប និងក្លាយជាម្ចាស់រថយន្តដែលទទួលបានពានរង្វាន់ជាមួយ ALL THE NEW PEUGEOT SUV ទទួលយកភាពស៊ីវីល័យ ទំនុកចិត្ត និងភាពទំនើបទាន់សម័យ។ សម្រាប់ការចាប់អារម្មណ៍ជាមួយនឹងរថយន្ត PEUGEOT គ្រប់ម៉ូឌែល សូមទំនាក់ទំនងមក
- សាខា កាល់ម៉ែត : 076 73 84 368/095 999 629 អាស័យដ្ឋានអាគារលេខ 38 មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ (ទល់មុខពេទ្យកាល់ម៉ែត)។
- សាខា ពោធិ៍ចិនតុង : 095 777 160 អាស័យដ្ឋាន មហាវិថីសហព័ន្ធរុស្សី (ទល់មុខអគ្គនាយកដ្ឋានធនធានរ៉ែ)។
- Facebook Page: PEUGEOT Cambodia  https://www.facebook.com/PeugeotCambodia
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!