
ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុនគេហួវៃនៅកម្ពុជា បានត្រៀមបង្ហាញនូវវត្តមាន Huawei Y6p ដែលជាស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនក្នុងពេលឆាប់ៗនេះហើយ ដែលស្មាតហ្វូននេះ គឺមានសមត្ថភាពអាចសាកថ្មម្តង លេងបាន 3 ថ្ងៃឯណោះ អ្វីដែលពិសេស ស្មាតហ្វូននេះ មានភ្ជាប់កាមេរ៉ា AI 3 គ្រាប់ អាចថតរូបប្លង់ទូលាយច្បាស់ស្អាតអស្ចារ្យ ។
ស្មាតហ្វូនស៊េរីថ្មី ត្រកូល Y ស៊េរីដែលមកលើកនេះ គឺ Huawei Y6p ត្រូវបានក្រុមហ៊ុនខិតខំផ្ចិតផ្ចង់ជាមួយនឹងរូបរាងល្អឯក មើលទៅទាក់ទាញនឹងមានភាពស៊ីវិល័យជាមួយនឹងបីពណ៌ស្អាតប្លែក គឺ ពណ៌ស្វាយ ស្រកានាគ ពណ៌ស្លាបកំភេម និងពណ៌ខ្មៅរលោង ជាមួយនឹងការមេរ៉ា AI បីគ្រាប់តំរៀបគ្នាជាជួរបញ្ឈរអាចថតរូបប្លង់ទូលាយបានច្បាស់ស្អាត។
កាមេរ៉ានេះ មានសមត្ថភាពអាចថតរូបមនុស្សឃើញជើងស្រឡូនៗ ខ្ពស់ស្អាត ថតទេសភាពកាន់តែទូលាយពេញភ្នែកតែម្តង ចំណែកឯកមេរ៉ាមុខAIជំនាន់ថ្មីចំកណ្តាលខាងលើអេក្រង់ ថតរូបស៊ែលហ្វីច្បាស់ស្អាតមិនសក្បោះ។ ជាពិសេស Huawei Y6p បំពាក់នូវថាមពលថ្មធំមហិមាទំហំ 5000mAh សាកម្តងអាចលេង ហ្វេសប៊ុក IG TikTok ហ្គេមអនឡាញ មើល YouTube ម៉ាឆ្ងាញ់ដាច់យប់ក៏មិនភ័យអស់ថ្ម។

អ្វីដែលគួរឲ្យកក់សម្គាល់នោះ Huawei Y6p និងភ្ជាប់មកជាមួយនឹង Huawei AppGallery ដែលមកមួយសេតនៅក្នុងប្រអប់ស្រាប់ ជួយបានឲ្យការដោនឡូត Facebook, YouTube, TikTok, IG, Grab, ទិញខោអាវ Zando, ទិញទំនិញខ្មែរ 24, Myphsar, App កាម៉ង់ម្ហូប Egets រឺ អេបល្បីៗ (App) មិនចាំបាច់ចំណាយពេលយូរជាមួយ Huawei AppGallery លឿនរហ័សទាន់ចិត្ត ហើយ free ទៀត។

Huawei Y6p បំពាក់អេក្រង់ 6.3 អ៊ីង ភ្ជាប់បច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TUV របស់ប្រទេសអាល្លឺម៉ង់ មាន រ៉េម 4G និងអង្គផ្ទុកទិន្នន័យ 64GB។ សូមរំលឹកថា ស្មាតហ្វូនធន់មធ្យមរបស់ក្រុមហ៊ុនហួវៃត្រកូល Y ស៊េរីដែលកំពុងមានប្រជាប្រិយភាពរួមមាន Huawei Y7p Huawei Y9s -ល-។ សម្រាប់ Huawei Y6p ប្រាកដជាមិនអន់ស្មាតហ្វូន Y ស៊េរីមុននោះទេ ជាពិសេសតម្លៃពិតប្រាកដជាភ្ញាក់ផ្អើលខ្លាំង សូមកុំភ្លេចរងចាំអ៊ុតមើលតម្លៃពិតទាំងអស់លើ Facebook Huawei Mobile https://web.facebook.com/huaweimobilekh/ ។
