ស្វែងរកពួកយើង:

ស្មាតហ្វូនស៊េរីថ្មី HONOR X5b និង HONOR X5b Plus កូនភ្លោះអេក្រង់តាន់ បង្ហាញជាផ្លូវការណ៏នៅកម្ពុជាហើយ!

ដោយ

Koun Jab Luffy

04 មករា 2025 10:10 ព្រឹក

អាន 3 នាទី

Article image
នៅថ្ងៃទី 03 ខែមករានេះ ក្រុមហ៊ុន HONOR បានដាក់សម្ពោធជាផ្លូវការណ៌នូវស្មាតហ្វូនស៊េរីថ្មី កូនភ្លោះអេក្រង់តាន់ HONOR X5b និង HONOR X5b Plus នៅលើទីផ្សារប្រទេសកម្ពុជា! ដែលព្រឹត្តិការណ៍នេះ គឺបានប្រារព្ធធ្វើឡើងនៅ Morgan Tower ជាន់ទី 46 នឹងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន HONOR និងក្រុមហ៊ុន Yako Technology រួមជាមួយនិងតារារ៉េប Lilkzy តារាកំប្លែង ពូណម ផាន់រ៉ុង នាយព្រែក ពិធីការិនី យែម ស្រីពេជ្រ ក៏ដូចជា តារាម៉ូដែល ហើយនិងអ្នកសារពត៍មានយ៉ាងច្រើនកុះករ។
លើកនេះ សមាជិកកូនភ្លោះនៃត្រកូល HONOR X5b Series ដែលមានតម្លៃត្រឹមតែ 79$ និង 89$ គឺបានមកដល់ទីផ្សារកម្ពុជាហើយ។ ស្មាតហ្វូនម៉ូដែលថ្មីនេះទាំងពីរនេះ គឺមានសមត្ថភាពក្បាលតាន់ ដូចគ្នាទៅហ្នឹងបងប្រុស X6b អញ្ចឹង។ ដូច្នេះ សម្រាប់អតិថិជន ដែលចាប់អារម្មណ៍អាចធ្វើការកក់ទុកមុនចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 09 មករា 2025 នៅតាមបណ្តាហាងលក់ទូរសព្ទនានាទូទាំងប្រទេស។
Article image
សូមជំរាបថា HONOR X5b និង HONOR X5b Plus មិនត្រឹមតែមានរហ័ស្សនាម កូនភ្លោះអេក្រង់តាន់ប៉ុណ្ណោះទេ គឺថែមទាំងត្រូវបានក្រុមហ៊ុនសម្រិតសម្រាងបំពាក់នូវបច្ចេក វិទ្យាទំនើបៗ និង លក្ខណៈពិសេសៗ សម្បូរបែបថែមទៀតផង។ ស្មាតហ្វូន HONOR X5b និង HONOR X5b Plus ថ្មីនេះ គឺមានការបំពាក់នូវបន្ទៈឈីប MDT-G36 អមជាមួយនឹងរ៉េមទំហំធំដល់ទៅ 8GB ហើយនិងមានអង្គផ្ទុកទិន្នន័យ 2 ជម្រើស គឺទំហំ 64GB និង 128GB ព្រមទាំងដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការថ្មីចុងក្រោយ ដែលផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ មានភាពរលូនឥតទាក់ថែមទៀតផង។
Article image
អ្វីដែលមានកាន់តែចាប់អារម្មណ៍នោះ គឺនៅលើស្មាតហ្វូនថ្មីនេះ មានការបំពាក់មកជាមួយនឹងបច្ចេកវិទ្យាអេក្រង់ Magic Capsule ដែលអាចបង្ហាញនូវកម្មវិធី លាក់អេក្រង់បានយ៉ាងទំនើបដូចទៅហ្នឹងទូរស័ព្ទតម្លៃថ្លៃៗបានផងដែរ។ ស្មាតហ្វូនមានកាមេរ៉ាគោលទំហំ 50MP អាចថតរូបភាពបានយ៉ាងពេញចិត្ត និងវីដេអូកម្រិត 1080p និយាយពីថាមពលថ្មវិញ ស្មាតហ្វូននេះមានថ្មទំហំ 5200mAh សាកម្តងលេង 2 ថ្ងៃកន្លះ ដែលមានសមត្ថភាពអាចកំដរលោកអ្នកលេង Facebook, TikTok ,និងមើល Youtube ម៉ាអែម ឥតបារម្ភរឿងអស់ថ្មនោះទេ។ បន្ថែមពីនេះនៅលើស្មាតហ្វូននេះក៏នូវមានមុខងារស្កេនមុខដោះសោរសុវត្ថិភាពខ្ពស់ 100% ទៀតផង។
Article image
ស្មាតហ្វូន HONOR X5b និង HONOR X5b Plus បំពាក់មកជាមួយអេក្រង់ទំហំ 6.56 អ៊ីង មានកម្រិតល្បឿនអូសបានដល់ទៅ 90Hz និងអាចបើកបង្ហាញពន្លឺបានដល់ 450nits។ ហើយបើនិយាយពីសេវាទូរស័ព្ទ គឺខ្លាំង ដូច្នេះអតិថិជនមិនថា នៅទីក្រុង ទីប្រជុំជនកកកុញ ឬទីឆ្ងាយដាច់ស្រយាល លោកអ្នក លែងមានកង្វល់រឿងបញ្ហាទូរសព្ទអត់សេវាទៀតឡើយ។
Article image
និយាយជារួមទៅ សម្រាប់អតិថិជន ដែលកំពុងប្រើប្រាស់ទូរស័ព្ទចុចប៊ូតុង ទូរសព្ទមួយទឹក ឬក៏អតិថិជនដែលចង់ឡើងស៊េរីទូរសព្ទថ្មី មានគុណភាពខ្ពស់ និងមានភ្ជាប់បច្ចេកវិទ្យាសម្បូរបែប រួមទាំងការធានាត្រឹមត្រូវ មានតម្លៃល្អសមរម្យនោះគឺស្មាតហ្វូនស៊េរីថ្មី កូនភ្លោះអេក្រង់តាន់ HONOR X5b តម្លៃ 79$ និង HONOR X5b Plus តម្លៃ 89$ ជាជម្រើសដ៏ល្អបំផុត​​​។
Article image
ពីព្រោះថា ស្មាតហ្វូនថ្មីនេះ មានរ៉េមទំហំធំ ថ្មកាន់បានយូរ សាកម្តងប្រើប្រាស់ 2 ថ្ងៃកន្លះ ល្បឿនអេក្រង់រលូនឥតទាក់ 90Hz អាចចាប់សេវាបានខ្លាំង និងមានមុខងារស្កេនមុខដោះសោរ សុវត្ថិភាពខ្ពស់ 100% តែម្តង។ សម្រាប់អតិថិជន ដែលចាប់អារម្មណ៍អាចធ្វើការកក់ទុកមុនចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 09 មករា 2025។
Article image
ស្មាតហ្វូនស៊េរីថ្មី HONOR X5b និង HONOR X5b Plus កូនភ្លោះអេក្រង់តាន់ បង្ហាញជាផ្លូវការណ៏នៅកម្ពុជាហើយ!