ស្វែងរកពួកយើង:

CHANGAN Cambodia បានរៀបចំនូវកម្មវិធី CHANGAN DAY ផ្តល់នូវបទពិសោធន៌ប្លែកអារម្មណ៌ដល់អតិថិជនរបស់ខ្លួន

ដោយ

Koun Jab Luffy

07 តុលា 2025 03:51 រសៀល

អាន 4 នាទី

Article image
កាលពីថ្ងៃទី 5 ខែតុលា ឆ្នាំ 2025 កន្លងទៅនេះ ក្រុមហ៊ុន CHANGAN Cambodia បានរៀបចំនូវកម្មវិធី CHANGAN DAY ដែលពិធីនេះ ត្រូវបានប្រារព្ធឡើងនៅនៅអគារតាំងបង្ហាញរថយន្តរបស់ក្រុមហ៊ុនដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ទល់មុខស្ថានទូតវៀតណាមប្រចាំប្រទេសកម្ពុជា។
ព្រឹត្តិការណ៌នេះ គឺមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន រួមជាមួយនិងអតិថិជនរបស់ក្រុមហ៊ុន CHANGAN ហើយនឹង Influencer ក៏ដូចជាអ្នកផលិតមាតិការថយន្ត និងអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។
Article image
សូមជំរាបថា ព្រឹត្តិការណ៌នេះ គឺមានការរៀបចំជមួយនិងស្ធីលប្លែកដោយបានយកលំនាំតាមទិដ្ឋភាពនៃទីក្រុង ឈុងជីងប្រទេសចិន ដែលជាកន្លែងបង្កើតក្រុមហ៊ុនផលិតរថយន្ត CHANGAN និង Deepal តែម្តង។ នៅក្នុងនោះ ក្រុមហ៊ុនក៏មានការផ្តល់ជូនអតិថិជន នៅបទពិសោធន៍ថ្មី នៅក្នុងការចូលរួមទស្សនាសកម្មភាពផ្សេងៗ ក៏ដូចជាតន្ត្រីប្រពៃណីរបស់ខេត្តឈុងឈីង ក៏ដូចជាការផ្តល់ជូនដ៏ពិសេសសម្រាប់អតិថិជនដែលជាវរថយន្ត CHANGAN និង Deepal ផងដែរ។
Article image
តាមការបញ្ជាក់ពីលោក Hay Puthearoth ដែលជាប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន CHANGAN Cambodia   បានអោយដឹងថា CHANGAN គឺជាក្រុមហ៊ុនដ៏ធំមួយនៅប្រទេសចិនដែលមានវ័យចំណាស់មានប្រវត្តិជាង  160 ឆ្នាំនៅប្រទេសចិនមកហើយ។ គិតមកដល់ពេលនេះ CHANGAN បានឈានជើងចូលក្នុងវិស័យរថយន្តមានរយៈពេល ៤១ឆ្នាំ និងមានរោងចក្រផលិតរថយន្ដ ចំនួន 15 កន្លែង។
Article image
លោកបានបន្តថា គោលបំណងនៃរៀបចំនូវកម្មវិធី CHANGAN DAY នៅពេលនេះ គឺដើម្បីបង្កើនចំណងមិត្តភាពរវាងអតិថិជនជាមួយនិងក្រុមហ៊ុនអោយបានបានកាន់តែសិ្នទស្នាលបន្ថែមទៀត ជាពិសេសនោះ គឺចង់បង្ហាញនូវព័ត៍មានថ្មីៗផលិតផល និងសេវាកម្មនានារបស់ Changan Cambodia អោយអតិថិជនបានស្គាល់កាន់តែច្បាស់តែម្តង។
Article image
នៅក្នុងឱកាសនោះ ក្រុមហ៊ុន Changan Cambodia បានដាក់អោយតេស្តរថយន្ត Crossover PHEV ស៊េរីថ្មីម៉ូដែល Nevo Q05 ដែលមានតម្លៃតែជាង 3 ម៉ឺនដុល្លារស្តើងផងដែរ។ សម្រាប់ម៉ូដែលនេះ គឺរថយន្ត Crossover PHEV ស៊េរីថ្មី ដែលមានការចាប់អារម្មណ៌ខ្លាំងមែនទែន។
Article image
ឡានេះ គាំទ្រដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា BlueCore Ranger Extender ដែលភ្ជាប់ដំណើរការនៅលើម៉ាស៊ីន 1.5-liter engine និងមានកញ្ចប់ថ្មទំហំ 18.5kWh។ ឡាន Crossover PHEV ប្រណិតរបស់ Changan មួយនេះ អាចជិះបានចម្ងាយផ្លូវ 125km ដោយប្រើប្រាស់ថាមពលថ្មសុទ្ធនៅពេលសាកភ្លើងពេញម្តង និងអាចជិះបានដល់ 1,215km នៅពេលប្រើគូបជាមួយម៉ាស៊ីនចាក់សាំងមួយពេញ។
Article image
