ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

រថយន្តអគ្គិសនី Leapmotor ស៊េរីថ្មី 2 ម៉ូដែលនេះ គឺជាជម្រើសដ៏ល្អបំផុត សម្រាប់អ្នកប្រើប្រាស់ ដែលបារម្ភពីសំាំងឡើងថ្លៃ

ដោយ

Penglin Chom

10 មីនា 2026 03:11 យប់ជ្រៅ

អាន 4 នាទី

Article image
ខណៈតម្លៃប្រេងឥន្ធនៈកើនឡើងទាំងនៅប្រទេសកម្ពុជា និងទូទាំងពិភពលោក បានធ្វើឱ្យរថយន្តអគ្គិសនី Leapmotor ដែលមានតម្លៃចាប់ពីជាង២ម៉ឺន$ក្លាយជាជម្រើសដ៏ឆ្លាតវៃសម្រាប់អតិថិជនដែលកំពុងស្វែងរកមធ្យោបាយធ្វើដំណើរដែលមានការសន្សំសំចៃខ្ពស់
ដោយសារតម្លៃប្រេងឥន្ធនៈនៅតែបន្តកើនឡើងនៅជុំវិញពិភពលោក និងនៅកម្ពុជាផងដែរ បានធ្វើឱ្យអ្នកប្រើប្រាស់រថយន្តសាំងកំពុងមានការព្រួយអារម្មណ៍ថានឹងរងសម្ពាធលើការចំណាយថ្លៃប្រេងឥន្ធនៈខ្ពស់លើការដឹកជញ្ជូនឬធ្វើដំណើរប្រចាំថ្ងៃ។ ថ្មីៗនេះ ទីផ្សារប្រេងនៅទូទាំងសកលលោកបានប្រឈមមុខនឹងការប្រែប្រួលយ៉ាងខ្លាំងដោយសារមានការរំខានលើបញ្ហាការផ្គត់ផ្គង់ ដែលបណ្តាលឱ្យតម្លៃប្រេងសាំង និងប្រេងម៉ាស៊ូតកើនឡើងខ្លាំងនៅតាមបណ្តាប្រទេសជាច្រើន។ អ្នកវិភាគបានព្រមានថា តម្លៃប្រេងឥន្ធនៈអាចបន្តកើនឡើងជាបន្តបន្ទាប់ ដោយសារតម្រូវការខ្ពស់ជាសកល ខណៈដែលការផ្គត់ផ្គង់ប្រេងហាក់មិនមានស្ថេរភាព ។

អ្នកបើកបររថយន្តជាច្រើនបានប្រឈមមុខនឹងស្ថានភាពការឡើងថ្លៃប្រេងឥន្ធនះ និងបានបង្កើនការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើយានយន្តអគ្គិសនី ដែលជាដំណោះស្រាយដ៏ឆ្លាតវៃ និងមានស្ថេរភាពរយៈពេលវែង។ ខណៈដែលរថយន្តអគ្គិសនីគឺមិនពឹងផ្អែកលើការប្រើប្រេងឥន្ធនៈនោះទេ ដែលជាហេតុធ្វើឱ្យរថយន្តអគ្គិសនីបានក្លាយជាជម្រើសល្អបំផុតសម្រាប់អតិថិជនដែលចង់ជៀសវាងការចំណាយលើថ្លៃសាំងដែលកំពុងឡើងថ្លៃនាពេលនេះនិងណាពេលអនាគត។

នេះជាមូលហេតុដែលធ្វើឱ្យរថយន្តអគ្គិសនី Leapmotor បានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍អតិថិជនថ្មីៗដែលចង់ផ្លាស់ប្តូរមកប្រើប្រាស់រថយន្តអគ្គិសនីជំនាន់ថ្មីបែបអនាគត។ រថយន្ត Leapmotor បានផ្តោតលើការផលិតរថយន្តអគ្គិសនីពេញលេញជាមួយនឹងលក្ខណៈពិសេសកម្រិតខ្ពស់ស្តង់ដារ ដោយមានរយៈចម្ងាយបើកបរបានឆ្ងាយ និងមានតម្លៃសមរម្យដែលបានរចនាឡើងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។

Article image
នៅក្នុងប្រទេសកម្ពុជា រថយន្តអគ្គិសនី Leapmotor បានផ្តល់ជូននូវម៉ូដែលដ៏ទាក់ទាញក្នុងតម្លៃដ៏ប្រកួតប្រជែងខ្លាំង ដែលធ្វើឱ្យក្លាយជាជម្រើសកាន់តែល្អនិងកាន់តែងាយស្រួលក្នុងការប្រើប្រាស់។ ជាមួយគ្នានេះដែរ រថយន្តអគ្គិសនី Leapmotor B10 បានដាក់លក់ក្នុងតម្លៃត្រឹមតែ $26,990 ប៉ុណ្ណោះ ដែលផ្តល់ជូនអតិថិជននូវរថយន្តអគ្គិសនីប្រភេទ SUV ដ៏ទំនើប អមជាមួយការរចនាដ៏ធំទូលាយ បំពាក់ដោយបច្ចេកវិទ្យាឆ្លាតវៃ និងមានរយៈចម្ងាយបើកបរបានឆ្ងាយរហូតដល់ 600Km (CLTC) ដែលស័ក្តិសមសម្រាប់ការប្រើប្រាស់ក្នុងទីក្រុង និងការធ្វើដំណើរជាលក្ខណៈគ្រួសារទៅតាមបណ្តាខេត្ត។

