no-alternative title
no-alternative title
no-alternative title
no-alternative title

ស្មា​ត​ហ្វូន​NokiaAsha 311 មាន​លក់​នៅ​hello point​ហើយ​!​

​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​,Nokia បាន​ប្រកាស​អំពី​ទំនាក់​ទំ​នង​ផ្នែក​ពាណិជ្ជកម្ម​មួយ ជាមួយនឹង Hello សំដៅ​ផ្តល់នូ​វ​បទពិសោធន៍​ល្អ​ជូន​ដល់​អតិ​ថិ​ជន​។​

​ចំណងដៃ​នៃ​ទំ​នាក់​ទំ​នង​ខាងលើ​គឺ​ចាប់ផ្តើម​ពី​ដើម​ខែសីហា​រហូតដល់​ដំ​ណា​ច់​ខែតុលា​ខាងមុខ​នេះ​, អតិ​ថិ​ជន​នឹង​ទទួលបាន​នូ​វ​អត្ថប្រយោជន៍​សំ​ខាន់ៗ​បី​គឺ​៖ (១). ទទួលបាន​ស៊ីម​កាត​លេខ ពិសេស​មួយ​ពី Hello ដោយ​ឥតគិតថ្លៃ​នៅ​រាល់ពេល​ជាវ​ស្មា​ត​ហ្វូន Nokia Asha 311 មួយ គ្រឿង (២).​អាច​សាកល្បង​ប្រើប្រាស់​ស្មា​ត​ហ្វូន Nokia Asha 311​នៅ​ម​ជ្ឈ​មណ្ឌល​ហេ​ឡូ  (hello point)  គ្រប់​ខេត្ត​ក្រុង​ទូទាំង​ប្រទេស និង (៣). អាច​ជាវ Nokia Asha 311 នៅ hello point ផ្ទាល់​តែម្តង​។​

​លោក Jerry Manus អគ្គនាយក​នៃ​ក្រុមហ៊ុន Nokia ប្រចាំ​នៅ​កម្ពុជា​-​ឡាវ បាន​លើក​បញ្ជាក់ថា កិច្ចសហការ​ជាមួយ Hello ដំណើរការល្អ ដោយហេតុថា បរិមាណ​លក់​នៃ Nokia Asha 311 កើនឡើង​ជា​លំដាប់​ពីមួយ​សប្តាហ៍​ទៅ​មួយ​សប្តាហ៍​។​

​ស្របពេល​ជាមួយគ្នា​នេះ លោក វ៉ាន់ ដា​រា នាយក​ផ្នែក​លក់​និង​សេវាកម្ម​នៃ​ក្រុមហ៊ុន Hello ក៏​បាន​មាន​ប្រសាសន៍​លើកឡើងថា អ្នក​ដែល​មក​បើក​ស៊ីម​កាត​ក្រោយពី​បាន​ជាវ Nokia Asha 311  មកទល់នឹង​ថ្ងៃ​នេះ​មានចំនួន​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​។ លោក​ជឿជាក់ថា អតិ​ថិ​ជន​ប្រាកដ រីករាយ​នឹង​លេខ​ទូរ​ស័ព្ទពិសេស​រួមជាមួយ​គ​ម្រោ​ង ”​ហេ​ឡួ​អស្ចារ្យ​” និង​ការផ្តល់ជូន​ផ្សេង​ទៀត ពី Hello​។​

​Nokia Asha 311 គឺជា​ស្មា​ត​ហ្វូន​ដែល​ត្រូវបាន​ប្រកាស​ចេញ​លក់​នៅ​ទីផ្សារ​កម្ពុជា​ដំ​ណា​ល​គ្នា នឹង Nokia Asha 305 ស៊ីម​ពីរ​កាលពី​ចុង​ខែកក្កដា​។ Nokia Asha 311 មាន​ដំណើរការ លឿន​ហើយ​រលូន​ល្អ មាន Processor 1GHz, អេក្រង់ 3 អ៊ិញ ធន់​នឹង​ភាព​ឆ្កូត​, Wifi, Nokia Browser ដែល​អាច​អាន​អក្សរ​ខ្មែរ​បាន​និង​ជួយ​ស​ន្សំ​ថវិកា​ដែលចំ​ណាយ​ទៅលើ​ការ​ប្រើ ប្រា​ស់ ទិន្ន​ន័យ​។​ល​។​

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម