ស្វែងរកពួកយើង:

BYD ប្រគល់រថយន្តគ្រឿងទី 2500 ដល់អតិថិជននៅកម្ពុជា ហើយនឹងបានបន្ថែម 2 ម៉ូដែលទៀតនៅលើទីផ្សារ

ដោយ

Koun Jab Luffy

25 សីហា 2025 09:28 ព្រឹក

អាន 6 នាទី

Article image
កាលពីថ្ងៃទី 25 ខែសីហានេះ ក្រុមហ៊ុន BYD បានរៀបចំនូវកម្មវិធីពិសេសមួយដោយបាននាំយកទំនាក់ទំនងរវាងក្រុមហ៊ុន BYD និងទីផ្សារកម្ពុជា ឈានដល់ដំណាក់កាលថ្មីមួយ តាមរយៈនៃការប្រគល់ជាផ្លូវការនូវរថយន្ត BYD គ្រឿងទី 2500 ជូនម្ចាស់របស់ខ្លួននៅកម្ពុជាដោយផ្ទាល់។ ជាមួយនិងតួលេខនេះ គឺបង្ហាញនូវអត្ថន័យល្អ និងមានសារៈសំខាន់ជាង 2500 ទៅទៀត។ តាមរយៈនៃតួរលេខនេះ គឺជាការចាប់ផ្តើមនៃទំនុកចិត្ត 2500 ដង និងជាជំហានមួយឆ្ពោះទៅកាន់អនាគតសម្រាប់ 2500 គ្រួសារ  នៅពេលដែលពួកគេប្រឈមមុខនឹងជម្រើសនៃការធ្វើដំណើរ។ លើសពីនេះទៅទៀត តួរលេខនេះ ក៏ជាការចាក់ឫស និងការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុន BYD នៅលើទឹកដីកម្ពុជា។
ការប្រគល់រថយន្តនីមួយៗគឺជាការចាប់ផ្តើមនៃទំនាក់ទំនងមួយ
ជាមួយនិងឃ្លារ “Every Sale, A New Friendship” ដែលជាបាវចនាមួយដែលបានបោះពុម្ពនៅលើជញ្ជាំងខាងក្រោយនៃព្រឹត្តិការណ៍នេះ មើលទៅសាមញ្ញជាពិសេសនៅក្រោមពន្លឺភ្លើង។ នេះមិនមែនជាពាក្យស្លោកទីផ្សារទេ ប៉ុន្តែ ជាការសន្យាមួយ។ នៅក្នុងពិធីនេះ អតិថិជនចាស់ៗជាច្រើននាក់ បានឡើងលើឆាក ហើយគ្រប់គ្នាមិនបានប្រើពាក្យស្មុគស្មាញទេ ប៉ុន្តែបានចាប់ផ្តើមនិយាយពីរឿងតូចតាចក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួន ដោយមានអ្នកខ្លះ បាននិយាយថា BYD ធ្វើឱ្យការធ្វើដំណើររបស់គាត់កាន់តែងាយស្រួល។ ហើយមានអ្នកខ្លះទៀត និយាយថា ស្ថានីយប្រេងឥន្ធនៈលែងជាកន្លែងដែលត្រូវទៅរៀងរាល់សប្តាហ៍ទៀតហើយ។ ហើយក៏មានអ្នកខ្លះទៀត និយាយថា ភាពស្ងៀមស្ងាត់ និងស្ថិរភាពធ្វើឱ្យការធ្វើដំណើររបស់គ្រួសារមានភាពកក់ក្តៅ និងសុវត្ថិភាព។
នៅក្នុងឱកាសនោះ អតិថិជនរបស់ ពBYD ក៏បានចែករំលែកនូវបទពិសោធន៍របស់ខ្លួន ទៅលើការប្រើប្រាស់ជាមួយនិងការចំណាយទៅលើការទិញឡាន BYD សម្រាប់ការធ្វើដំណើរទៅធ្វើការ ការធ្វើដំណើរកម្សាន្តនៅថ្ងៃបុណ្យ និងការទៅលេងមិត្តភក្តិ និងក្រុមគ្រួសាររៀងៗខ្លួនផងដែរ។ ដូច្នេះ គឺមានតែនៅពេលដែលម៉ាកយីហោមួយ បានចាក់ឫសយ៉ាងជ្រៅនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ប៉ុណ្ណោះ ទើបវាអាចប្រែក្លាយពី ‘ជម្រើស’ ទៅជា ‘ការពឹងផ្អែក’ និងអាចប្រែក្លាយពី ‘ទង្វើនៃការទិញរថយន្ត’ ទៅជា ‘ទំនាក់ទំនងទំនុកចិត្ត’ ដ៏ជ្រាលជ្រៅ។
