ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ស្មាតហ្វូន vivo Y1s ត្រូវបានប្រកាសដាក់លក់នៅលើទីផ្សារតម្លៃត្រឹម $109 ដោយមានការចាប់រង្វាន់ភ្លាមៗសម្រាប់អ្នកជាវថមទៀតផង!!

ដោយ

Koun Jab Luffy

10 សីហា 2020 10:29 ព្រឹក

អាន 3 នាទី

Article image
កាលពីអំឡុងពេលប៉ុន្មានសប្តាហ៌មុខនេះក្រុមហ៊ុនផលិតផលស្មាតហ្វូន vivo បានធ្វើការប្រកាសត្រៀមបង្ហាញខ្លួនសមាជិកថ្មីរបស់ខ្លួនមួយម៉ូឌែលនៃស្មាតហ្វូនស៊េរី Y ម៉ូឌែល vivo Y1s ។ ចំពោះស្មាតហ្វូនលំដាប់ថវិការនេះដែរត្រូវបានធ្វើការប្រកាសមកជាមួយនឹងតម្លៃត្រឹមតែ $109 តែប៉ុណ្ណោះ។ មួយវិញទៀតសម្រាប់បងប្អូនណាដែលកំពុងតែមានបំណងចង់ក្លាយជាម្ចាស់ស្មាតហ្វូន vivo Y1s នេះ បងប្អូនអាចធ្វើការរកជាវបានចាប់ពីថ្ងៃទី 10 ខែសីហា ឆ្នាំ 2020 តទៅហើយ!!
កាន់តែពិសេសជាងនេះទៅទៀតនោះ គ្រាន់តែធ្វើការជាវទូរសព្ទ័ដៃ vivo Y1s ចាប់ពីថ្ងៃទី១០ រហូតទៅដល់ថ្ងៃទី 16 ខែសីហា ឆ្នាំ 2020 បងប្អូននឹងមានឱកាសចាប់រង្វាន់ឈ្នះភ្លាមៗជាច្រើនសន្ធឹកសន្ធាប់ ពី vivo នៅចាំអីទៀត រង្វាន់ជាច្រើនជារបស់អ្នក!\ ចំពោះលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន vivo Y1s នេះវិញគឺត្រូវបានបំពាក់មកជាមួយនឹងអេក្រង់ទំហំ 6.22-inch Halo FullView™ ជាមួយនឹងកម្រិតអេក្រង់ដល់ទៅ 88.6% ធៀបជាមួយនឹងតួខ្លួនរបស់វាដែលផ្តល់នូវភាពរីករាយបំផុតក្នុងការទស្សនាទាំងការមើលវីដេអូ និងការលេងហ្គេមជាច្រើនទៀត។ បន្ថែមពីនេះទៀតនោះ វាមានភ្ជាប់ជាមួយនឹង filter ដែលការពារទៅលើពន្លឺពណ៌ខៀវដែលធ្វើអោយប៉ះពាល់ដល់កែវភ្នែកថែមទៀតផង។ស្មាតហ្វូននេះមានរូបរាងស្រស់ស្អាតជាមួយនឹងតួខ្លួនគែមកោង 3D មានរូបរាងតូចដែលសក្តិសមបំផុតនៅក្នុងដៃរបស់អ្នក។ វាមានទម្ងន់ 161g និងកម្រាស់ត្រឹមតែ8.28mm ប៉ុណ្ណោះ។
រីឯថាមពលថ្មខ្លាំងកម្លាំង 4,030mAh ដែលអាចធ្វើការគ្រប់គ្រងទៅលើថាមពលថ្មបានយ៉ាងល្អបំផុត ស្មាតហ្វូន Y1s នេះអាចប្រើប្រាស់បានយូរនៅក្នុងការលេងហ្គេម និងបទពិសោធន៍កាន់តែអស្ចារ្យនៅក្នុងការខលវីដេអូថែមទៀត លោកអ្នកមិនចាំបាច់មានការព្រួយបារម្ភអំពីការអស់ថ្មនោះទេ។ ស្មាតហ្វូននេះមានម៉េមូរីធំទំហំដល់ទៅ 32GB ដែលអ្នកមានភាពងាយស្រួលក្នុងការរក្សាទុកនូវរូបភាព ទិន្នន័យ និងកម្មវិធីជាច្រើនទៀត។
Article image
ក្រុមហ៊ុន vivo ផ្តល់អោយអ្នកនូវមុខងារស្កេនមុខ Face Access នៅលើស្មាតហ្វូន Y1s ដែលអ្នកអាចធ្វើការដោះសោរបានភ្លាមៗដោយសារតែវាអាចសម្គាល់ទៅលើផ្ទៃមុខរបស់អ្នកបានលឿនបំផុត។ អ្នកនឹងឃើញថា ស្មាតហ្វូនរបស់អ្នកពិតជាឆ្លាតវៃមែនទែន។ ស្មាតហ្វូននេះមានរូបរាងទាក់ទាញប្រកបដោយមន្តស្នេហ៍ពណ៌ធម្មជាតិពិតៗ វាមានពណ៌ Aurora Blue ដែលមានភាពទាក់ទាញ និងស្រស់ស្អាតបំផុតជាមួយនឹងការរួមបញ្ចូលគ្នាចំនួន ៣ ពណ៌គឺពណ៌ស ពណ៌ខៀវ និងពណ៌ស្វាយ។ សម្រាប់ពណ៌ទី 2 Olive Black គឺមានការជម្រុញដោយព្រៃដ៏ស្រស់ស្អាត តាមរយៈការប្រើប្រាស់ពណ៌ដ៏ទាក់ទាញនេះ ពណ៌ខ្មៅពិតជាផ្តល់នូវភាពស្រស់ស្អាតជាមួយនឹង Visual Effect ដ៏ស្រស់ស្អាតបំផុត។ សម្រាប់ព័ត៌មានលំអិតបន្ថែមសូមបងប្អូនធ្វើការតាមដានជាមួយនឹងផេកផ្លូវការ vivo។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.