Nevo Q05 បំពាក់នូវប្រព័ន្ធមុខងារ Intelligent Energy Management driving mode ដែលជួយសន្សំសំចៃការប្រើប្រាស់សាំង និងថាមពលថ្មបានយ៉ាងល្អប្រសើរ។ ឡាន Crossover PHEV ថ្មីនេះ ក៏មានភ្ជាប់មកជាមួយប្រព័ន្ធមុខងារសុវត្ថិភាពក្នុងការប្រើប្រាស់បើកបរផងដែរដូចជាការបំពាក់នូវប្រព័ន្ធកាមេរ៉ាដែលអាចមើលឃើញជុំវិញរថយន្តប្រភេទ 540 camera system ជាដើម។
Article image
សម្រាប់ប្រព័ន្ធម៉ាស៊ីន Hybrid របស់ Changan Nevo Q05 អាចផលិតកម្លាំងបាន 212 សេះ និងកម្លាំងរមូល 330Nm។ ក្រៅតែពីការឌីស្សាញរូបរាងខាងក្រៅប្រកបដោយភាពទាក់ទាញ និងទាន់សម័យស៊ីវីល័យហើយ នៅផ្នែកកាប៊ីនខាងក្នុងក៏មានភាពទំនើបផងដែរ។
Article image
នៅផ្នែកខាងក្នុងរបស់ Nevo Q05 មានបំពាក់នូវកៅអីស្បែកដែលឌីស្សាញជាពីរពណ៌ ឬ two-tone leather, មានប្រព័ន្ធភ្លើងបំភ្លឺតាមកាប៊ីន Ambient lighting និងដំបូលបើក panorama sunroof ជាដើម។ បន្ថែមពីនេះ Nevo Q05 នៅមានភ្ជាប់មកជាមួយប្រព័ន្ធបំពងសំឡេងចំនួន 6 គ្រាប់ម៉ាក Pioneer រួមនឹងមានអេក្រង់កម្សាន្តដែលមានទំហំ 12.3-inch គាំទ្រការភ្ជាប់ជាមួយកម្មវិធី Apple CarPlay និង Android Auto ទៀតផង៕
Article image
សំរាប់ប្រព័ន្ធសុវត្ថិភាពក៏បានបំពាក់មកជាមួយមុខជាច្រើនដូចជា មុខងារបញ្ជាប្រព័ន្ធកំណត់ល្បឿនក្នុងការបើកបរលើដៃចង្កូត ប្រព័ន្ធបញ្ឆេះ និងពន្លត់ម៉ាស៊ីនរថយន្តពីចម្ងាយដោយស្វ័យប្រវត្តិ  ប្រព័ន្ធបើក/បិទឃ្លុបក្រោយដោយស្វ័យប្រវត្តិ ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬ អ្នកថ្មើរជើងឆ្លងកាត់  ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ដោយស្វ័យប្រវត្តិ កាន់តែទំនើបទៀតនោះជាមួយប្រព័ន្ធបញ្ជាទៅមុខ ឬថយក្រោយដោយគ្រាន់តែចុចបញ្ជា Smart Key លើសពីនេះក៌មានប្រព័ន្ធសុវត្ថិភាពទំនើបៗជាច្រើនទៀតផងដែរ។
Article image
រាល់ការទិញរថយន្តអគ្គីសនី CHANGAN លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ពិសេស 8ចំណុច៖
1. នាំចូលផ្តាច់មុខដោយក្រុមហ៊ុន អរ អិម អេ ខេមបូឌា (RMA Cambodia ) ដែលជាក្រុមហ៊ុននាំចូលរថយន្តឈានមុខគេក្នុងប្រទេសកម្ពុជា។
2. ការធានារហូតដល់រយៈពេល 8 ឆ្នាំ ឬ 24 ម៉ឺនគីទ្បូម៉ែត្រវែងជាងគេ ជាមួយនឹងការត្រួតពិនិត្យរថយន្តដោយឥតគិតថ្លៃ
3. ផ្តល់ជូនដោយឥតគិតថ្លៃជាមួយនឹង ដុំសាកនៅផ្ទះ 7KW/H រួមទាំងការតម្លើង , ដុំសាកចល័ត 3.5KW/H និង ដុំ V2L សម្រាប់ការទាញយកភ្លើងពីរថយន្តមកប្រើប្រាស់ផ្សេងៗ
4. សេវាកម្មជួសជុលរថយន្តចល័ត 24 ម៉ោង ក្នុងមួយសប្តាហ៍
5. ជាងជំនាញបណ្តុះបណ្តាលផ្ទាល់ពីរោងចក្រ CHANGAN-DEEPAL
6. គ្រឿងបន្លាស់សុទ្ធ តម្លៃសមរម្យ និងគ្រប់គ្រាន់ ពីរោងចក្រ CHANGAN-DEEPAL
7. ផ្តល់ការបង្រៀនបណ្តុះបណ្តាលពិសេសពីការប្រើប្រាស់រថយន្ត និងថែទាំរថយន្ត ដោយឥតគិតថ្លៃ
8. ឌីស្សាញដោយអ្នកជំនាញលំដាប់ពិភពលោក 31ប្រទេស ពិសេសគឺ ប្រទេសអាលឺម្លង់ អ៊ីតាលី ជប៉ុន ចិន និងទទួលបានស្តង់ដាគុណភាព សុវត្ថិភាពលំដាប់ផ្កាយ 5 ពីសហភាពអឺរ៉ុប (EURO-NCAP) ប្រទេសអូស្ត្រាលី (A-NCAP) និងប្រទេសចិន (C-NCAP)។
Hotline 011 999 375
Article image
Article image
Article image
CHANGAN Cambodia បានរៀបចំនូវកម្មវិធី CHANGAN DAY ផ្តល់នូវបទពិសោធន៌ប្លែកអារម្មណ៌ដល់អតិថិជនរបស់ខ្លួន