ស្វែងរកពួកយើង:

អបអរសាទរ ! ពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញលក់រថយន្ត GEELY Showroom Sen Sok ដែលជាសាខាទីពីរ របស់ក្រុមហ៊ុនលក់រថយន្ត Geely Cambodia !

ដោយ

Koun Jab Luffy

06 កុម្ភៈ 2026 07:00 យប់

អាន 2 នាទី

Article image
ថ្មីៗនេះ Geely Cambodia ទើបតែបានដាក់សម្ពោធជាផ្លូវការនៃកំពូលរថយន្ត SUV ប្រណិតលំដាប់អភិជនម៉ូឌែល Geely Monjaro ដែលជារថយន្ត SUV ដំបូងរបស់ Geely Cambodia ដែលបំពាក់មកជាមួយប្រភេទប៉ុង 2 រឺ Smart 4WD ដែលជា DNA តែមួយជាមួយនឹង Volvo XC90 ទាំងការរចនាប្រណិត ទាន់សម័យ មានភាពធន់រឹងមាំ ដែលជារថយន្តតែមួយគត់បានឆ្លងកាត់ការតេស្តសាកល្បងប្រព័ន្ធសុវត្ថិភាពតួរថយន្តកម្រិតខ្ពស់ មិនថារថយន្ត 3.5 តោន ទូរកុងតាន័រ សង្កត់ពីលើក៏មិនបញ្ហា ព្រោះវាបានប្រើប្រាស់គ្រោងរថយន្តប្រភេទ CMA តែមួយដែលបានផលិតរួមគ្នាដោយ Geely នឹង Volvo។
ជាមួយនឹងតម្លៃមហាពិសេសត្រឹមតែ $37,900 Geely Monjaro មិនត្រឹមតែទទួលបានការគាំទ្រខ្លាំងក្នុងទីផ្សារកម្ពុជាប៉ុណ្ណោះទេ ថែមជាប់ចំណាត់ថ្នាក់លេខ ១ ជារថយន្ត SUV ដែលលក់ដាច់ខ្លាំងបំផុតនៅក្នុងទីផ្សារប្រទេសចិន ក្នុងឆ្នាំ ២០២៥ ទៀតផង។
Article image
ដោយទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជនដែលស្រលាញ់ ទុកចិត្ត នឹងជឿជាក់លើម៉ាករថយន្តយក្សមួយនេះ ទើប Geely Cambodia សម្រេចបើកសាខាថ្មីបន្ថែមមួយកន្លែងទៀតដែលមានទីតាំងនៅលើផ្លូវ 1003, សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ នៅលើបរិវេនផ្សារ One Tree Mall ដែលនៅជិតផ្សារទំនើប Aeon Sen Sok (Aeon2)តែម្តង។ អតិថិជនកាន់តែងាយស្រួលដោយអគារតាំងលក់រថយន្តថ្មីនេះមានដាក់តាំងបង្ហាញគ្រប់ម៉ូឌែល ហើយលោកអ្នកអាចបើកបរសាកល្បងដោយសេរីថែមទៀតផង។
Article image
Article image
Article image
Article image
Article image
Article image
Article image
សម្រាប់ព័ត៌មានលម្អិត និងបើកបរសាកល្បងសូមទំនាក់ទំនង៖
-089 903003 / 010 903003
រឺលោកអ្នកអាចទាក់តាមតេលេក្រាមខាងក្រោម ៖
-https://t.me/geelycambodiasensok
សូមអរគុណ !
អបអរសាទរ ! ពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញលក់រថយន្ត GEELY Showroom Sen Sok ដែលជាសាខាទីពីរ របស់ក្រុមហ៊ុនលក់រថយន្ត Geely Cambodia !