Article image
ពីភ្នំពេញទៅទូទាំងប្រទេស ក្រុមហ៊ុន BYD កំពុងកសាងប្រព័ន្ធសេវាកម្មក្រោយពេលលក់ថ្មី
ការប្រគល់រថយន្ត 2500 គ្រឿងគឺជាការទទួលស្គាល់ផលិតផល ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការបន្តនៃសេវាកម្ម និងទំនុកចិត្ត។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ នៅពេលដែលចំនួនអ្នកប្រើប្រាស់បន្តកើនឡើង សម្ពាធនៃសេវាកម្មក្រោយពេលលក់ក៏បានកើនឡើងផងដែរ។ ក្រុមហ៊ុន BYD Cambodia របស់ Harmony Auto មិនបានគេចវេសពីបញ្ហានេះទេ ប៉ុន្តែបានជ្រើសរើសប្រឈមមុខនឹងបញ្ហាប្រឈម និងពន្លឿនការកសាងប្រព័ន្ធសេវាកម្មថ្មី។
បច្ចុប្បន្ន ក្រុមហ៊ុនកំពុងពង្រីកបណ្ដាញចែកចាយយ៉ាងសកម្ម ហើយគ្រោងនឹងបង្កើនចំនួនហាងសរុបដល់ 13 កន្លែងនៅត្រឹមចុងឆ្នាំនេះ ដើម្បីឱ្យការទិញរថយន្ត និងការប្រឹក្សាយោបល់កាន់តែងាយស្រួលសម្រាប់អតិថិជន។ នៅភ្នំពេញ ក្រុមហ៊ុនក៏នឹងបន្ថែមមណ្ឌលសេវាកម្មចំនួន ៣ ទៀតនៅចុងឆ្នាំ ដែលនឹងធ្វើឱ្យចំនួនមណ្ឌលសេវាកម្មក្រោយពេលលក់នៅភ្នំពេញកើនដល់ ៤ កន្លែង។
បណ្ដាញសេវាកម្មក្រោយពេលលក់ក៏កំពុងត្រូវបានពង្រឹងផងដែរ ដែលរួមមានទាំងគម្រោងសាងសង់ថ្មីៗដូចជាហាងលក់រថយន្ត Flagship នៅតាមបណ្ដោយផ្លូវសម្ដេចតេជោ ហ៊ុន សែន មណ្ឌលសេវាកម្មនៅសៀមរាប និងមណ្ឌលសេវាកម្មនៅក្រុងព្រះសីហនុ។ គម្រោងទាំងនេះនឹងបើកដំណើរការនៅក្នុងត្រីមាសទី 4។
បន្ថែមពីនេះ ក្រុមហ៊ុនក៏កំពុងពន្លឿនការរៀបចំបណ្ដាញសេវាកម្មនៅខេត្តបាត់ដំបងផងដែរ ដើម្បីធានាថាវាអាចដាក់ឱ្យដំណើរការផ្លូវការនៅចុងឆ្នាំនេះ ក្នុងគោលបំណងផ្ដល់សេវាកម្មគាំទ្របានទាន់ពេលវេលា និងនៅកៀកបំផុតសម្រាប់ម្ចាស់រថយន្តនៅក្នុងបណ្ដាខេត្តផ្សេងៗទៀត។
Article image
