ស្វែងរកពួកយើង:

ភាពខុសគ្នារវាងរថយន្តប្រភេទ SUV 7 កៅអីស៊េរីឆ្នាំ 2024 ដែលកំពុងតែពេញនិយមនៅលើទីផ្សារប្រទេសកម្ពុជា

ដោយ

Koun Jab Luffy

18 មេសា 2024 11:55 ថ្ងៃត្រង់

អាន 3 នាទី

Article image
រថយន្តប្រភេទ SUV 7 កៅអី ត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ ការធ្វើដំណើរផ្សងព្រេង ដែលផ្តល់នូវដំណើរការថាមពលខ្លាំង និងរចនាបទនៃកាប៊ីនខាងក្នុងធំទូលាយ។ ខណៈដែលពេលនេះ មានរថយន្តប្រភេទ SUV 7 កៅអី មួយចំនួន គឺមានការដាក់លក់នៅក្នុងទីផ្សារប្រទេសកម្ពុជាហើយ ដែលក្នុងនោះរួមមានដូចជារថយន្ត Ford Everest និង MG RX8 ជាដើម។ រថយន្តទាំងពីរនេះ គឺផ្តល់នូវការរចនារូបរាងដ៏គួរឱ្យចាប់អារម្មណ៏ និងមានមុខងារប្រើប្រាស់ស្តង់ដារជាច្រើន ដើម្បីជំនួយដល់គ្រប់ស្ថានភាពនៃការបើកបររបស់អ្នក ក៏ប៉ុន្តែម៉ូដែលថ្មីទាំងពីរនេះ គឺមានតម្លៃ និងតម្រូវការខុសៗគ្នាផងដែរ។
និយាយទៅទាក់ទងជាមួយនិងរថយន្តប្រភេទ SUV 7 កៅអីនេះ គឺពិតជាចាំបាច់ណាស់សម្រាប់អ្នកទិញក្នុងការវាយតម្លៃលើអត្ថប្រយោជន៍ តម្រូវការប្រើប្រាស់ និងជាពិសេស គឺការពិចារណាលើកញ្ចក់ថវិការរបស់អ្នកមុនពេលសម្រេចចិត្តទិញ។ សម្រាប់ចំណុចសំខាន់ដំបូងគេ ដែលគ្រប់គ្នាពិចារណាឱ្យបានម៉ត់ចត់ ដើម្បីសម្រេចចិត្តបានត្រឹមត្រូវនោះ គឺតម្លៃ ពីព្រោះថា ភាពខុសគ្នានៃតម្លៃ ក៏អាចសន្សំសំចៃថវិការបស់យើងបានផងដែរ។ នៅពេលនេះ លោកអ្នកអាចមើលព័ត៌មានលម្អិតអំពីរថយន្តប្រភេទ SUV 7 កៅអី ទាំងពីរ គឺ Ford Everest និង MG RX8 ។
រថយន្ត Ford Everest Titanium គឺជារថយន្តប្រភេទ SUV 7 កៅអីដែលមានដំណើរការថាមពលខ្លាំង និងធំទូលាយ។ តម្លៃរបស់វាគឺជាប្រាំពីរម៉ឺនដល្លារ មានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូតចំណុះ 2.0 Bi Turbo ដែលផ្តល់នូវកម្លាំង 210hp និងកម្លាំងរមួល 500Nm ។ លក្ខណៈពិសេសនៃមុខងារប្រើប្រាស់របស់រថយន្ត Ford Everest គឺបំពាក់ដោយបច្ចេកវិទ្យាថ្មីទំនើបៗដូចជា ប្រព័ន្ធសោរ Smart key, តាប់ឡូឌីជីថល, កៅអីអេឡិចត្រូនិច, ឧបករណ៏សាកថ្មទូរសព្ទឥតខ្សែ, ដំបូលលើបិទបើក Panoramic sunroof អមជាមួយនឹងមុខងារសុវត្ថិភាពដូចជា