ស្វែងរកពួកយើង:

ស្មាតហ្វូនស្តេចគុណភាព realme Note 50 មានសន្ទុះនៃការលក់ដាច់ខ្លាំងនៅលើទីផ្សារប្រទេសកម្ពុជា បន្ទាប់ពីការចេញលក់បាន 10 ថ្ងៃ

ដោយ

Koun Jab Luffy

06 មីនា 2024 05:35 ល្ងាច

អាន 3 នាទី

Article image
នាថ្ងៃទី 6 ខែមីនា ឆ្នាំ 2024 នេះ ក្រុមហ៊ុនស្មាតហ្វូន realme បានប្រកាសលើហ្វេសប៊ុកផ្លូវការថា ស្មាតហ្វូនស្តេចគុណភាព realme Note 50 មានសន្ទុះនៃការលក់ដាច់ខ្លាំងនៅលើទីផ្សារប្រទេសកម្ពុជា ក្នុងរយៈពេល 10 ថ្ងៃនៃការប្រកាសចេញលក់ជាផ្លូវការ។
realme Note 50 ដែលជាស្តេចគុណភាពថ្មីរបស់ក្រុមហ៊ុនស្មាតហ្វូនលំដាប់ពិភពលោកនេះ ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់ក្នុងតម្លៃពិសេសនឹកស្មានមិនដល់គឺ 89$  ចំពោះ Ram (4GB+4GB/64GB) និង 99$ ចំពោះ Ram (4GB+4GB/128GB) កាលពីចុងខែកុម្ភៈថ្មីៗនេះ ដោយមានរៀបចំកម្មវិធីសម្ពោធយ៉ាងអធិកអធម្មនៅសណ្ឋាគារសុខាលំដាប់ផ្កាយប្រាំ និងមានការអញ្ជើញចូលរួមពីសំណាក់ដៃគូហាងទូរស័ព្ទទូទាំងប្រទេសផងដែរ
Article image
តាមរយៈវីដេអូធ្វើតេស្តគុណភាពជាបន្តបន្ទាប់របស់អ្នកជំនាញ Review ស្មាតហ្វូនជាច្រើនរូបក្នុងប្រទេសកម្ពុជា បានបង្ហាញច្បាស់ថាស្មាតហ្វូនស្តេចគុណភាព realme Note 50 ជាជំហានដ៏អស្ចារ្យមួយរបស់ក្រុមហ៊ុន realme ក្នុងការនាំមកនូវស្មាតហ្វូនស្តេចគុណភាព មានតម្លៃក្រោម 100$ ជូនដល់អតិថិជនទាំងអស់ ស្របនឹងពាក្យស្លោកថ្មីថា Make it real។
Article image
realme Note 50 បានបង្ហាញខ្លួនក្នុងទីផ្សារក្នុងនាមជាស្តេចគុណភាព មានភាពធន់រឹងមាំខ្លាំងសូម្បីឡានកិនក៏មិនបែកអេក្រង់ ហើយមានប្រព័ន្ធ IP54 ការពារពីការជ្រាបទឹក ថែមទាំងមានការធានាពីក្រុមហ៊ុនរហូតដល់ 24 ខែ ហើយម៉ាស៊ីន ដំណើរការល្អរហូតដល់ 48 ខែ។ តាមរយៈមុខងារមិនជ្រាបទឹកនេះ អ្នកប្រើប្រាស់អាចជ្រើសរើសទិញស្មាតហ្វូនស្តេចគុណភាពនេះ សម្រាប់ការដើរលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដោយមិនបារម្ភពេលត្រូវគេជះទឹក ឬបាញ់ទឹកនោះទេ។
Article image
realme គឺជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក ដែលបានធ្វើឱ្យកក្រើកទីផ្សារស្មាតហ្វូនតាមរយៈបច្ចេកវិទ្យាទំនើបឈានមុខគេ។ realme បានផ្តល់នូវជម្រើសស្មាតហ្វូននិងឧបករណ៍បច្ចេកវិទ្យាជាច្រើនប្រភេទដែលមាន Spec ខ្ពស់បំផុត ក៏ដូចជាគុណភាព និងការរចនាម៉ូដលេចធ្លោជាងគេសម្រាប់អតិថិជនសម័យថ្មី។ បង្កើតឡើងដោយលោក Sky Li នៅក្នុងឆ្នាំ 2018 realme បានក្លាយជាក្រុមហ៊ុនកំពូលទាំង 5 ក្នុង 30 ប្រទេស     ទូទាំងសកលលោកក្នុងរយៈពេលត្រឹមតែ 3 ឆ្នាំ។ realme ក៏បានបោះជំហានចូលទីផ្សារសកល រួមមានប្រទេសចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ អឺរ៉ុប មជ្ឈិមបូពា៍ អាមេរិកឡាទីន និងអាព្រិក ដែលមានអ្នកប្រើប្រាស់សរុបជាង 200 លាននាក់ទូទាំងពិភពលោក។ ឆ្នាំ2024 ជាឆ្នាំនៃការផ្លាស់ប្តូរពាក្យថ្មីទៅជា “Make it real.” ។ តាមរយៈពាក្យស្លោកថ្មីនេះ realme នឹងផ្តោតការយកចិត្តទុកដាក់លើអតិថិជនសម័យថ្មីកាន់តែខ្លាំងនិងធ្វើឱ្យសុបិនពួកគេក្លាយជាការពិត ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.realme.com ។
Article image
ស្លោកថ្មីរបស់ខ្លួនគឺ Make it real. ក្រោមស្មារតីម៉ាកយីហោថ្មីនេះ realme កំពុងលះបង់ខ្លួនវាច្រើនជាងពេលណាទាំងអស់សម្រាប់អ្នកប្រើប្រាស់វ័យក្មេង ក្នុងគោលបំណងនាំមកនូវអត្ថប្រយោជន៍ពិតប្រាកដ ច្បាស់លាស់ និងជាក់ស្តែងដល់ជីវិតរបស់ពួកគេ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.realme.com ។
ស្មាតហ្វូនស្តេចគុណភាព realme Note 50 មានសន្ទុះនៃការលក់ដាច់ខ្លាំងនៅលើទីផ្សារប្រទេសកម្ពុជា បន្ទាប់ពីការចេញលក់បាន 10 ថ្ងៃ