ស្វែងរកពួកយើង:

Loading Ad...

BYD ចុះ MoU ជាមូយនិងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្រកម្ពុជា ពង្រឹងសមាហរណកម្មឧស្សាហកម្មនិងអប់រំ រួមគ្នាបណ្តុះបណ្តាលអ្នកជំនាញថាមពលថ្មី នៅពិព័រណ៍ទិវាជាតិអប់រំបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈលើកទី 9

ដោយ

ជុំ ប៉េងលីន

19 មិថុនា 2026 03:02 រសៀល

អាន 5 នាទី

Article image
BYD ចុះ MoU ជាមូយនិងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងសមាហរណកម្មឧស្សាហកម្មនិងអប់រំ រួមគ្នាបណ្តុះបណ្តាលអ្នកជំនាញថាមពលថ្មី នៅពិព័រណ៍ទិវាជាតិអប់រំបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈលើកទី 9
នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៦ ក្នុងឱកាសនៃទិវាជាតិអប់រំបច្ចេកទេស និងបណ្តុះបណ្តាល វិជ្ជាជីវៈ (TVET DAY) លើកទី ៩ របស់កម្ពុជា ក្រុមហ៊ុន BYD (CAMBODIA) CO., LTD. និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈ យោគយល់ (MoU)។


តាមរយៈនៃការចុះ MoU នេះ ភាគីទាំងពីរនឹងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅក្នុងវិស័យ យានយន្ត ថាមពលថ្មី ដោយផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សជំនាញបច្ចេកទេស ការអភិវឌ្ឍ កម្មវិធីសិក្សារួម ការបណ្តុះបណ្តាលគ្រូបង្រៀន កម្មសិក្សា និងការអនុវត្តជាក់ស្តែងរបស់និស្សិត ព្រមទាំងការអភិវឌ្ឍឱកាសការងារ។

ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងក្រោមសក្ខីភាពរបស់ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កិច្ចសហប្រតិបត្តិការនេះគឺជា ជំហានដ៏សំខាន់មួយរបស់ BYD ក្នុងការពង្រឹងការបណ្តុះ បណ្តាល ធនធានមនុស្សក្នុងស្រុក និង ការអភិវឌ្ឍឧស្សាហកម្មរួមគ្នា ព្រមទាំងជាការអនុវត្តជាក់ស្តែង ក្នុង ការជំរុញ ការបណ្តុះបណ្តាល បុគ្គលិកជំនាញ និងនវានុវត្តន៍បច្ចេកវិទ្យា ក្នុងវិស័យយានយន្ត ថាមពលថ្មី។

Article image
ក្នុងនាមជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងវិស័យអប់រំបច្ចេកទេស និងវិជ្ជាជីវៈរបស់កម្ពុជា ទិវា TVET DAY ឆ្នាំនេះ បានប្រារព្ធឡើងក្រោមប្រធានបទ “TVET Provides Skills, Jobs and Income” (TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល) ដោយទាក់ទាញការចូលរួមយ៉ាងទូលំទូលាយ ពី ស្ថាប័នរដ្ឋ គ្រឹះស្ថានអប់រំ សហគ្រាស និងមហាជន ដើម្បីបង្ហាញសមិទ្ធផលនៃការអភិវឌ្ឍ វិស័យអប់រំបច្ចេកទេស និងការបណ្តុះបណ្តាលធនធានមនុស្សជំនាញសម្រាប់ឧស្សាហកម្ម។

ក្នុងពិធីបើកកម្មវិធី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានថ្លែងសុន្ទរកថាគន្លឹះ ដោយសង្កត់ធ្ងន់ថា ការអប់រំបច្ចេកទេស និងការបណ្តុះបណ្តាល ជំនាញ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ព្រមទាំងជា មធ្យោបាយ សំខាន់ក្នុងការលើកកម្ពស់សមត្ថភាពការងាររបស់យុវជន បង្កើតឱកាសចំណូល និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ប្រទេសជាតិ។

