ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ប្រញាប់ឡើង!! ការបង់រំលោះដោយគ្មានការប្រាក់រយៈពេល 1 ឆ្នាំពី SUPER DEAL PROMO ជិតផុតកំណត់ហើយ!

ដោយ

Koun Jab Luffy

14 ធ្នូ 2018 08:55 ព្រឹក

អាន 2 នាទី

គិតត្រឹមថ្ងៃនេះ នៅសល់ត្រឹមតែ 18 ថ្ងៃទៀតទេ នឹងចូលឆ្នាំថ្មីហើយ! ដូចគេតែងតែនិយាយថា ឆ្នាំថ្មី អ្វីៗក៏ថ្មីដែរ ត្រូវអត់?  ដូច្នេះបើសិនជាលោកអ្នកកំពុងតែសម្លឹងរកផលិតផលគ្រឿងអេឡិចត្រូនិចដែលថ្មីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ សូមក្រឡេកមកចាប់អារម្មណ៍ពីកម្មវិធី “Super Deal Promo”  ដ៏អស្ចារ្យបំផុត ពីក្រុមហ៊ុនសាមសុង។ ចំនេញលើសពីចំនេញ! សម្រាប់រាល់ការទិញផលិតផលគ្រឿងអេឡិចត្រូនិចសាមសុងដូចជា ទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនត្រជាក់ និង ម៉ាស៊ីនបោកសម្លៀកបំពាក់ចាប់ពី 2គ្រឿងឡើងទៅ នឹងមានការបង់រំលស់ ដោយគ្មានការប្រាក់ រហូតដល់ 12 ខែ ជាមួយធនាគារឯកទេស អ៊ីអន (Aeon Specialized Bank) ។ ហើយការផ្តល់ជូននេះមានរយៈពេលចាប់ពីថ្ងៃទី 1 ខែ វិច្ឆិកា ដល់ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 តែប៉ុណ្ណោះ។ តោះចឹងចំាអីទៀត! នេះគឺជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក!
Article image
សូមបញ្ជាក់ថា ក្រុមហ៊ុន សាមសុង ជាម៉ាកយីហោគ្រឿងអេឡិចត្រូនិចដ៏ល្បីឈ្មោះ និងទទួលបាននូវការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីអ្នកប្រើប្រាស់ទូទាំងពិភពលោកក៏ដូចជាប្រទេសកម្ពុជាផងដែរ។ កត្តាដែលធ្វើក្រុមហ៊ុនទទួលបានការគ្រាំយ៉ាងច្រើនកុះករ ក៏ព្រោះតែគ្រឿងអេឡិចត្រូនិចប្រើប្រាស់ក្នុងផ្ទះរបស់សាមសុង ធ្វើឲ្យការរស់នៅដែលពោរពេញទៅដោយសោភ័ណភាព ភាពទាន់សម័យ ស៊ីវិល័យ ហើយថែមទាំងមានគុណភាព និងមានការសន្សំសំចៃខ្ពស់។ មិនត្រឹមតែប៉ុណ្តោះ សម្ភារៈប្រើប្រាស់គ្រឿងអេឡិចត្រូនិចបានបំពាក់នូវបច្ចេកវិទ្យាដ៏ទំនើប អស្ចារ្យ និងឈានមុខគេជានិច្ច។
Article image
កំណត់សម្គាល់៖ រាល់ផលិតផលសាមសុងទាំងអស់គឺមានតែមបញ្ជាក់ពីផលិតផលផ្លូវការដែលមានការធានាត្រឹមត្រូវ និងការផ្តល់នូវទំនុកចិត្តខ្ពស់ក្នុងការប្រើប្រាស់ដល់អតិថិជនទាំងអស់របស់ក្រុមហ៊ុនសាមសុង។ ការផ្ដល់ជូននេះសម្រាប់តែផលិតផលសាមសុងមួយចំនួននិងហាងដែលបានកំណត់តែប៉ុណ្ណោះ។ សម្រាប់ពត៌មានលម្អិតសូមទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 1800 203 232៕
Article image

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

ប្រញាប់ឡើង!! ការបង់រំលោះដោយគ្មានការប្រាក់រយៈពេល 1 ឆ្នាំពី SUPER DEAL PROMO ជិតផុតកំណត់ហើយ!