ស្វែងរកពួកយើង:

ASUS ប្រចាំប្រទេសកម្ពុជា បង្ហាញវត្តមានកុំព្យូទ័រស៊េរីថ្មិ ExpertBook B1 ម៉ូដែល B1402 (B1402CVA) ជាមួយនឹងការធានាដល់ទៅ 3 ឆ្នាំ

ដោយ

Koun Jab Luffy

29 មីនា 2024 04:32 ល្ងាច

អាន 5 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុន ASUS បានប្រកាសចេញនូវកុំព្យូទ័រម៉ូឌែលចុងក្រោយបំផុតរបស់ខ្លួននោះគឺ 14 អ៊ីងម៉ូដែល B1402 (B1402CVA) ស្ថិតនៅក្នុងស៊េរី ExpertBook B1 Series ដែលជាប្រភេទកុំព្យូទ័រមានសមត្ថភាពខ្លាំងក្លាបំផុតក្នុងការប្រើប្រាស់ ជាពិសេសនៅលើឡែបប់នេះ គឺមានការបំពាក់នូវមុខងារពិសេសៗ និងល្អសក្តិសមសម្រាប់ប្រើប្រាស់នៅក្នុងក្រុមហ៊ុន ស្ថាប័នអប់រំ និងនិស្សិតថែមទៀតផង។
ជាមួយនឹងការឌីស្សាញរូបរាងតូច ដែលងាយស្រួលក្នុងការដាក់នៅក្នុងកាតាប ឬវ៉ាលីហើយនិងបំពាក់ជាមួយនឹងបន្ទះឈីប Intel® Core™ i5 រួមនិងអេក្រង់ទំហំ 14 អ៊ីង កុំព្យូទ័រ ExpertBook B1 ថ្មីនេះមានសមត្ថភាពខ្លាំងក្លាដ៏ទាក់ទាញ សុវត្ថិភាពកម្រិតខ្ពស់ ភាពធន់រឹងមាំក្នុងការប្រើប្រាស់ និងការតភ្ជាប់ដ៏សម្បូរបែបដែលមានដូចជាបច្ចេកវិទ្យា WiFi 6E technology ដែលធានាបានទៅលើផលិតភាពការងារខ្ពស់ ការសិក្សារៀនសូត្រប្រចាំថ្ងៃបានយ៉ាងរលូន។
កុំព្យូទ័រ ExpertBook B1 ថ្មីនេះ គឺមានប្រកាន់ខ្ជាប់តាមការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ASUS ដើម្បីរក្សានូវនិរន្តរភាព ការបង្កើននូវប្រសិទ្ធិភាពទៅលើថាមពល និងការកាត់បន្ថយទៅលើផលប៉ះពាល់នៃបរិស្ថានថែមទៀត។ កុំព្យូទ័រនេះក៏មានការទទួលស្គាល់នូវវិញ្ញាបនបត្រ EPEAT Gold, TCO 9.0 និង ENERGY STAR® 8.0 និង FSC™ ដែលសុទ្ធតែប្រើប្រាស់សម្រាប់ការវេចខ្ចប់ទៅលើកុំព្យូទ័រនេះថែមទៀតផង។
Article image
ភាពងាយស្រួលក្នុងការប្រើប្រាស់ និងការចល័ត
កុំព្យូទ័រ ExpertBook B1402 នេះ មានរូបរាងតូចស្រស់ស្អាតងាយស្រួលក្នុងការដាក់តាមខ្លួន គ្រប់ទីកន្លែងដោយគ្មានបញ្ហានោះទេ។ បន្ថែមពីនេះទៀតនោះ ម៉ូដែលថ្មីនេះ គឺជាកុំព្យូទ័រដ៏សក្តិសមសម្រាប់សិស្សានុសិស្ស និងអ្នកជំនួញផងដែរ។ សម្រាប់វិស័យការអប់រំដូចជាការរៀននៅក្នុងថ្នាក់រៀន ការសហការគ្នាជាក្រុម និងកិច្ចពិភាក្សាផ្សេងៗនោះ កុំព្យូទ័រ B1-series នេះគឺជាជម្រើសដ៏ល្អសម្រាប់ការធ្វើបទបង្ហាញ និងការចែករំលែកជាច្រើនទៀត។