ហ្វ្រាំងដៃអេឡិចត្រូនិច, កាមេរ៉ានិងសេនស័រជំនួយពេលចត, ប្រព័ន្ធហ្វ្រាំង ABS, ប្រព័ន្ធផ្តល់ដំណឹងសម្ពាធកង់ TPMS និងមុខងារជាច្រើនមុខទៀតដែលធ្វើឱ្យការបើកបរកាន់តែមានផាសុកភាព។ ក្រុមហ៊ុន Ford ក៏បានផ្តល់នូវការធានារយៈពេល 5 ឆ្នាំផងដែរ ហើយ Ford Everest ត្រូវបានរចនាឡើងដើម្បីផ្តល់នូវការរួមបញ្ចូលគ្នានៃថាមពល និងភាពទាន់សម័យ។
ចំណែករថយន្ត MG RX8 គឺជារថយន្តប្រភេទ SUV 7 កៅអី ត្រូវបានរចនាឡើង ដើម្បីផ្តល់នូវដំណើរការថាមពលខ្លាំង សុវត្ថិភាព និងទំនើបទាន់សម័យ។ រថយន្ត MG RX8 ផ្តល់នូវតម្លៃដ៏គួរឱ្យទាក់ទាញត្រឹមតែ $50,990 ហើយនិងបានបំពាក់នូវម៉ាស៊ីនសាំងចំណុះ 2.0 តួបូ Turbocharged រួមជាមួយប្រភេទប៉ុង 2, 4WD ដែលផ្តល់បាននូវកម្លាំងខ្លាំងរហូតដល់ 224hp និងកម្លាំងបង្វិល 360Nm ព្រមទាំងធានាបាននូវសុវត្ថិភាពខ្ពស់ និងដំណើរបើកបរយ៉ាងរលូនល្អ។
Article image
រថយន្ត MG RX8 ក៏ត្រូវបានចាត់ចូលជាមធ្យោបាយធ្វើដំណើរដ៏ងាយស្រួល និងមានផាសុកភាពខ្ពស់ជាមួយមុខងារទំនើបៗជាច្រើនផងដែរ ក្នុងនោះមានដូចជា ប្រព័ន្ធសោរឆ្លាតវៃ smart key, អេក្រង់កម្សាន្តទំហំ 10.1 អ៊ីញ អាចភ្ផាប់ជាមួយ Apple CarPlay និង Android Auto, ឧបករណ៏សាកថ្មទូរសព្ទឥតខ្សែ, កៅអីពូកស្បែក, កៅអីអេឡិចត្រូនិច, ឃ្លុបក្រោយបិតបើកអូតូ, ដំបូលលើបិទបើក Panoramic Sunroof, រួមនឹងប្រព័ន្ធសុវត្ថិភាពជាច្រើនរួមមាន កាមេរ៉ា 360 ដឺក្រេ និងសេនស័រជំនួយពេលចតរថយន្ត, ហ្វ្រាំងដៃអេឡិចត្រូវនិច, ពោងសុវត្ថិភាព, ប្រព័ន្ធហ្វ្រាំង ABS និងប្រព័ន្ធសុវត្ថិភាពជាច្រើនទៀតដែលផ្តល់នូវទំនុកចិត្តខ្ពស់ក្នុងការបើកបរ។ រថយន្ត MG ក៏ផ្តល់នូវការធានាគុណភាពរយៈពេល 5 ឆ្នាំផងដែរ។
Article image
ទោះជាយ៉ាងណាក៏ដោយ ជម្រើសរវាងរថយន្តទាំងពីរនេះ គឺអាស្រ័យលើកញ្ចប់ថវិកា និងចំណូលចិត្ត ឬតម្រូវការរបស់អ្នកប្រើប្រាស់ប៉ុណ្ណោះ។ សម្រាប់ការជ្រើសរើសលើរថយន្ត MG RX8 គឺអាចជួយសន្សំសំចៃលោកអ្នកបាន។ ដោយអនុញ្ញាតឱ្យលោកអ្នកអាចសន្សំសំចៃលុយបានច្រើនដល់ទៅ 23%។
ភាពខុសគ្នារវាងរថយន្តប្រភេទ SUV 7 កៅអីស៊េរីឆ្នាំ 2024 ដែលកំពុងតែពេញនិយមនៅលើទីផ្សារប្រទេសកម្ពុជា