 រថយន្ត Leapmotor B10 ពិតជាមានប្រកួតប្រជែងខ្លាំងជាមួយរថយន្តប្រភេទ SUV ផ្សេងៗដែលមានលក់នៅលើទីផ្សារ ដោយសារតែរថយន្តនេះបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនលើថ្លៃការសាកថាមពលអគ្គិសនី និងមានតម្លៃសមរម្យ។ ខណៈដែលរថយន្តម៉ូដែលផ្សេងមានតម្លៃប្រហាក់ប្រហែលគ្នានៅក្នុងទីផ្សារ ប៉ុន្តែពួកគេមានរយៈចម្ងាយបើកបរត្រឹមតែ 400 – 500Km ប៉ុណ្ណោះ។

Article image
ចំណែកឯអតិថិជនដែលចង់បានរថយន្តប្រភេទ SUV ខ្នាតធំ ដែលមានភាពធំទូលាយ និងប្រណិត នោះរថយន្តអគ្គិសនី Leapmotor C10 ប្រភេទ Global Spec គឺជាជម្រើសកាន់តែពិសេសដោយមានតម្លៃត្រឹមតែ $30,990 ប៉ុណ្ណោះ ហើយវាគឺជារថយន្ត SUV ពេញខ្នាតដែលមានតម្លៃល្អជាងគេក្នុងចំណោមរថយន្តម៉ូឌែលផ្សេងដែលមានតម្លៃប្រហាក់ប្រហែលគ្នា។

រថយន្ត Leapmotor C10 ផ្តល់នូវកម្លាំងខ្លាំងរហូតដល់ 218hp បំពាក់ដោយបច្ចេកវិទ្យាដ៏ទំនើប និងមានរយៈចម្ងាយបើកបរបានឆ្ងាយ ជាមួយនឹងសមត្ថភាពខ្ពស់ពីអាគុយទំហំ 69.9 kWh ដែលត្រូវបានរចនាឡើងយ៉ាងស័ក្តសមទាំងប្រសិទ្ធភាព និងផាសុកភាព។ នៅក្នុងទីផ្សារអន្តរជាតិ រថយន្តអគ្គិសនី Leapmotor C10 ត្រូវបានទទួលស្គាល់លើភាពល្បីល្បាយដោយសារថាមពលខ្លាំងពីម៉ូទ័រអគ្គិសនី មានប្រព័ន្ធជំនួយអ្នកបើកបរដ៏ទំនើបយ៉ាងសំបូរបែប និងមានរយៈចម្ងាយបើកបរបានលើស 530Km។

Article image
រថយន្តទាំង២ម៉ូដែលនេះបានភ្ជាប់មកជាមួយការធានារយៈពេល 5 ឆ្នាំ ដែលផ្តល់ឱ្យអតិថិជននូវទំនុកចិត្តខ្ពស់ និងមានសេចក្តីសុខផ្លូវចិត្ត នៅពេលផ្លាស់ប្តូរមកប្រើប្រាស់រថយន្តអគ្គិសនី។ រថយន្ត Leapmotor ក៏បានរួមបញ្ចូលនូវការធានាលើអាគុយរថយន្តរយៈពេលវែងផងដែរ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ម៉ាកយីហោចំពោះគុណភាព និងភាពជឿជាក់ដល់អ្នកប្រើប្រាស់។
Article image
សរុបមក ដោយសារថ្លៃអគ្គិសនីជាទូទៅមានស្ថេរភាពជាងតម្លៃប្រេងឥន្ធនៈ ទើបធ្វើឱ្យការផ្លាស់ប្តូរមកប្រើប្រាស់រថយន្តអគ្គិសនីក្លាយជាជម្រើសល្អ និង អនុញ្ញាតឱ្យអ្នកបើកបរអាចសន្សំប្រាក់បានច្រើនជារៀងរាល់ថ្ងៃ ខណៈដែលរថយន្តអគ្កិសនីក៏បានជួយកាត់បន្ថយនូវការបំភាយឧស្ម័នពុល និងជួយការពារដល់បរិស្ថានផងដែរ។ ស្របពេលដែលប្រទេសកម្ពុជាកំពុងបន្តអភិវឌ្ឍយ៉ាងសកម្មលើហេដ្ឋារចនាសម្ព័ន្ធស្ថានីយសាកថាមពលអគ្គិសនី ទើបធ្វើឱ្យអតិថិជនកាន់តែច្រើនកំពុងចាប់ផ្តើមមើលឃើញពីគុណសម្បត្តិរថយន្តអគ្គិសនី និងបានលើកឡើងថាជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់បច្ចុប្បន្ន និងនាពេលអនាគត ដោយរីករាយជាមួយបច្ចេកវិទ្យាថ្មី និងអាចបើកបររថយន្តទំនើបក្នុងតម្លៃសមរម្យ។

Article image
បច្ចុប្បន្ន ខណៈដែលតម្លៃប្រេងឥន្ធនៈបន្តកើនឡើងទូទាំងពិភពលោក និងនៅក្នុងប្រទេសកម្ពុជា នោះរថយន្តអគ្គិសនី Leapmotor បានត្រៀមខ្លួនស្វាគមន៍យ៉ាងកក់ក្តៅចំពោះអតិថិជនថ្មីដែលចង់ជៀសវាងលើការចំណាយថ្លៃប្រេងឥន្ធនៈ និងចង់សន្សំសំចៃប្រាក់ជារៀងរាល់ថ្ងៃ ដោយងាកមកប្រើរថយន្តអគ្គិសនីវិញ ជាមួយអត្ថប្រយោជន៍ដ៏សំបូរបែប។
Article image

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.