ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

សម្រាប់លោកអ្នកដែលចង់បានបទពិសោធន៍កំសាន្តដ៏រីករាយ ទូរស័ព្ទដែលមានថាមពលថ្ម 5000mAh ទាំងបីម៉ូដែលនេះ គឺពិតជាអាចជួយបាន

ដោយ

Koun Jab Luffy

14 មីនា 2020 10:02 ព្រឹក

អាន 3 នាទី

Article image
សព្វថ្ងៃនេះ! នៅពេលដែលយើងជ្រើសរើសប្រភេទទូរស័ព្ទមកប្រើប្រាស់ បញ្ហាថ្មគឺជាចំនុចដែលគេយកចិត្តទុកដាក់បំផុត។ បច្ចុប្បន្ននេះ! បច្ចេកវិទ្យាសាកថ្មក្នុងល្បឿនលឿនកំពុងត្រូវបានអនុវត្តដើម្បី សន្សំសំចៃពេលវេលារបស់យើង ប៉ុន្តែវាមិនមែនជាដំណោះស្រាយដ៏ល្អឥតខ្ចោះសម្រាប់តម្រូវការ រយៈពេលយូរនោះឡើយ ជាពិសេសសម្រាប់អ្នកដែលមិនអាចដាក់ឆ្នាំងសាកតាមខ្លួនពេលធ្វើដំណើរ ទៅក្រៅ។
នេះហើយជាមូលហេតុដែលក្រៅពីបច្ចេកវិទ្យាសាកថ្មបានលឿនហើយនោះ ទូរស័ព្ទដែលមាន ថាមពល ថ្មធំគឺជាជម្រើសដ៏ប្រសើរបំផុត សម្រាប់អស់លោកអ្នកដែលមិនមានពេលវេលា គ្រប់គ្រាន់ក្នុងការសាកថ្ម ឬពិបាកក្នុងការដាក់ powerbank តាមខ្លួន។  ថ្ងៃនេះ យើងនឹងណែនាំដល់អស់លោកអ្នកនូវប្រភេទទូរស័ព្ទ realme មួយចំនួនដែលមានថាមពលថ្ម រហូតដល់ 5000mAh ដែលអាចផ្តល់ជូនអ្នកប្រើប្រាស់នូវបទពិសោធន៍ថ្មីនៃការប្រើទូរស័ព្ទដែលកាន់ ថ្មបានរយៈពេលយូរ។
Article image
realme C3 - តម្លៃត្រឹមតែ 129 ដុល្លារ
លក្ខណៈពិសេសនៃស្មាតហ្វូននេះគឺបំពាក់នូវបន្ទះឈីប Helio G70 ដែលទទួលបានពិន្ទុពី Antutu រហូតដល់ជាង 190.000 ដែលតួលេខនេះ គឺលើសពីស្មាតហ្វូនដទៃទៀតដែលមាន តម្លៃប្រហាក់ ប្រហែលនេះ។ បន្ថែមពីនេះ វាក៏មាបអេក្រង់ទំហំ 6.5 អ៊ីញ HD+ ៖ ដែលអេក្រង់ទំហំធំគាំទ្រសម្រាប់បទពិសោធន៍នៃការមើលឃើញកាន់តែប្រសើរ។ និយាយពីកាមេរ៉ា គឺមាន 3 គ្រាប់ ដែលពិតជាមានការប្រកួតប្រជែងខ្លាំងក្លាជាមួយម៉ូឌែលទូរស័ព្ទដទៃក្នុងតារាងតម្លៃនេះ។
Article image
realme 5i - តម្លៃត្រឹមតែ 169 ដុល្លារ
លក្ខណៈពិសេសនៃស្មាតហ្វូនគឺដំណើរការនៅលើបន្ទះឈីប Snapdragon 665 ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុង ស្មាតហ្វូន ថ្នាក់កណ្តាលដូចជា VIVO S1 Pro, OPPO A9 2020 ជាដើម។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.5 អ៊ីញ HD + ដែលនេះគឺជាទំហំស្តង់ដារសម្រាប់ស្មាតហ្វូនដែលមានតម្លៃថ្លៃ។ អ្វីដែលពិសេសគឺវាមានកាមេរ៉ា 4 គ្រាប់  ដែលមានទំហំចាប់ពី 12MP+2MP+8MP+2MP ដែលនឹងជួយឱ្យលោកអ្នកថតជាមួយ នឹងឡេនម៉ាក្រូ និង ultra wide-angle ជួយបំពេញតំរូវការរបស់អ្នកកាន់តែប្រសើរ។
Article image
realme 5 - តម្លៃត្រឹមតែ 199 ដុល្លារ
ស្មាតហ្វូននេះ មានបន្ទះឈីបនិងអេក្រង់មានទំហំដូចគ្នាជាមួយ realme 5i ហើយក៏បំពាក់ជាមួយកាមេរ៉ា 4 គ្រាប់ដូចគ្នា ប៉ុន្តែ realme 5 ផ្តល់ជូននូវការរចនានិងមានបំពាក់ RAM ROM មានច្រើនជម្រើសខុសៗគ្នា។ ជាមួយនឹងទំហំ RAM 4G+128G  realme 5 ជួយឱ្យលោកអ្នកអាចរក្សាទុករូបថតនិង កម្មវិធីកម្សាន្តផ្សេងៗបានកាន់តែច្រើន។ ម៉ូឌែលទូរស័ព្ទទាំង 3 ប្រភេទនេះបំពាក់ដោយទំហំថ្មរហូតដល់ 5000mAh ធានាដល់ការប្រើប្រាស់បានយូរអង្វែង។សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ www.facebook.com/realmeCambodia/  សូមអរគុណ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.