ទន្ទឹមនឹងនេះដែរ រោងចក្រផលិតរថយន្តរបស់ BYD ដែលពិតជាជាកម្មសិទ្ធិរបស់កម្ពុជាក៏កំពុងសាងសង់ផងដែរ ហើយវាត្រូវបានរំពឹងថានឹងចាប់ផ្តើមផលិតនៅក្នុងឆ្នាំនេះ។ នេះមិនត្រឹមតែធ្វើអោយប្រសើរឡើងនូវប្រសិទ្ធភាពនៃការប្រគល់រថយន្តក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងជំរុញការងារក្នុងស្រុក និងការអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលថ្មីផងដែរ។ ក្រុមហ៊ុន BYD បានផ្លាស់ប្តូរពី ‘ការនាំចូលរថយន្ត’ ទៅជា ‘ការផលិតក្នុងស្រុក’ ដែលបានចាក់ឫសយ៉ាងជ្រៅនៅលើទឹកដីកម្ពុជា។ ចំនួននៃការប្រគល់កំពុងកើនឡើង ហើយការរំពឹងទុករបស់អតិថិជនក៏កំពុងកើនឡើងផងដែរ។ ក្រុមហ៊ុន BYD យល់ច្បាស់ថា៖ សមត្ថភាពនៃសេវាកម្មត្រូវតែផ្គូផ្គងនឹងទំនុកចិត្តរបស់ម៉ាកយីហោ។
ការបង្ហាញផលិតផលថ្មី នាំមកនូវជំពូកថ្មីនៃការធ្វើដំណើរបៃតង
នៅក្នុងព្រឹត្តិការណ៍ថ្លែងអំណរគុណអតិថិជននេះ ក្រុមហ៊ុន BYD បានណែនាំនូវម៉ូដែលថ្មីពីរគឺ BYD Sealion 7 និង BYD M9 ដែលបង្ហាញពីភាពខ្លាំងនៃនវានុវត្តន៍របស់ខ្លួននៅក្នុងវិស័យថាមពលថ្មី និងបំពេញតម្រូវការទីផ្សាររបស់កម្ពុជាសម្រាប់ការធ្វើដំណើរបៃតង។
BYD Sealion 7 គឺជាប្រភេទរថយន្ត SUV អគ្គិសនីសុទ្ធទំនើបថ្មីស្រឡាង ដែលអាចបើកបរបានចម្ងាយឆ្ងាយបំផុតដល់ទៅ ៥២០ គីឡូម៉ែត្រ។ រីឯ BYD M9 វិញ គឺជាប្រភេទរថយន្ត MPV ដែលរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាទំនើប និងភាពប្រណីត ដោយបំពាក់បច្ចេកវិទ្យា Super Hybrid ដែលអាចជួយឱ្យរថយន្តបើកបរបានចម្ងាយកាន់តែឆ្ងាយនៅពេលចាក់ប្រេងពេញ និងសាកភ្លើងពេញ។
រថយន្តម៉ូដែលថ្មីទាំងពីរនេះ គ្រោងនឹងចេញលក់ជាបន្តបន្ទាប់នៅក្នុងខែតុលាខាងមុខ ដែលមិនត្រឹមតែជួយបំពេញបន្ថែមជម្រើសផលិតផលរបស់ BYD នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្ដល់ជូននូវជម្រើសនៃការធ្វើដំណើរដ៏ប្រណីត ឆ្លាតវៃ និងបៃតងដល់អតិថិជនផងដែរ។ នេះសបញ្ជាក់ឱ្យឃើញពីភាពលេចធ្លោរបស់ BYD ក្នុងការដឹកនាំនិន្នាការថ្មីនៃការធ្វើដំណើរដ៏បៃតង និងឆ្លាតវៃនៅក្នុងប្រទេសកម្ពុជា។
Article image
កម្ពុជាកំពុងក្លាយជាទីផ្សារអាទិភាពរបស់ក្រុមហ៊ុន BYD
