ស្វែងរកពួកយើង:

ASUS បានបញ្ចេញនូវកុំព្យូទ័យួរដៃជាច្រើនស៊េរី ដែលមានបំពាក់ជាមួយបន្ទះឈីប AMD មានកម្លាំងខ្លាំង និងតម្លៃពិសេសបំផុតនៅកម្ពុជា

ដោយ

Koun Jab Luffy

07 វិច្ឆិកា 2019 04:09 ល្ងាច

អាន 4 នាទី

Article image
ជាទូទៅពេលនិយាយពីការទិញកុំព្យូទ័រវិញការជ្រើសរើសយកឈីបគឺសំខាន់សម្រាប់កម្លាំងម៉ាស៊ីន ព្រោះថា CP Uគឺជាខួរក្បាលម៉ាស៊ីនកុំព្យូទ័រវាជាភ្នាក់ងារនៃការគ្រប់គ្រងការងារទូទៅរបស់កុំព្យូទ័របើរើសឈីបខុសមិនត្រូវចំតម្រូវការរបស់ការងាររបស់យើងនោះ វានឹងធ្វើអោយការជ្រើសរើសរបស់កុំព្យូទ័រខុសមិនខាន។ CPU ដែលប្រជាជនខ្មែរភាគច្រើនស្គាល់គឺមកពីក្រុមហ៊ុន Intel តែមានក្រុមហ៊ុនមួយទៀតឈ្មោះថា AMD ដែលជាគូរប្រជែងផ្ទាល់របស់ក្រុមហ៊ុន Intel ដែលឈីបពីក្រុមហ៊ុននេះ មានកម្លាំងប្រហែលនឹង Intel និងមានតម្លៃសមរម្យបំផុត។ ខាងក្រោមនេះ ជាម៉ូឌែលមួយចំនួនរបស់ក្រុមហ៊ុនកុំព្យូទ័រ ASUS ដែលបំពាក់ជាមួយឈីបរបស់ AMD:
E402YA
E402YA ជាប្រភេទកុំព្យូទ័រថវិការរបស់ក្រុមហ៊ុន ASUS បង្កើតឡើងសម្រាប់អ្នកប្រើប្រាស់ក្នុងការធ្វើការប្រចាំថ្ងៃទូទៅដែលមានតម្លៃសមរម្យត្រឹម 265$ មានរូបរាងនិងរចនាបទស្រស់ស្អាតទាន់សម័យ បែប Premium មានសមត្ថភាពមធ្យមអាចធ្វើការ Multitasking បានរលូនល្អចំពោះការងារការិយាល័យMicrosoft Office និងការបើកលេងអ៊ីនធើនែតទូទៅដោយវាបានបំពាក់មកជាមួយ CPU AMD A4-9125 រ៉េម DDR3L 4GB ប្រព័ន្ធដំណើរការ Window 10 Home និងទំហំផ្ទុកប្រភេទ SATA ដល់ទៅ 1TBឯណោះងាយស្រួលសម្រាប់អ្នកដែលត្រូវការផ្ទុកឯកសារច្រើន។ E402BA មានទម្ងន់ស្រាលល្មមត្រឹម 1.6kg ងាយស្រួលក្នុងការយកតាមខ្លួន បំពាក់ជាមួយនឹងអេក្រង់ទំហំ 14 អ៊ីញ HD រន្ធ Speaker ធំៗចំនួន 2 នៅខាងក្រោម មានរន្ធដោតកាស់ រន្ធសាកថ្ម រន្ធដោត VGA/mini d sub រន្ធUSB Type A 3.0 រន្ធ USB 2.0 រន្ធ RJ45 និងរន្ធ HDMI។
Article image
A570ZD
A570ZDជាម៉ូឌែលមួយពីក្រុមហ៊ុនASUSដែលមានកម្លាំងខ្លាំង គុណភាពនិងរចនាបទរឹងមាំ និងមានតម្លៃសមរម្យត្រឹម649$។ម៉ូឌែលនេះបំពាក់ដោយCPUក្រុមហ៊ុនAMD R5-2500U រ៉េមDDR4 4GB អាចបន្ថែមរហូតដល់32GB អង្គចងចាំដល់ទៅ1TB SSHD ក្រាហ្វិក Nvidia GTX1050-4GB ទំហំអេក្រង់15អ៊ីញ ដំណើរដោយប្រព័ំន្ធប្រតិបត្តិការណ៍Window 10។
Article image
X505ZA
X505ZA ជាកុំព្យូទ័រប្រភេទ Vivobook ដែលមានរចនាបទស្តើង ស្អាត ស្រាលមានទម្ងន់ត្រឹមតែ 1.6Kg មានកម្លាំងខ្លាំងនិយាយរួមសមត្ថភាពក៏បង្គួរល្មមរូបរាងក៏ស្អាតរីឯតម្លៃវិញគឺត្រឹមតែ $599 គឺសមរម្យសម្រាប់អ្នកធ្វើការឬការកម្សាន្តទូទៅ។ X505ZA បំពាក់ជាមួយនឹងនឹង CPU ពីក្រុមហ៊ុន AMD R7-2700U រ៉េម DDR4 8GB អាចតម្លើងដល់ 16GB អង្គចងចាំរហូតដល់ 1TB SATA ក្រាហ្វិក Intel Graphic ទំហំអេក្រង់ 15 អ៊ីញ Full HD ប្រភេទNanoEdge Display អេក្រង់ពេញគែម 81% នៃផ្ទៃកុំព្យូទ័របំពាក់ជាមួយ Wifi 5 Dual Band ចាប់អ៊ីនធើនែតបានល្អ បាស់ដល់ទៅ2សងខាងងំល្អ មានបច្ចេកវិទ្យា ASUS IceCool Technology ដែលធ្វើអោយម៉ាស៊ីនត្រជាក់ពេលប្រើប្រាស់យូរ កាន់ថ្មបានយូរ ហើយក៏Supportនូវបច្ចេកវិទ្យា Fast Charge Technology សាកបានលឿន ហើយដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Window 10។
