ស្វែងរកពួកយើង:

ស្មាតហ្វូនល្បីៗ បានសម្រុកបញ្ចេញនូវកាមេរ៉ា 4 គ្រាប់ ដើម្បីបិទទំព័រចុងឆ្នាំ 2019 នេះ

ដោយ

Koun Jab Luffy

27 វិច្ឆិកា 2019 04:20 ល្ងាច

អាន 4 នាទី

គិតចាប់តាំងពីខែកក្កដា ឆ្នាំ 2019 មក យើងបានដឹងហើយថា ស្មាតហ្វូនដែលល្បីៗ គឺសុទ្ធតែមានបំពាក់ កាមេរ៉ារហូតដល់ទៅ 4 គ្រាប់ដូចជាស្មាតហ្វូនរបស់ OPPO ជាដើម។ នៅពេលដែលឃើញច្រើនគ្រាប់បែបនេះ ប្រិយមិត្តភាគច្រើនច្បាស់ជាឆ្ងល់ហើយថា យកទៅធ្វើអ្វីខ្លះបានច្រើនបែបនេះ? ចំលើយដ៏ងាយស្រួល គឺមុខងារនៃកាមេរ៉ានីមួយៗ ប្រើសំរាប់ថតរូបស្ទាយផ្សេងៗគ្នា ដូចនេះ  Len កាមេរ៉ាច្រើន គឺ អាចថតរូបបានកាន់តែច្រើនម៉ូដ  ច្រើនសណ្ឋាន និង ច្រើនទំរង់ តាមចំណង់ចំណូលចិត្តមនុស្សសម័យថ្មី ដោយមិនចាំបាច់ទាញយកកម្មវិធីបន្ថែមឡើយ ។
Article image
ជាទូទៅកាមេរ៉ា 4 គ្រាប់គឺមាន កាមេរ៉ាមេ សំរាប់ថតរូបភាពទូទៅ, កាមេរ៉ាថតរូបទូលាយ Wide Angle, កាមេរ៉ាថតរូប Portrait និង កាមេរ៉ាថតរូបជិត Macro ដែលកំពុងតែមានភាពទាក់ទាញ និងពេញនិយមខ្លាំងនៅលើវិស័យស្មាតហ្វូន។ សមត្ថភាពថតរូបបានច្រើនទំរង់បែបនេះ ធ្វើអោយលោកអ្នកកាន់តែមាន ជំរើសល្អក្នុងការ ចាប់យកបរិយាកាសនៅជុំវិញខ្លួនប្រកបដោយភាពទាក់ទាញ និង សំបូរបែប។
ខាងក្រោមនេះ គឺជា Tip ខ្លះៗដែលនឹងនាំលោកអ្នកទៅមើលអំពីសមត្ថភាពស្មាតហ្វូនកាមេរ៉ា 4 គ្រាប់ ដែលអ្នកប្រើប្រាស់យ៉ាងច្រើនលើសលុបអាចពិចារណាបានមុននឹងជាវយកទៅប្រើប្រាស់បានតាមការគួរ៖ ចាប់ផ្តើមពីស្មាតហ្វូនរបស់ OPPO ដោយគិតមកដល់ថ្ងៃនេះ OPPO គឺជាស្មាតហ្វូនឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដែលបានផ្តល់ជំរើសនូវម៉ូឌែលទូរស័ព្ទច្រើនប្រភេទ ល្អទាំងការរចនារូបរាង សមត្ថភាពល្អឥតខ្ចោះ និង តម្លៃដ៏គួរ ឲ្យភ្ញាក់ផ្អើលសម្រាប់ អតិថិជនរបស់ពួកគេ។
Article image
OPPO Reno2 F  មានតម្លៃ 369$ ៖ កាមេរ៉ា 48MP+8MP+2MP+2MP។ RAM 8GB + ROM 128GB។ កំលាំងថ្ម 4000mAh + VOOC 3.0 (20W)។ បន្ទះប្រតិបត្តិការ MTK Helio P70។
Article image
OPPO A9 2020 មានតម្លៃ 289$ ៖ កាមេរ៉ា 48M+8M+2MP+2MP។ RAM 8GB + ROM 128GB។កំលាំងថ្ម 5000mAh។ បន្ទះប្រតិបត្តិការ Snapdragon 665។ ក្រៅអំពី Reno 2 series ( Reno2 និង Reno2 F)  A9 2020 និង A5 2020 ដែលបានបំលែងខ្លួនទៅជាទូរស័ព្ទដែលបំពាក់កាមេរ៉ា 4 គ្រាប់ និង 4 ស្ទីលខុសៗគ្នា មកស្វាគមន៍ការបិទទំព័រចុងឆ្នាំ2019នេះ  ដោយលោកអ្នកអាចចូលទៅមើលផេកផ្លូវការរបស់ OPPO បាន គឺ OPPO Cambodia ។
Article image
បន្ទាប់មកគេក៏បានសង្កេតឃើញ ម៉ូឌែលរបស់ VIVO ដែលមានកាមេរ៉ាក្រោយ 4 គ្រាប់ដូចគ្នា ប៉ុន្តែមិនសូវបំពាក់នៅលើម៉ូឌែលទូរស័ព្ទច្រើនឡើយ។  VIVO V17 Pro  មានតម្លៃ 449$៖ កាមេរ៉ា 48MP+8MP+2MP+2MP។ RAM 8GB + ROM 128GB។ កំលាំងថ្ម 4100mAh។ បន្ទះប្រតិបត្តិការ Snapdragon 675 AIE
