ស្វែងរកពួកយើង:

មិនធម្មតា!! Samsung Galaxy A16 បង្ហាញខ្លួនផ្លូវការជាមួយនឹង ស៊ុបភើ ស្គ្រីន ស៊ុបភើ កាមេរ៉ា ឡើងម៉ាអេម!!

ដោយ

Koun Jab Luffy

26 វិច្ឆិកា 2024 10:17 ព្រឹក

អាន 3 នាទី

Article image
នៅចុងឆ្នាំ 2024 នេះ ក្រុមហ៊ុន សាមសុង បានបង្ហាញវត្តមានស្មាតហ្វូនជាច្រើន ដែលសុទ្ធសឹងតែជាស៊េរីកំពូលស្មាតហ្វូន មិនថាអេក្រង់លាត ឬ អេក្រង់បត់នោះទេ ដើម្បីបំពេញតម្រូវការអតិថិជនគ្រប់លំដាប់ថ្នាក់។
ហើយក្នុងថ្ងៃនេះ ក្រុមហ៊ុន សាមសុង បានធ្វើការប្រកាសចេញស្មាតហ្វូនស៊េរីថ្មីមួយទៀតគឺ Samsung Galaxy A16 ដែលជាស្មាត ហ្វូនលំដាប់ថវិកា ប៉ុន្តែមុខងារ និងគ្រឿងបំពាក់លើខ្លួន គឺឱ្យអួយហ្ម៎ង!!
Article image
កម្មវិធីសម្ពោធជាផ្លូវការនេះត្រូវបានធ្វើឡើងនៅក្នុងហាងទំនើបសាមសុង (Samsung Premium Store) ដែលមានទីតាំងស្ថិតក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល  ជាន់ផ្ទាល់ដី ដោយមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ លោក អ៊ា សេង តុង អគ្គនាយករងក្រុមហ៊ុន ជីប ម៉ុង ត្រេដឌីង និង លោក ខ្លូត ពិសិដ្ឋ ប្រធានផ្នែកផលិតផល សាមសុង ក៏ដូចជាភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករផងដែរ។
Article image
នៅក្នុងនោះក៏មានការចូលរួមផងដែរពីខាង Influencer អ្នកជំនាញខាងប្រព័ន្ធតិចណូឡូជីនៅលើស្មាតហ្វូន ដោយបានធ្វើការបង្ហាញ និងចែករំលែកបទពិសោធន៍ ក៏ដូចជាគន្លឹះនៃការប្រើប្រាស់មុខងារមួយចំនួនពី Galaxy A16 យ៉ាងលម្អិតទៀតផង។
Article image
Article image
លោក អ៊ា សេងតុង បានបង្ហាញចំណាប់អារម្មណ៍ថា “ខ្ញុំអាចនិយាយបានថា Samsung Galaxy A16 នេះ គឺជាស្មាតហ្វូនលំដាប់ថវិកាដែលកម្ររកបាន ព្រោះដោយសារតែគុណភាពល្អហួសពីតម្លៃតែម្ដង មិនថាអេក្រង់ កាមេរ៉ា ប្រព័ន្ធដំណើរការ កម្លាំងថាមពលថ្ម និងប្រព័ន្ធការពារជម្រាបទឹក គឺសុទ្ធតែមានសមត្ថភាពខ្លាំង ជាពិសេសមានប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ថែមទៀត” ។
Article image
ហើយទាំងនេះ គឺជាចំណុចដ៏រសើប និងលក្ខណសម្បត្តិដ៏ទាក់ទាញរបស់ស្មានហ្វូន Galaxy A16៖
*Galaxy A16
- មើលពេញភ្នែកល្អជាមួយអេក្រង់ធំ 6.7 អ៊ីញ, FHD+ 90Hz Refresh Rate
- ការពារដោយកញ្ចក់៖ Super AMOLED ពន្លឺច្បាស់រហូតដល់ 800nits
- បំពាក់ស៊ុបភើ កាមេរ៉ា៖ ក្រោយ 3 គ្រាប់ ទំហំ 50MP (Main Camera), 5MP Ultra-Wide, 2MP Macro និង កាមេរ៉ាមុខទំហំ 13MP Wide
- ដំណើរការលឿន៖ ដោយបន្ទះឈីប Mediatek Helio G99 និង CPU Octa Core 2.4GHz ទស្សនាវីដេអូ និងលេងកម្សាន្តបានម៉ាឆ្ងាញ់
- ទំហំផ្ទុក៖ RAM 8GB ROM 128GB និងអាចបន្ថែម Micro SD រហូតដល់ទៅ 1TB ទៀតផង
- កម្លាំងថាមពលថ្មធំ៖ 5,000mAh ប្រើប្រាស់បានអស់ចិត្ត និងសាកថ្មលឿន 25W
- ដោះសោ៖ ស្កេនក្រយៅដៃនៅចំហៀង
Article image
និយាយមែន! Samsung Galaxy A16 ជាស្មាតហ្វូនលំដាប់ថវិកាពិតមែន ប៉ុន្តែបំពាក់សុទ្ធតែស៊ុបភើ ស្គ្រីន ស៊ុបភើ កាមេរ៉ា ឡើងម៉ា អេមហ្ម៎ង! ក្រុមហ៊ុន សាមសុង មិនមែនគ្រាន់តែប្រកាសចេញឱ្យតែបានបាននោះទេ ប៉ុន្តែក្រុមហ៊ុន គឺតែងតែយកចិត្តទុកដាក់ដល់អ្នកប្រើប្រាស់ជាចម្បងដែលផ្ដោតលើគុណភាព តម្លៃ និង ទំនុកចិត្តសម្រាប់អថិតិជន។
Article image
បញ្ជាក់! សូមអតិថិជនធ្វើការបញ្ជាទិញទូរស័ព្ទដៃដែលមានបង់ពន្ធត្រឹមត្រូវដើម្បីជាសុវត្ថិភាពក្នុងការប្រើប្រាស់។  កុំភ្លេចបញ្ជាទិញទូរស័ព្ទមានប័ណ្ណធានាត្រឹមត្រូវ!
Article image
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបសាមសុង ដែលមានទីតាំងនៅក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271 ជាន់ផ្ទាល់ដី ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!
Article image
Article image
មិនធម្មតា!! Samsung Galaxy A16 បង្ហាញខ្លួនផ្លូវការជាមួយនឹង ស៊ុបភើ ស្គ្រីន ស៊ុបភើ កាមេរ៉ា ឡើងម៉ាអេម!!