កាលពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2016 កន្លងទៅនេះ នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប ក្រុមហ៊ុន Camcona Trading Cambodia បានរៀបចំពិធីជួបជុំ និងបង្ហាញផលិតផលប្រព័ន្ធទឹកក្តៅ Rinnai ។ ក្រុមហ៊ុន Camcona Trading Cambodia ជាក្រុមហ៊ុននាំចូល និងចែកចាយផលិតផលប្រព័ន្ធទឹកក្តៅ Rinnai ដោយប្រីសហ្គាសដំបូងគេបង្អស់ នៅកម្ពុជា។ ផលិតផលប្រព័ន្ធទឹកក្តៅ Rinnai ត្រូវបានរចនា និងផលិតនៅប្រទេសជប៉ុន ធានាគុណនិងសុវត្ថិភាព ជួយសន្សំសំចៃថវិកា មានសមត្ថភាពខ្ពស់ក្នុងការផ្គត់ផ្គង់ទឹកក្តៅបានឆាប់រហ័ស ងាយស្រួលធ្វើតំហែទាំ ជួយកាត់បន្ថយចំណាយក្នុងការប្រើប្រាស់ថាមពល និងការពារបរិស្ថាន។
លោកស្រី គីមស្រ៊ុន អេលីដា បានមានប្រសាសន៍ថា Rinnai ជាក្រុមហ៊ុនដែលមានអាយុកាលច្រើនឆ្នាំមកហើយ និងទទួលបានទំនុកចិត្តពីសំណាក់អតិថជនជាច្រើននៅក្នុងពិភពលោក Rinnai ទើបតែមានវត្តមានជាង ៣ឆ្នាំប៉ុណ្ណោះនៅលើទីផ្សារប្រទេសកម្ពុជា តែម៉ាក Rinnai ត្រូវបានទទួលស្គាល់ និងទុកចិត្តពីសំណាក់អតិថជនយ៉ាងច្រើន។ លោកស្រី គីមស្រ៊ុន អេលីដា ក៏បានផ្ញើសារសម្រាប់អតិថជន Rinnai របស់ខ្លួន ថាសូមលាហើយការចំណាយវិក័យប័ត្រអគ្គីសនីដ៏មានតំលៃខ្ពស់” ។
ឯកឧត្តម អាំង សុវណ្ណរ័ត្ត អគ្គនាយករងទេសចរណ៍ បានមានប្រសាសន៍ថា អាជីវករគួរត្រៀមខ្លួនសម្រាប់បញ្ហាប្រឈមមួយចំនួនផងដែរ ឧទាហរណ៍ នៅក្រុមសៀមរាបមិនដូចនៅ ក្រុងភ្នំពេញទេ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មមានភ្ញៀវជាប្រចាំ តែចំពោះក្រុងសៀមរាបវិញចាប់ពីខែមីនា ដល់ខែមិថុនា ចំនួនភ្ញៀវទេសចរណ៍ អាចរំពឹងថានឹងមានការធ្លាក់ចុះច្រើន។ ដូច្នេះការវិនិយោគលើផលិតផលត្រឹមត្រូវ នឹងជួយលោកអ្នកក្នុងការកាត់បន្ថយចំណាយ។ នៅក្នុងពិធីជួបជុំ និងបង្ហាញផលិតផលប្រព័ន្ធទឹកក្តៅ Rinnai នេះ គឺមានការអញ្ជើញចូលរួមពីបណ្តាក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនអគ្គីសនីនិងប្រព័ន្ធទឹក ក្រុមហ៊ុនរចនាផ្នែកខាងក្នុងអាគារ ម្ចាស់សណ្ឋាគារ ដេប៉ូចែកចាយសំភារសំណាង់ និងភ្ញៀវកិតិ្តយសជាច្រើនកុះករ។
សូមបញ្ជាក់ផងដែលថា ក្រុមហ៊ុន Camcona Trading Cambodia ក៏ជាក្រុមហ៊ុនដែលបានទទួលសិទ្ធិនាំចូល និងចែកចាយផលិតផលប្រព័ន្ធទឹកក្តៅ គ្រប់ប្រភេទ ពីសារជីកម្ម Rinnai ជប៉ុន ចង្គៀងបំភ្លឺខាងក្នុងនិងខាងក្រៅអាគារពី ក្រុមហ៊ុន LIGMAN Lighting របស់ប្រទេសថៃ ម៉ាស៊ីននិងសំភារសម្រាប់បំរើផ្នែកសំណាងពីក្រុមហ៊ុន IMER Group របស់ប្រទេសអ៊ីតាលី ផងដែរ។