បន្ថែមពីលើនេះ កុំព្យូទ័រ 14-អ៊ីង ExpertBook B1402 នេះ គឺថែមទាំងមានអេក្រង់ NanoEdge Displays ដែលមានកម្រិត 178° viewing angle ដែលអេក្រង់នេះ គឺពិតជាធំនៅក្នុងការប្រើប្រាស់បំផុត។ អេក្រង់របស់កុំព្យូទ័រនេះ មានភាពភ្លឺច្បាស់ត្រជាក់ភ្នែក និងបំពាក់នូវ lay-flat hinge ដែលអាចបត់បានដល់ទៅ 180° ងាយស្រួលក្នុងការចែករំលែកទៅលើមាតិកាជាមួយនឹងអ្នកដទៃ ឬកិច្ចសហការនៅលើគម្រោងជាច្រើន។
Article image
កម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លា
កុំព្យូទ័រ ExpertBook B1-series នេះ បំពាក់នូវសមត្ថភាពខ្លាំងក្លាជាមួយនឹងបន្ទះឈីប Intel Core i5 ដែលមានសមត្ថភាពខ្លាំងក្លាបំផុតក្នុងការប្រើប្រាស់។ បន្ថែមពីនេះទៀតនោះ នៅលើឡេបថបនេះ ក៏មានបំពាក់នូវរ៉េម 48GB និងអង្គចងចាំ 2TB PCIe® 4.0 M.2 Storage ថែមទៀត។ កុំព្យូទ័រ B1402 និង B1502 ផ្តល់អោយអ្នកប្រើប្រាស់នូវសមត្ថភាពក្នុងការធ្វើការងារធំៗជាច្រើនបានយ៉ាងរលូនសម្រាប់អ្នកធ្វើការ និងសិក្សានុសិស្ស រួមជាមួយនឹងសមត្ថភាពក្នុងការធ្វើការនៅក្នុងផ្នែកជំនួញ ឬ project files បានយ៉ាងល្អថែមទៀត។
សម្រាប់សិស្សានុសិស្សឆ្លាតវៃ និងអ្នកជំនួញដែលត្រូវការនូវការតភ្ជាប់ដែលល្អក្នុងការប្រើប្រាស់នៅក្នុងកិច្ចប្រជុំ ហើយពិសេសជាងនេះទៀតនោះ កុំព្យូទ័រ ExpertBook B1402 ក៏មានបំពាក់នូវ WiFi 6E technology — ដែលធានាទៅលើល្បឿននៃការតភ្ជាប់បានលឿន និងស្ថេរភាពបំផុត។ កុំព្យូទ័រនេះក៏មានរន្ធផត I/O ports ជាច្រើនសម្រាប់ភ្ជាប់ទៅកាន់ឧបករណ៍ជាច្រើនទៀតផងដែរ។
និរន្តរភាពនៃការឌីស្សាញ និងការវេចខ្ចប់
កុំព្យូទ័រស៊េរីថ្មី ExpertBook B1 នេះ មានការឌីស្សាញជាមួយនឹងគំនិតប្រកបដោយនិរន្តរភាពបំផុត។ កុំព្យូទ័រនេះ ទទួលបាននូវវិញ្ញាបនបត្រ EPEAT Gold, TCO 9.0 និង ENERGY STAR® 8.0 ដែលកាត់បន្ថយការប្រើប្រាស់ថាមពលបានទាបជាងមុនដល់ទៅ 46% បើធៀបជាមួយនឹងវិញ្ញាបនបត្រ ENERGY STAR® 8.0។ វិញ្ញាបនបត្រទាំងនេះ បានបង្ហាញអំពីការកាត់បន្ថយទៅលើការប្រើប្រាស់ថាមពល និងការឌីស្សាញផលិតផលដែលជួយទៅលើបរិស្ថានថែមទៀត។ ពិសេសជាងនេះទៀតនោះ វាក៏មានការប្រាស់នូវសម្ភារៈដែលផលិតឡើងវិញ និង FSC™ ដែលបង្ហាញអំពីការគិតគូរដល់បរិស្ថានផងដែរ។