ក្រុមហ៊ុន BYD បានចាត់ទុកកម្ពុជាជាទីផ្សារយុទ្ធសាស្ត្រដែលតម្រូវឱ្យមានការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ។ វាគឺជាទីផ្សារអាទិភាពដែលក្រុមហ៊ុនពិតជាសង្ឃឹមថានឹងធ្វើការអភិវឌ្ឍន៍រយៈពេលវែង និងផ្តល់សេវាកម្មស៊ីជម្រៅ។ នៅក្នុងជម្រើសផលិតផល ក្រុមហ៊ុន BYD បានសម្រេចការគ្របដណ្តប់ពេញលេញចាប់ពីការធ្វើដំណើរប្រចាំថ្ងៃ រហូតដល់រថយន្តអាជីវកម្មខ្នាតមធ្យម និងធំ និងពីអគ្គិសនីសុទ្ធទៅ Super Hybrid ៖ ម៉ូដែលអគ្គិសនីសុទ្ធចំនួនបួនគឺ Seagull, ATTO2, ATTO3, HAN និងម៉ូដែល Super Hybrid បីគឺ Sealion 5, Sealion 6, Shark 6 ដែលបំពេញតម្រូវការផ្សេងៗដូចជា៖ ក្នុងក្រុង គ្រួសារ អាជីវកម្ម និងក្រៅផ្ទះ។
នាពេលអនាគត ក្រុមហ៊ុន BYD នឹងបន្តពង្រីកការណែនាំផលិតផល ការវិនិយោគសេវាកម្ម និងកិច្ចសហប្រតិបត្តិការក្នុងស្រុក ដើម្បីធ្វើឱ្យ ‘រថយន្តថាមពលថ្មី’ មិនត្រឹមតែជាជម្រើសមួយប៉ុណ្ណោះទេ ប៉ុន្តែក៏ក្លាយជា ‘ផ្នែកមួយនៃជីវិតប្រចាំថ្ងៃ’ របស់ប្រជាជនកម្ពុជាកាន់តែច្រើនឡើងៗ។
Article image
2500 គ្រឿង គឺជាតួលេខមួយ ក៏ជាចម្លើយផងដែរ
ចំនួននេះ គឺតំណាងឱ្យមនុស្ស 2500 នាក់ដែល "មានឆន្ទៈក្នុងការជឿ"; វាក៏ជាដំណើរការដែលក្រុមហ៊ុន BYD បានរីកចម្រើនពីមនុស្សមិនស្គាល់គ្នានៅក្នុងទីផ្សារមួយ ក្លាយទៅជាអ្នកចូលរួមក្នុងជីវិតរបស់ប្រជាជន។ វាថែមទាំងមានន័យថា លទ្ធភាពនៃការប្រគល់រហូតដល់ 4000, 5000, ឬ 10000 គ្រឿងនាពេលអនាគតបានត្រៀមរួចជាស្រេចដើម្បីកើតឡើង។
នៅក្នុងនិន្នាការដ៏ធំនៃការនាំចេញរថយន្តថាមពលថ្មីទៅកាន់បរទេស ក្រុមហ៊ុន BYD មិនបានជ្រើសរើសផ្លូវកាត់ដើម្បី ‘ទទួលបានប្រាក់ចំណេញរហ័ស’ នោះទេ ប៉ុន្តែបានដើរលើផ្លូវដ៏វែងឆ្ងាយនៃការ ‘កសាងទំនុកចិត្ត’។ នៅកម្ពុជា ផ្លូវនេះទើបតែចាប់ផ្តើមប៉ុណ្ណោះ។ យើងដឹងយ៉ាងច្បាស់ថា ភាពជោគជ័យរហ័សគឺងាយស្រួលសម្រេចបាន ប៉ុន្តែទំនុកចិត្តយូរអង្វែងគឺពិបាកនឹងទទួលបាន។ ហើយផ្លូវដែលយើងត្រូវដើរ គឺជាផ្លូវដ៏វែងឆ្ងាយដែលត្រូវការការអត់ធ្មត់ និងភាពស្មោះត្រង់ - ដើម្បីសម្រេចបាននូវភាពយូរអង្វែងពិតប្រាកដនៅក្នុងផលិតផល សេវាកម្ម    ការផលិត និងទំនាក់ទំនងអារម្មណ៍។
យើងតែងតែជឿថា រាល់ការប្រគល់រថយន្តនីមួយៗ គឺជាការចាប់ផ្តើមនៃសាច់រឿងមួយ។ Every Sale, A New Friendship. នេះគឺជាការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន BYD ចំពោះទីផ្សារ និងជាចម្លើយចំពោះអនាគត។