ស្វែងរកពួកយើង:

ឡានថ្មី គុណភាពខ្ពស់ តម្លៃល្អចាប់ពី $23,500 កំពូលរថយន្ត SUV 4ម៉ូឌែលពីក្រុមហ៊ុនផ្លូវការ GAC នៅកម្ពុជា

ដោយ

Koun Jab Luffy

04 មីនា 2025 11:10 ថ្ងៃត្រង់

អាន 3 នាទី

Article image
ក្រុមហ៊ុនផ្លូវការ GAC អបអរខួប 5ឆ្នាំ នៅកម្ពុជា ផ្ដល់ជូនតម្លៃថ្មី កំពូលរថយន្តស៊េរីឆ្នាំ 2025 រថយន្ត GS3 EMZOOM តម្លៃថ្មី $23,500 , រថយន្ត EMKOO តម្លៃថ្មីត្រឹមតែ $29,999 , រថយន្ត GS8 តម្លៃថ្មី $39,999 , រថយន្តប្រណិតបែបអភិជន GN8 កម្រិត Master តម្លៃថ្មីត្រឹមតែ $65,000 ។
ក្រុមហ៊ុន GAC Motor Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ TH Group បានទទួលសិទ្ធនាំចូល និងចែកចាយលក់រថយន្ត GAC ជាម៉ាកដ៏ល្បីនៅលើពិភពលោកមួយរបស់ប្រទេសចិនមកកាន់ទីផ្សារកម្ពុជានៅឆ្នាំ 2020 រហូតមកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុនបានសម្រេចនូវសមិទ្ធផលដ៏ប្រសើរគួរឲ្យកត់សម្គាល់ក្នុងរយៈពេល 5ឆ្នាំ ដែលបានកសាងម៉ាកយីហោរថយន្ត GAC ឲ្យនាំមុខគេមួយនៅក្នុងវិស័យយានយន្ត ស្របតាមបេសកម្មស្នូលរបស់ក្រុមហ៊ុន ដោយផ្ដល់នូវសន្តិភាពផ្លូវចិត្តជូនអតិថិជន ដែលមានបំណងប្រើប្រាស់រថយន្តស៊េរីទំនើប មានតម្លៃសមរម្យ ស្តង់ដារអន្តរជាតិ និងមានការធានាត្រឹមត្រូវពីរោងចក្រផ្ទាល់។
Article image
Article image
សមិទ្ធផលដ៏វិសេសដែលក្រុមហ៊ុន GAC Motor Cambodia បន្តភាពរីកចម្រើននៅលើទីផ្សាររយៈពេល 5ឆ្នាំមកនេះ គឺទទួលបានពីការគាំទ្រ និងទំនុកចិត្តរបស់អ្នកប្រើប្រាស់រថយន្ត GAC តែមួយគត់។ ជាក់ស្ដែង កាលពីថ្មីនេះ ក្រុមហ៊ុន GAC Motor Cambodia ទទួលបានពានកិត្តិយសនៃកំណើនផ្នែកលក់ល្អប្រចាំឆ្នាំ " Sale Growth Award" ពីក្រុមហ៊ុន GAC International ក្នុងចំណោមក្រុមហ៊ុនផ្លូវការរបស់ GAC ពីបណ្ដាប្រទេសចំនួន 74 ទូទាំងពិភពលោក ដែលត្រូវបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំមហាសន្និបាតប្រចាំឆ្នាំ GAC International Partner Conference នៅទីក្រុងក្វាងចូវ ខេត្តក្វាងទុង ប្រទេសចិន។
Article image
Article image
ពានកិត្តិយសនេះ ជាសមិទ្ធផលដែលត្រូវបានទទួលស្គាល់យ៉ាងច្បាស់ពីក្រុមហ៊ុន  GAC International ចំពោះក្រុមហ៊ុនផ្លូវការដែលមានសិទ្ធនាំចូល និងចែកចាយផ្ដាច់មុខនៃរថយន្តម៉ាក GAC តែមួយគត់នៅកម្ពុជា តាមរយៈក្រុមហ៊ុនមេ THG Group ដែលបានបំពេញកាតព្វកិច្ចយ៉ាងសកម្មលើការអភិវឌ្ឍម៉ាកយីហោ GAC នៅក្នុងទីផ្សារ ប្រកបដោយប្រសិទ្ធភាព។