Article image
GA502DU
GA502DU ជាផលិតផលចុងក្រោយថ្មីមួយពីក្រុមហ៊ុន ASUS ដែលមានឈ្មោះម៉្យាងទៀតហៅថា ROG Zephyrus Gដែលជាកុំព្យូទ័រដែលមានរចនាបទស្អាត ស្តើង ស្រាល កម្លាំងនិងសមត្ថភាពខ្លាំង និងតម្លៃសមរម្យត្រឹមតែ $1,299សាកសមជាមួយអ្នកដែលត្រូវការកុំព្យូទ័រដើម្បីលេងហ្គេម Streamer ក៏ដូចជា Designer ឬ Content Creator ជាដើម។ ROG Zephyrus Gជាត្រកូលកុំព្យូទ័រ Premium របស់ក្រុមហ៊ុន ASUS ដែលបំពាក់ជាមួយនឹងCPUពីក្រុមហ៊ុនAMD Quad-core R7-3750H រ៉េម DDR4-16GB តម្លើងរហូតដល់ 32GB ទំហំផ្ទុក 512GB PCie បន្ថែមបានដល់1TB ក្រាហ្វិក GTX1660TI 6GB ទំហំអេក្រង់ 15 អ៊ីញ Full HD ផ្ទៃអេក្រង់ 81% ប្រភេទ IPS មានគែមខ្លី កម្រិតRefresh Rate 120Hz ចលនារបស់អេក្រង់មានភាពរលូនល្អត្រជាក់ភ្នែកប្រព័ន្ធខ្យល់កង្ហារមានសមត្ថភាពបក់បានខ្យល់ខ្លាំងល្អ ក្តារចុចប្រភេទBacklit Keyboard កាន់ថ្មបានយូរ 8.8 ម៉ោង មានសម្លេងងំខ្លាំង មាន Exclusive Software ហៅថា ROG Armoury Crate ដែលអ្នកប្រើប្រាស់អាចផ្លាស់ប្តូរ Profile ខ្លួនឯងបានតាមចំណង់ចំណូលចិត្តដោយគ្រប់គ្រងនូវសម្លេង ប្រព័ន្ធខ្យល់ ភ្លើង Keyboard ក៏ដូចជា Performance របស់ម៉ាស៊ីនផងដែរ។
Article image
FX505/705
FX505/705ជាកុំព្យូទ័រប្រភេទហ្គេមមីងដ៏ពេញនិយមចុងក្រោយរបស់ក្រុមហ៊ុនASUSដែលចំណុចពិសេសរបស់កផលិតផលមួយនេះគឺរចនាបទរបស់វាគឺស្អាត Premium សំបកខាងលើផលិតពីអាលុយមីញ៉ូមរឹងមាំបំផុតធន់នឹងអាកាសធាតុនឹងការប៉ះទង្គិចទូទៅ ជាពិសេសនោះវាមានសមត្ថភាពខ្លាំងនិងតម្លៃសមរម្យចាប់ពី739$។កុំព្យូទ័រនេះបំពាក់ជាមួយនឹង CPU ដល់ទៅAMD R7-3750H រ៉េមDDR4 8GB បន្ថែមបានដល់បន្ថែមបានដល់ 32GB អង្គចងចាំ1TBអាចបន្ថែម SSD ពីក្រៅបាន 512GB ទៀត ក្រាហ្វិកដល់ទៅ Nvidia GTX1660TI 6GB ទំហំអេក្រង់15.6អ៊ីញប្រភេទ IPS កម្រិត Refresh Rate 120Hz  ក្តារចុចប្រភេទ Backlit All-zone RGB មានកម្លាំងម៉ាស៊ីនខ្យល់ល្អ មានកង្ហារដល់ទៅ 2 មានបច្ចេកវិទ្យាបក់ខ្យល់ធូលីចេញដោយខ្លួនឯង អបដោយបច្ចេកវិទ្យា Hypercool Technology ធ្វើអោយការប្រើប្រាស់ត្រជាក់មិនក្តៅ មានសម្លេងងំល្អជាមួយនឹងបច្ចេកវិទ្យាDTS Surround Sound បំពាក់ជាមួយបច្ចេកវិទ្យា Wifi 5 ល្បឿន Data Transfer លឿនដល់ទៅ 1.7Gbps ល្អបំផុតសម្រាប់អ្នកលេងហ្គេម Streamer អ្នកចាប់អាជីប Designer និងអ្នកដែលចូលចិត្តការកម្សាន្តទូទៅ។រាល់ការរទិញកុំព្យូទ័រមួយគ្រឿងនេះនឹងមានបន្ថែមកាបូបដ៏ស្រស់ស្អាតមួយផងដែរ។