ស្វែងរកពួកយើង:

Ford Territory 2026 ដាក់លក់នៅលើទីផ្សារកម្ពុជា ជាមួយតម្លៃធូថ្លៃមែនទែនធៀបជាមួយម៉ូដែលមុនៗ

ដោយ

Koun Jab Luffy

15 វិច្ឆិកា 2025 04:59 ល្ងាច

អាន 3 នាទី

Article image
កាលពីម្សិលមិញនេះ ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយរថយន្រ Ford នៅលើទីផ្សារប្រទេសកម្ពុជា បានប្រកាសដាក់សម្ពោធជាផ្លូវការណ៌នូវរថយន្ត Ford Territory 2026 ដែលជាម៉ូដែលថ្មី មានការឌីស្សាញរូបរាងទាន់សម័យ និងបំពាក់នូវបច្ចេកវិទ្យាទំនើបនៅលើទីផ្សារហើយ។ ព្រឹត្តិការណ៌ដ៏មហាឡរឹកនេះ ប្រារព្ធធ្វើឡើងនៅអាគារ The Premier Sen Sok ក្រោមវត្តមានថ្នាក់ដឹកនាំក្រុមហ៊ុន RMA និង Ford អ្នកផលិតមាតិកា  រួមជាមួយនិង Influencer ល្បីៗ ក៏ដូចជាភ្ញៀវកត្តិយសដែលជាអតិថិជនរបស់ក្រមហ៊ុន Ford ប្រមាណជាជាង 3000 នាក់។
តាមការបញ្ជាក់ពីលោក ងន សាំង ដែលជាអគ្គនាយកក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៌អោយដឹងថា Ford Territory 2026 នេះ គឺជារថយន្ត SUV ប្រភេទ C ថ្មីមួយទៀតរបស់ Ford ដែលត្រូវបានផលិតឡើងក្នុងរោងចក្រនៅប្រទេសកម្ពុជា ដោយប្រជាជនកម្ពុជាផ្ទាល់តែម្តង។ រថយន្តស៊េរីថ្មីនេះ មានការអាប់ដែតទៅលើផ្នែកជាច្រើនខុសពីម៉ូដែលមុន ជាពិសេស គឺមានតម្លៃធូជាងម៉ូដែលមុនៗដែលធ្លាប់បានប្រកាសដាក់លក់នៅលើទីផ្សារនាពេលកន្លងមក។
Article image
លោកអគ្គនាយក បានមានប្រសាសន៌បន្ថែមទៀតថា នៅមុនថ្ងៃនៃព្រឹត្តិការណ៌សម្ពោធនេះ ក្រុមហ៊ុន ក៏បានធ្វើការដាក់អោយកក់មុនទៅលើរថយន្ត Ford Territory 2026 នេះ ផងដែរ ដោយគិតមកដល់ពេលនេះ ការកក់ទៅលើម៉ូដែលនេះ គឺមានចំនួនច្រើនរយគ្រឿងហើយនៅក្នុងនោះ ក្រុមហ៊ុន RMA Cambodia ក៏បានធ្វើការប្រគល់រថយន្តស៊េរីថី្មឆ្នាំ 2026 នេះជូនដល់អតិថិជនមួយចំនួនរួចរាល់មួយចំនួនងហើយផងដែរ។
Article image
ជាមួយគ្នានេះ តាមការបង្ហាញរបស់លោក ហាក់ សុវណ្ណដេត ដែលជាទីប្រឹក្សាផ្នែកលក់របស់ក្រុមហ៊ុន Ford Cambodia បានអោយដឹងផងដែរ សម្រាប់វត្តមានរបស់រថយន្ត Ford Territory 2026 នេះ គឺពិតជាពិសេសមែនទែនពីព្រោះថា ក្រុមហ៊ុនបានធ្វើការឌីស្សាញទៅលើរថយន្តថ្មីនេះ ជាមួយនិងផ្នែកខាងមុខខុសពីម៉ូដែលមុន ដោយប៉ាណាមុខរចនាថ្មីជាមួយចង្កៀងប្រភេទ LED បែប 3D កាន់តែទាក់ទាញ និងចង្កៀងខាងក្រោយប្រភេទ LED បែប 3D មានពន្លឺច្បាស់ល្អ។ បន្ថែមពីនេះ ក្រុមហ៊ុនថែមទាំងមានការប្រើប្រាស់នូវយ៉ាន់កង់ថ្មីប្រភេទអាលុយមីនីញ៉ូមទំហំ 19 អ៊ីងផងដែរ។
Article image
ទាក់ទងនឹងកម្លាំងម៉ាស៊ីនវិញ Ford Territory 2026 នេះ គឺមានការប្រើប្រាស់នូវម៉ាស៊ីនសាំង 1.5D GTDI EcoBoost ទំហំ 4 ស៊ីឡាំង កម្លាំង 163 សេះ និងកម្លាំងរមួល 250nm។ សម្រាប់ផ្នែកក្នុងក៏មានការអាប់ដែតទៅលើអេក្រង់ និងពូកស្បែក រួមជាមួយនិងកញ្ចក់មើលក្រោយ ដែលដំណើរការជាមួយកាមេរ៉ាច្បាស់ថែមទៀតផង។ Ford Territory 2026 ដាក់លក់នៅលើទីផ្សារកម្ពុជាជាមួយតម្លៃត្រឹមតែ 42,900 ដុល្លារប៉ុណ្ណោះ ដែលពិតជាធូថ្លៃមែនទែនធៀបជាមួយម៉ូដែលមុនៗដែលធ្លាប់ចេញលក់នៅលើទីផ្សារកម្ពុជានាពេលកន្លង។
Article image
Article image
Article image
Ford Territory 2026 ដាក់លក់នៅលើទីផ្សារកម្ពុជា ជាមួយតម្លៃធូថ្លៃមែនទែនធៀបជាមួយម៉ូដែលមុនៗ