
នៅថ្ងៃនេះ យើងនាំគ្នាទស្សនាការធ្វើតេស្ត៍ទៅលើភាពធន់របស់ស្មាតហ្វូន Xiaomi Mi Note 10 នេះ កាមេរ៉ា 5 គ្រាប់របស់ស្មាតហ្វូននេះ ដែលបានបង្ហាញខ្លួនជាផ្លូវការនៅកាលពីខែវិច្ឆិកាកាលពីឆ្នាំមុនកន្លងទៅនេះ ហើយក៏និងបានបង្ហាញខ្លួននៅក្នុងទីផ្សារមួយចំនួននៅខែក្រោយផងដែរ។ ស្មាតហ្វូននេះ មានការឌីស្សាញរូបរាងស្រស់ស្អាត សមត្ថភាពខ្លាំងអស្ចារ្យមែនទែន។ ពេលនេះ យើងនឹងឃើញស្មាតហ្វូននេះ ដែលធ្វើតេស្តដោយ JerryRigEverything ។
កាលពីដំបូងឡើយ Youtuber រូនេះ បាននិយាយថា តាំងពីដើមមក មិនមានស្មាតហ្វូន Xiaomi ដែលឆ្លងកាត់ដៃរបស់គាត់ហើយមិនមានបញ្ហានោះទេ។ ដូចនេះ យើងក៏ចង់ដឹងផងដែរអំពីស្មាតហ្វូនថ្មីនេះ។ ការធ្វើតេស្តនេះ គឺផ្តោតទៅលើដំណើរការដូចគ្នា។ ស្មាតហ្វូនរបស់ក្រុមហ៊ុន Xiaomi នេះ គឺមានការតេស្តទៅលើស្នាមឆ្កូតនៃកញ្ចក់អេក្រង់ទំហំ 6.47″ Super AMOLED នេះ។ លទ្ធផលនោះ គឺល្អដែលអេក្រង់របស់ស្មាតហ្វូននេះគឺនៅក្នុងកម្រិត 6-7។ សម្រាប់កាមេរ៉ាខាងមុខ និងខាងក្រោយរបស់ស្មាតហ្វូននេះគឺមានការការពារដោយកញ្ចក់ និងគែមធ្វើពីលោហធាតុថែមទៀត។ ប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើស្មាតហ្វូននេះគឺដំនើរការបានយ៉ាងល្អថែមទៀត។

នៅក្នុងការតេស្តទៅលើការដុតនៅលើអេក្រង់របស់ស្មាតហ្វូននេះវិញនោះ អេក្រង់របស់វា គឺមានការដំនើរការធម្មតា ប៉ុន្តែបន្ទាប់ពីការបិទ វាក៏មានការបង្ហាញនូវស្នាមឆេះនៅត្រង់ភិចសែលនេះបន្ទាប់ពីរយៈពេល 30 វិនាទី។ អ្វីដែលសំខាន់នោះ គឺការតេស្តទៅលើការបត់កោងដែលគ្មានស្មាតហ្វូនណាមួយដែលឆ្លងកាត់នូវដំណាក់កាលនេះបាននោះទេ។ ស្មាតហ្វូន Mi Note 10 គឺធ្វើការតេស្តជាច្រើនលើកច្រើនសារ ហើយវាក៏មិនមានបញ្ហាអ្វីនោះទេ។ JerryRigEverything បញ្ជាក់ថា នេះគឺជាស្មាតហ្វូនដែលរឹងមាំបំផុតរបស់ក្រុមហ៊ុន Xiaomi ។
