ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ហាងទំនើប LG BRANDSHOP បើកដំណើរការលក់សាកល្បង សាខាថ្មី ទួលគោក ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ 40% និងមានថែមជូនកាដូរជាច្រើនសន្ធឹកសន្ធាប់

ដោយ

Koun Jab Luffy

21 ឧសភា 2020 09:17 ព្រឹក

អាន 2 នាទី

Article image
LG BRANDSHOP ជាហាងទំនើបលក់គ្រឿងអេឡិចត្រូនិច ម៉ាក LG ក្នុងប្រទេសកម្ពុជា ដោយសារតែមានតំរូវការកាន់តែច្រើននឹងដើម្បីបំរើសេវាកម្មជូនដល់អតិថិជនទាំងអស់អោយកាន់តែមានភាពងាយស្រួល LG BRANDSHOP បានបើកបន្ថែមនូវសាខា ថ្មីមួយទៀត នៅទួលគោកក្នុងរាជធានីភ្នំពេញ។ សាខាថ្មីនេះ គឺជាសាខាទី 5 ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីយើងទទួលបានជោគជ័យក្នុងការបើកសាខាចំនួន 11 សាខាទូរទាំងប្រទេសកម្ពុជា ។
ជាងនេះទៅទៀត LG BRANDSHOP ថ្មីនេះ គឺមានការដាក់បង្ហាញ និងលក់នូវរាល់ផលិតផលរបស់ LG ទាំងអស់ដែលមានដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីនបោកសំលៀកបំពាក់ ឧបករណ៍បំពងសម្លេង គ្រឿង អេឡិចត្រូនិចជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងតែជាផលិតផលទំនើបៗ នឹងម៉ូដែលថ្មីៗ ចុងក្រោយគេបង្អស់របស់ LG នាពេលបច្ចុប្បន្ន ។
Article image
Article image
Article image
ក្នុងឱកាសបើកដំណើរការលក់សាកល្បងសាខាថ្មី LG BRANDSHOP ក៏មានលក់បញ្ចុះតម្លៃរហូតដល់ 40% និងមានថែមជូនកាដូរជាច្រើនសន្ធឹកសន្ធាប់ផងដែរ ។
Article image
Article image
កម្មវិធីលក់ពិសេសនេះ គឺមានចាប់ពីថ្ងៃទី 22 រហូតដល់ ថ្ងៃទី30 ខែឧសភា ឆ្នាំ 2020 អតិថិជនទាំងអស់អាចអញ្ជើញមកទស្សនាការដាក់តាំងបង្ហាញផលិតផល និងរីករាយជាមួយកម្មវិធីពិសេសនេះពី LG BRANDSHOP សាខាទួលគោក ដែលមានអាស័យដ្ឋាន ផ្ទះលេខ 41 ផ្លូវ 315 សង្កាត់បឹងកក់2 ខណ្ឌទួលគោគ ភ្នំពេញ ។ ទំនាក់ទំនងទូរសព្ទលេខ  016 999 654 ឬស្វែងរកទីតាំងនៅលើ Google Map ➡️ www.bit.ly/LGBrandshopToulKork  ឬ https://www.facebook.com/1378297959048711/posts/2614808422064319/

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

ហាងទំនើប LG BRANDSHOP បើកដំណើរការលក់សាកល្បង សាខាថ្មី ទួលគោក ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ 40% និងមានថែមជូនកាដូរជាច្រើនសន្ធឹកសន្ធាប់