Article image
Article image
ទន្ទឹមគ្នានេះ ក្រុមហ៊ុន GAC International បានកត់សម្គាល់ចំពោះក្រុមហ៊ុន GAC Motor Cambodia មួយវិញទៀតថា គឺជាការរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍម៉ាកយីហោ GAC ឲ្យកាន់តែរីកចម្រើននៅលើទីផ្សារពិភពលោក។ ឆ្លៀតក្នុងឱកាសដ៏វិសេសនេះ រោងចក្រផលិតរថយន្ត GAC ប្រទេសចិន បានសម្រេចផ្ដល់ការគាំទ្របន្ថែម ដើម្បីអបអរសាទរចំពោះសមិទ្ធផល និងខួប 5ឆ្នាំនៃក្រុមហ៊ុន GAC នៅកម្ពុជា តាមរយៈការលើកទឹកចិត្តដល់អតិថិជនមានតម្រូវការរថយន្តគុណភាពខ្ពស់ តម្លៃសមរម្យ ស្របតាមស្តង់ដារអន្តរជាតិ អាចជ្រើសរើសរថយន្ត GAC ស៊េរីឆ្នាំ 2025 ចំនួន 4ម៉ូឌែល ក្នុងឆ្នាំថ្មី តម្លៃថ្មី រួមមាន៖
•រថយន្ត GS3 EMZOOM តម្លៃថ្មីត្រឹមតែ $23,500
Article image
•រថយន្ត EMKOO តម្លៃថ្មីត្រឹមតែ $29,999
Article image
•រថយន្ត GS8 តម្លៃថ្មីត្រឹមតែ $39,999
Article image
•រថយន្តប្រណិតបែបអភិជន GN8 កម្រិត Master តម្លៃថ្មីត្រឹមតែ $65,000
សូមជម្រាបថា GAC Motor ជាក្រុមហ៊ុនរថយន្តចិនតែមួយគត់ ដែលឈ្នះពាន J.D. POWER Champion ច្រើនបំផុត 8ឆ្នាំជាប់គ្នា (2013-2020) និងជារោងចក្រផលិតរថយន្តរបស់ប្រទេសចិនដែលប្រកាន់ខ្ជាប់នូវស្តង់ដារដែលមានគុណភាពខ្ពស់ដូច Toyota និង Honda ព្រោះថាគ្រប់ម៉ូឌែលរថយន្តរបស់ GAC ត្រូវបានធ្វើតេស្តសាកល្បងជាង 4លានគីឡូម៉ែត្រមុននឹងចេញលក់ ដើម្បីធានាភាពធន់ និងគុណភាពប្រើប្រាស់បានយូរលើសពី 10 ឆ្នាំ ឬ 24ម៉ឺនគីឡូម៉ែត្រ ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ 18 ក្រុមហ៊ុន ដែលជាអ្នកផ្គត់ផ្គង់គ្រឿងបង្គុំរថយន្តលំដាប់ពិភពលោក ដើម្បីផលិតបានរថយន្តដែលមានគុណភាពខ្ពស់។
អាស្រ័យហេតុនេះ សម្រាប់លោកអ្នកដែលមានបំណងចង់បើកបរសាកល្បងរថយន្ត GAC ស៊េរីថ្មីគ្រប់ម៉ូឌែល និង ព័ត៌មានអំពីការសហការជាមួយធនាគារដៃគូរបស់ក្រុមហ៊ុន អាចធ្វើការទំនាក់ទំនងប្រឹក្សាផ្នែកលក់ផ្ទាល់តាមរយៈហ្វេសបុកផេកផ្លូវការ fb.com/gacmotorcambodia ឬតាមរយៈលេខខាងក្រោមនេះ  095 999 029 (KH/ ENG)  និង 095 999 026 (中文)
ឡានថ្មី គុណភាពខ្ពស់ តម្លៃល្អចាប់ពី $23,500 កំពូលរថយន្ត SUV 4ម៉ូឌែលពីក្រុមហ៊ុនផ្លូវការ GAC នៅកម្ពុជា