នារយះពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅលើគេហទំព័រតាមបណ្តាប្រទេសធំៗមួយចំនួននៅលើពិភពលោក គឺមានការប្រកាសអោយមានការបញ្ជាកក់ទុកជាមុនរួចមកហើយសំរាប់ទូរស័ព្ទស្មាតហ្វូន Samsung Galaxy S6 & Galaxy S6 Edge។ សំរាប់ថ្ងៃនេះ នៅប្រទេសកម្ពុជា ក៏នឹងប្រកាសអោយមានកម្មវិធីនេះដូចគ្នាដែរ។
ក្រុមហ៊ុន KLDis មានកិត្តិយសសូមជំរាបជូនដំណឹង និងគោរពអញ្ជើញដល់សាធារណៈជនទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា អោយបានជ្រាបថា ចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី 04 ខែមេសា ឆ្នាំ 2014 ក្រុមហ៊ុន នឹងមានផ្តល់នូវការកក់ទុកជាមុនសំរាប់ទូរស័ព្ទស្មាតហ្វូន Samsung Galaxy S6 & Galaxy S6 Edge ដែលនឹងមានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាយើងនៅក្នុងពេលឆាប់ៗនេះ។ ក្រុមហ៊ុន KLDis ផ្តល់ជូននូវតម្លៃដ៏ពិសេសបំផុត គឺត្រឹមតែ $690 សំរាប់ទូរស័ព្ទស្មាតហ្វូន Samsung Galaxy S6 ហើយនិង $800 សំរាប់ទូរស័ព្ទស្មាតហ្វូន Galaxy S6 Edge ប៉ុណ្ណោះ ដោយគ្រាន់តែមកចុះឈ្មោះ និងផ្តល់លេខទូរស័ព្ទ នៅសាខាទាំងបួនរបស់ក្រុមហ៊ុន KLDis ព្រមទាំងបង់ប្រាក់កក់ទុកជាមុនចំនួន $50 គឺជាការស្រេច។
បន្ថែមពីលើនេះ អ្នកដែលបានធ្វើការឈ្មោះរួចរាល់ គឺក្រុមហ៊ុន នឹងផ្តល់នូវប័ណ្ណ VIP មួយសន្លឹក សំរាប់ប្តូរយកគូប៉ុនដើម្បីចូលរួមចាប់ឆ្នោតផ្សងសំណាងយករង្វាន់ថាប់ប្លេត Samsung Galaxy Tab S 8.4 ដែលមានចំនួនច្រើនគ្រឿង (មិនកំណត់)។
សូមបញ្ជាក់ថា អតិថិជនចំនួន 01 រូបនៅក្នុងចំណោម 04 រូប និងមានឳកាសឈ្នះនូវថាប់ប្លេត Samsung Galaxy Tab S 8.4 ចំនួនមួយគ្រឿង ហើយកម្មវិធីចាប់ឆ្នោតនេះ នឹងប្រារព្ធឡើងនៅថ្ងៃទី 05 ខែមេសា ឆ្នាំ 2015 ខាងមុខនេះ នៅបញ្ជររបស់ក្រុមហ៊ុន KLDis នៅផ្សារទំនើបសូរីយាជាន់ផ្ទាល់ដី។ព័ត៌មានលម្អិតសូមទំនាក់ទំនងលេខទូរស័ព្ទ 023 997 163/023 218 161 /023 223 838/023 981 688។
គួរបញ្ជាក់ផងដែរថាស្មាតហ្វូន Samsung Galaxy S6 & Galaxy S6 Edge គឺជាស្មាតហ្វូនជំនាន់ចុងក្រោយបំផុតរបស់ Samsung ដែលមានភាពលេចធ្លោរជាងបណ្តាស្មាតហ្វូនរួមជំនាន់របស់វាជាមួយនឹងការរចនារូបរាងយ៉ាងល្អប្រណិតខុសប្លែកពីគេ និងមានសមត្ថភាពខ្លាំងឥតគណនា។ ស្មាតហ្វូនទាំងពីរនេះបានក្លាយទៅជាប្រភេទទូរស័ព្ទស្មាតហ្វូនស៊េរីថ្មី និងទំនើបបំផុត ត្រូវបានទទួលនូវពានរង្វាន់កិត្តិយសដ៏ឧត្តុងឧត្តម និងល្បីរន្ទឺពីស្ថាប័ន GSMA នៅក្នុងសមាជទូរស័ព្ទពិភពលោក MWC 2015 កាលពីថ្ងៃទី 05 ខែមីនា ឆ្នាំ 2015 នៅទីក្រុង ប៉ាសេឡូណា ប្រទេសអេស្បាញ កន្លងទៅថ្មីៗនេះ ហើយពានរង្វាន់នេះ ត្រូវបានគេទទួលស្គាល់ថា ជាប្រភេទទូរស័ព្ទស្មាតហ្វូន ដែលមានលក្ខណះទំនើបបំផុត ត្រូវបានក្រុមហ៊ុន Samsung បើកសម្ពោធក្នុងកម្មវិធីដ៏ធំអស្ចារ្យនោះ។
សំរាប់កន្លែងទទូលកក់ គឺមានអសយដ្ឋានដូចខាងក្រោម៖
1- KLDis 1 - Mondial Center: 428 T/U Mao Tse Toung Boulevard (opposite Mondial Center).Tel 023 997 163
2- KLDis 2 - Central Market: 40E0,Sangkat Phsar Thmey 1 (East Side of Central Market). Tel 023 218 161
3- KLDis 3 - Monivong North: No.306BCD, Preah Monivong Boulevard (opposite Phnom Penh Tower).Tel 023 223 838
4- KLDis 4 - Monivong South: No.701DE, Preah Monivong Boulevard (opposite Pyong Yang restaurant). Tel 023 981 688
