
ខណៈពេលដែលក្រុមហ៊ុន vivo មានភាពមមាញឹកក្នុងការពង្រីកវត្តមាននៃស្មាតហ្វូនជំនាន់ថ្មី vivo X300 Ultra និង vivo X300 FE សម្រាប់ទីផ្សារសកលនោះ នៅថ្ងៃនេះ មានការបែកធ្លាយជាច្រើន បានបញ្ជាក់ថា ក្រុមហ៊ុននេះ ផ្តើមផ្តោតទៅលើស្មាតហ្វូនស៊េរីថ្មី vivo X500 series សម្រាប់ទីផ្សាររបស់ប្រទេសចិនថែមទៀតហើយ។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ក្រុមហ៊ុននេះ អាចនឹងបោះបង់ចោលនូវម៉ូដែលមានលេខកូដ X400 ដោយសារតែលេខនេះ ត្រូវបានគេចាត់ទុកថា គឺជាមិនល្អនោះទេសម្រាប់ទីផ្សារនៅអាស៊ាន។
ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុននេះ ត្រូវបានគេជឿជាក់ថា អាចនឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 9-Series Flagship ជំនាន់ថ្មីរបស់ក្រុមហ៊ុន MediaTek។ តាមរយៈការបែកធ្លាយថ្មីមួយចេញពីអ្នកទម្លាយ Digital Chat Station បានអោយដឹងថា ក្រុមហ៊ុន vivo អាចនឹងបញ្ចេញនូវទំហំអេក្រង់ចំនួន 3 ផ្សេងគ្នាសម្រាប់ស្មាតហ្វូន X500 Series នៅឆ្នាំនេះ។ ទៅលើទំហំអេក្រង់នេះ មានទំហំចាប់ពី 6.37-អ៊ីងកម្រិត 1.5K ជាអេក្រង់រាបស្មើរគាំទ្រជាមួយនឹងបច្ចេកវិទ្យា LTPO technology, និងអេក្រង់ទីពីរមានទំហ 6.85 អ៊ីងកម្រិត 2K LTPO កញ្ចក់រាបស្មើរដូចគ្នា ខណៈដែលអេក្រង់ទីបីទំហំ 6.59 អ៊ីងកម្រិត 1.5K LTPS កញ្ចក់រាបស្មើរដូចគ្នា ប៉ុន្តែស្ថិតនៅក្នុងការវាយតម្លៃនៅឡើយ។ ប្រភពខាងលើនេះបន្តថា បន្ទះអេក្រង់ LTPO panels អាចនឹងប្រើប្រាស់នៅលើស្មាតហ្វូនម៉ូដែល Pro ខណៈពេលដែលបន្ទះអេក្រង់ LTPS panel អាចនឹងប្រើប្រាស់នៅលើ Standard Version។
ស្មាតហ្វូន vivo X500 នឹងមានអេក្រង់ទំហំ 6.37 អ៊ីង ខណៈស្មាតហ្វូន Vivo X500 Pro Max មានអេក្រង់ទំហំ 6.85 អ៊ីង inch display។ សម្រាប់ស្មាតហ្វូន Vivo X500 Pro នឹងមានអេក្រង់ទំហំ 6.59 អ៊ីង។ ទៅលើកម្លាំងម៉ាស៊ីនវិញ នៅលើស្មាតហ្វូន vivo X500 នេះអាចនឹងប្រើប្រាស់នូវបន្ទះឈីប Flagship ជំនាន់ថ្មីរបស់ក្រុមហ៊ុន MediaTek។ ផ្អែកតាមរបាយការណ៍ថ្មីនេះ បានអះអាងថា ស្មាតហ្វូនជំនាន់ថ្មី vivo X500 គឺប្រើប្រាស់នូវបន្ទះឈីប Dimensity 9600 ខណៈស្មាតហ្វូន Pro និង Pro Max អាចនឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 9600 Pro។

ក្រៅពីស្មាតហ្វូនម៉ូដែលទាំងនេះ ក្រុមហ៊ុន vivo អាចនឹងពង្រីកបន្ថែមស្មាតហ្វូនជាច្រើនទៀតនៅឆ្នាំក្រោយផងដែរ ក្នុងនោះអាចនឹងមានមកជាមួយនឹងម៉ូដែល vivo X500 Ultra និង vivo X500s សម្រាប់ទីផ្សាររបស់ចិន។ របាយការណ៍ជាច្រើនបានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី vivo X500 Ultra នេះអាចនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 6 Pro ខណៈស្មាតហ្វូន vivo X500s អាចនឹងប្រើប្រាស់នូវ version ថ្មីមួយទៀតនៃបន្ទះឈីបនេះ ហើយអាចនឹងបង្ហាញខ្លួននៅពាក់កណ្តាលឆ្នាំ 2027 ខាងមុខនេះ៕