ក្នុងអំឡុងពេលកម្មវិធី សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម ហេង សួរ ព្រមទាំងថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលជាច្រើនរូប បានអញ្ជើញទស្សនាស្តង់របស់ BYD និងផ្លាស់ប្តូរយោបល់ ជាមួយ ក្រុមការងារ។ក្នុងនាមជាម៉ាកយានយន្តថាមពលថ្មីរបស់ចិនតែមួយគត់ដែលត្រូវបានអញ្ជើញឱ្យចូល រួមតាំង បង្ហាញ BYD បានបង្ហាញបច្ចេកវិទ្យា e-Platform 3.0 និងគ្រឿងបន្លាស់ស្នូលនៃ យានយន្ត ថាមពលថ្មីជាច្រើន។

Article image
នៅក្នុងពេលទស្សនា លោក សៀវ ហៃភីង (Xiao Haiping) ប្រធានផ្នែករដ្ឋបាល នៃការិយាល័យប្រធានក្រុមហ៊ុន BYD Group បានធ្វើបទបង្ហាញជូនសម្តេចនាយករដ្ឋមន្ត្រី និង ភ្ញៀវកិត្តិយសអំពីសមិទ្ធផលនវានុវត្តន៍បច្ចេកវិទ្យា និងការអភិវឌ្ឍឧស្សាហកម្មរបស់ BYD ក្នុង វិស័យយានយន្តថាមពលថ្មី។

Article image
ស្តង់របស់ BYD បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីតំណាងស្ថាប័នរដ្ឋ សិស្ស និស្សិត គ្រូបង្រៀន និងអ្នកជំនាញក្នុងវិស័យផ្សេងៗ។ និស្សិតជាច្រើនបានបង្ហាញចំណាប់អារម្មណ៍ យ៉ាងខ្លាំង ចំពោះបច្ចេកវិទ្យាស្នូលនៃយានយន្តថាមពលថ្មី និងទិសដៅអាជីពនាពេលអនាគត ដោយបាន សាកសួរ ព័ត៌មានអំពីកម្មវិធីបណ្តុះបណ្តាល កម្មសិក្សា និងឱកាសការងារជាច្រើន ដោយសង្ឃឹមថា នឹងអាចចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលរបស់ BYD ឬបម្រើការងារក្នុងឧស្សាហកម្ម យានយន្ត ថាមពលថ្មីនាពេលអនាគត។ ការផ្លាស់ប្តូរយោបល់យ៉ាងសកម្មនៅក្នុងកម្មវិធី បានបង្ហាញ ឱ្យឃើញពីការយកចិត្តទុកដាក់ និងការរំពឹងទុកខ្ពស់របស់ សង្គមកម្ពុជាចំពោះ ការអភិវឌ្ឍ ឧស្សាហកម្ម យានយន្តថាមពលថ្មី និងការបណ្តុះបណ្តាលធនធានមនុស្សជំនាញ។

Article image
ក្នុងនាមជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងវិស័យយានយន្តថាមពលថ្មី BYD តែងតែ ប្រកាន់ខ្ជាប់នូវការប្រើប្រាស់នវានុវត្តន៍បច្ចេកវិទ្យាដើម្បីជំរុញការអភិវឌ្ឍបៃតង។នៅទីផ្សារកម្ពុជា BYD បានកសាងប្រព័ន្ធសេវាកម្មក្នុងស្រុកយ៉ាងពេញលេញ ចាប់ពីសេវាមុនការលក់រហូត ដល់សេវាក្រោយ ការលក់ ហើយបន្តជំរុញការប្រើប្រាស់ផលិតផល និងបច្ចេកវិទ្យាយានយន្តថាមពលថ្មីនៅកម្ពុជា។ នៅខែឧសភា ឆ្នាំនេះ BYD បានសម្រេចសមិទ្ធផលដ៏សំខាន់មួយ គឺការប្រគល់រថយន្ត ថាមពលថ្មី គ្រឿងទី 10,000 នៅកម្ពុជា ដែលបង្ហាញយ៉ាងច្បាស់ពីការទទួលស្គាល់ និងទំនុកចិត្តរបស់អតិថិជន កម្ពុជាចំពោះយានយន្តថាមពលថ្មី និងម៉ាក BYD។