Article image
សុវត្ថិភាពក្នុងការប្រើប្រាស់
កុំព្យូទ័រ ExpertBook B1 នេះមានបំពាក់នូវប្រព័ន្ធសុវត្ថិភាពខ្ពស់សក្តិសមក្នុងការធ្វើការងារ និងការសិក្សាអប់រំ។ ជាមួយនឹងមុខងារ Enterprise-grade login បានធានាទៅលើការរក្សានូវសុវតិ្ថភាពនៃ files និងទិន្នន័យសំខាន់ៗរបស់អ្នកប្រកបដោយសុវត្ថិភាពខ្ពស់បំផុត។ វាក៏មានបំពាក់នូវកាមេរ៉ា infrared ដែលរឹងមាំ និងធានាសុវត្ថិភាពខ្ពស់ថែមទៀត។ បន្ថែមពីនេះទៀតនោះ វាក៏មានបំពាក់នូវ webcam shield ក្នុងការការពារទៅលើឯកជនភាព។ កុំព្យូទ័រ ExpertBook B1 នេះក៏មានបំពាក់នូវ Trusted Platform Module (TPM) 2.0 ដែលធានាថាអ្នកវាយប្រហារមិនអាចចូលទៅកាន់ files ឬទិន្នន័យរបស់អ្នកបាននោះ។ វាក៏មានការប្រើប្រាស់នូវ Kensington lock slot ដែលធានាទៅលើសុវត្ថិភាពក្នុងការប្រើប្រាស់នៅលើកុំព្យូទ័រ ExpertBook B1 ផងដែរ។
ភាពធន់ក្នុងការប្រើប្រាស់
កុំព្យូទ័រ ExpertBook B1402 នេះពិតជាធន់ក្នុងការប្រើប្រាស់បំផុត ហើយវាក៏មានការឌិស្សាញយ៉ាងពិសេសក្នុងការទប់ទល់ទៅនឹងស្នាមកោសឆ្កូតបានផងដែរ។ អ្វីដែលពិសេសនោះ កុំព្យូទ័រ ExpertBook B1-series នេះ ក៏ទទួលបាននូវស្តង់ដារ MIL-STD 810H ពីសហរដ្ឋអាមេរិកដែលធានាទៅលើភាពធន់របស់វាបានផងដែរ។ កុំព្យូទ័រនេះពិតជាសក្តិសមបំផុតក្នុងការប្រើប្រាស់ប្រចាំថ្ងៃទាំងផ្នែកអាជីវកម្ម និងការសិក្សាអប់រំ។
Article image
កាលបរិច្ឆេទនៃការលក់ និងតម្លៃ
កុំព្យូទ័រស៊េរីថ្មី ASUS ExpertBook B1402 នេះ មានលក់នៅលើទីផ្សារនៃប្រទេសកម្ពុជាហើយ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ក្រុមហ៊ុន ASUS ដែលនៅជិតលោកអ្នកបំផុត៕
សម្រាប់ព័ត៌មានបន្ថែម អាចចូលតាម Link ខាងក្រោមនេះ៖
Commercial Page: https://www.facebook.com/profile.php?id=61556718154908  Asus Page: https://www.facebook.com/ASUSKH.Cambodia/  ROG Page: https://www.facebook.com/gaming/ASUSROGKH  Website: https://www.asus.com/kh/
ASUS ប្រចាំប្រទេសកម្ពុជា បង្ហាញវត្តមានកុំព្យូទ័រស៊េរីថ្មិ ExpertBook B1 ម៉ូដែល B1402 (B1402CVA) ជាមួយនឹងការធានាដល់ទៅ 3 ឆ្នាំ