Article image
VIVO S1 Pro (មកដល់ក្នុងពេលឆាប់ៗ) គឺមានតម្លៃចន្លោះប្រហែលជា 299$ (ផ្អែកទៅលើគេហទំព័រស្មាតហ្វូនរបរទេស) នៅពេលខាងមុខ យើងនិងឃើញវត្តមានរបស់ VIVO S1 Pro នៅក្នុងទីផ្សារស្រុកយើងដែរ។ (Spec ខាងក្រោមយកពីទីផ្សារបរទេសដែលអាចមិនខុសគ្នាពេលនៅក្នុងប្រទេសកម្ពុជា) ៖ កាមេរ៉ា 48MP+8MP+2MP+ 2MP។ RAM 8GB + ROM 128GB។ កំលាំងថ្ម 4500mAh។ បន្ទះប្រតិបត្តិការ Snapdragon 665។
ក្រៅពី OPPO និង VIVO ថ្មីៗនេះ មានម៉ាកស្មាតហ្វូនថ្មី ដែលខ្លួនតូចថ្លើមធំ ហ៊ានហក់ចូលទីផ្សារស្មាតហ្វូននៅកម្ពុជា ដោយបំពាក់កាមេរ៉ាក្រោយ ៤គ្រាប់ដូចគេឯង មិនខ្លាចរអែងចិត្តបងៗឡើយនោះ គឺ realme។ តាមអ្វីដែលយើងបានសិក្សាកន្លងមកឃើញថា ស្មាតហ្វូន realme ត្រូវបានផលិតក្រោម សង្វាក់ផលិតកម្ម និង ការគ្រប់គ្រងគុណភាពជាមួយ OPPO ដែរ ក៏ប៉ុន្តែការរចនាប្រអប់វិញ ពណ៌លឿងដិត ឆើតឆាយ ត្រូវចិត្ត Team យុវវ័យតែម្តង ជាពិសេស Team Yellow ខប់ ខប់ណាស់ ។ ម៉ាកប្រេនថ្មីមួយនេះ ត្រូវបាននាំយកម៉ូឌែល 2 មកកាន់ប្រទេសកម្ពុជាបើកឆាកដំបូងកាលពីថ្ងៃទី 16 វិច្ឆិកា ឆ្នាំ 2019 ដែលមានម៉ូឌែល realme 5 និង realme 5 Pro ឡើងរង្គោះរង្កើរាមច្បងជាច្រើន ទាំងកម្លាំងថ្មប្រហាក់ប្រហែល ជាពិសេសគឺតម្លៃវាផ្ទាល់តែម្តង គឺថាស៊ីផុយ 279$។
Article image
realme 5 Pro តម្លៃ  279$ ៖ កាមេរ៉ា 48MP+8MP+2MP+2MP។ RAM 8GB + ROM 128GB។ កំលាំងថ្ម 4035mAh + បច្ចេកវិទ្យាសាកថ្ម។ ល្បឿនលឿន VOOC ជំនាន់ 3.0 (20W)។  បន្ទះប្រតិបត្តិការ Snapdragon 712 AIE
Article image
realme 5 តម្លៃ 199$ ៖ កាមេរ៉ា 12MP+8MP+2MP+2MP។ RAM 4GB + ROM 128G។ កំលាំងថ្ម 5000mAh។ បន្ទះប្រតិបត្តិការ Snapdragon 665។
សង្កេតមើលទៅម៉ូឌែលទាំងពីររបស់ realme ឃើញថា realme 5 ដែលបំពាក់បន្ទះប្រតិបត្តិការ Snapdragon  665 ស្ថិតនៅក្រោមតំលៃ 200$ ហើយ realme 5 Pro ដែលបំពាក់បន្ទះប្រតិបត្តិការ Snapdragon  712 ស្ថិតនៅក្រោមតំលៃ 300$ គឺជាជំរើសដ៏សាកសម ជុំវិញកំរិតទូរសព្ទតំលៃសមរម្យ។ ប៉ុន្តែផលិតផលនីមួយៗ តែងតែមានចំណុចខ្លាំង និង ចំណុចខ្វះខាតរៀងៗខ្លួន ដូចនេះយើងមិនអាចនិយាយបានថា ផលិតផលមួយណាល្អដាច់ជាងគេបាននោះទេ។ ដូច្នេះលោកអ្នកអាច ធ្វើការសំរេចចិត្តទៅលើតំរូវការ និង ការចង់បានរបស់ខ្លួនឯងផ្ទាល់តែម្តង។  តែទោះបីជាយ៉ាងណា ស្មាតហ្វូនកាមេរ៉ា ៤គ្រាប់ជាជំរើសល្អបំផុត សំរាប់អ្នកប្រើប្រាស់ ព្រោះវាជាបរិបទថ្មី ដែលមនុស្សគ្រប់គ្នាតែងតែនិយាយបន្តគ្នាថាសម័យនេះហើយប្រើទូរស័ព្ទ កាមេរ៉ា 2 ឬ 3 ម៉េចស្ទាវ ហេហេហេ ។
ស្មាតហ្វូនល្បីៗ បានសម្រុកបញ្ចេញនូវកាមេរ៉ា 4 គ្រាប់ ដើម្បីបិទទំព័រចុងឆ្នាំ 2019 នេះ