Article image
ស្របពេលដែលការពង្រីកទីផ្សារទទួលបានលទ្ធផលវិជ្ជមាន BYD ក៏បានបន្តអនុវត្តយុទ្ធសាស្ត្រ មូលដ្ឋានីយកម្មរបស់ខ្លួនផងដែរ។ រោងចក្រផលិតរថយន្តដឹកអ្នកដំណើររបស់ BYD នៅ ក្រុងព្រះសីហនុ បានផលិតរថយន្តគ្រឿងដំបូងដោយជោគជ័យនៅខែតុលា ឆ្នាំ២០២៥ និងបានចាប់ផ្តើមប្រគល់រថយន្តជាបាច់នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ដោយចូលដំណើរការ ផលិតកម្មជាផ្លូវការ។ នេះជាសញ្ញាបង្ហាញថា ការផលិតក្នុងស្រុករបស់ BYD បានឈានចូល ដំណាក់កាលថ្មីមួយ។បច្ចុប្បន្ន រថយន្ត BYD SEALION 5 និង BYD SHARK 6 ត្រូវបានដំឡើងផលិតនៅ កម្ពុជារួចហើយ។ នៅពេលខាងមុខ នឹងមានម៉ូដែលថ្មីៗបន្ថែមទៀត ត្រូវបានបញ្ចូលទៅក្នុង ប្រព័ន្ធ ផលិតកម្មក្នុងស្រុក ដើម្បីពង្រឹងសមត្ថភាពឧស្សាហកម្ម និងជំរុញការអភិវឌ្ឍខ្សែសង្វាក់តម្លៃនៃវិស័យយានយន្តថាមពលថ្មី (NEV) និងផ្តល់កម្លាំងចលករថ្មី សម្រាប់ការធ្វើទំនើបកម្ម ឧស្សាហកម្ម រថយន្តកម្ពុជា។

Article image
កិច្ចសហប្រតិបត្តិការ និងការតាំងបង្ហាញក្នុងឱកាស TVET DAY លើកនេះ មិនត្រឹមតែជួយបង្កើន ការយល់ដឹងរបស់សាធារណជនចំពោះអនាគតនៃឧស្សាហកម្មយានយន្តថាមពលថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការយកចិត្តទុកដាក់ និងការរំពឹងទុកខ្ពស់របស់កម្ពុជា ចំពោះការបណ្តុះ បណ្តាលធនធានមនុស្សជំនាញក្នុងវិស័យថាមពលថ្មីផងដែរ។ក្នុងនាមជាសហគ្រាសដែលបាន វិនិយោគ និងអភិវឌ្ឍទីផ្សារកម្ពុជាយ៉ាងយូរអង្វែង BYD តែងតែចាត់ទុកការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍឧស្សាហកម្ម ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

Article image
នៅពេលខាងមុខ BYD នឹងបន្តប្រើប្រាស់ឧត្តមភាពផ្នែកបច្ចេកវិទ្យា និងឧស្សាហកម្មរបស់ខ្លួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានអប់រំបច្ចេកទេស និងដៃគូឧស្សាហកម្មនានានៅកម្ពុជា រួមគ្នាស្វែងរកគំរូនវានុវត្តន៍ថ្មី សម្រាប់ការរួមបញ្ចូលគ្នា រវាង ការអប់រំ និងឧស្សាហកម្ម និងអនុវត្តទំនួលខុសត្រូវសង្គមរបស់សហគ្រាស ដើម្បីរួមចំណែកដល់ ការផ្លាស់ប្តូរទៅកាន់ប្រព័ន្ធដឹកជញ្ជូនបៃតង និងការអភិវឌ្ឍប្រកបដោយ គុណភាពខ្ពស់នៃ ឧស្សាហកម្ម យានយន្តថាមពលថ្មីនៅកម្ពុជា។
BYD ចុះ MoU ជាមូយនិងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្រកម្ពុជា ពង្រឹងសមាហរណកម្មឧស្សាហកម្មនិងអប់រំ រួមគ្នាបណ្តុះបណ្តាលអ្នកជំនាញថាមពលថ្មី នៅពិព័រណ៍ទិវាជាតិអប់រំបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈលើកទី 9