ស្វែងរកពួកយើង:

ស្មា​ត​ហ្វូ​ន​ Samsung​ Galaxy​ S6​ &​ Galaxy​ S6​ Edge​ អាច​កក់​ទុក​មុន​បាន​ហើយ​នៅ​កម្ពុជា​!

ដោយ

Koun Jab Luffy

25 មីនា 2015 01:06 រសៀល

អាន 3 នាទី

​នារ​យះ​​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ នៅ​លើ​គេហទំព័រ​តាម​បណ្តា​ប្រទេស​ធំៗ​មួយ​ចំនួន​នៅ​លើ​ពិភពលោក​ គឺ​មានការ​ប្រកាស​អោយ​មានការ​បញ្ជា​កក់​ទុកជា​មុន​រួច​មក​ហើយ​សំរាប់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ Samsung​ Galaxy​ S6​ &​ Galaxy​ S6​ Edge​។​ សំរាប់​ថ្ងៃនេះ​ នៅ​ប្រទេស​កម្ពុជា​ ក៏​នឹង​ប្រកាស​អោយ​មានកម្ម​វិធី​នេះ​ដូច​គ្នា​ដែរ​។​
​ក្រុមហ៊ុន​ KLDis​ មាន​កិត្តិយស​សូម​ជំរាប​ជូនដំណឹង​ និង​គោរព​អញ្ជើញ​ដល់​សាធារណៈជន​ទាំងអស់​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ អោយ​បាន​ជ្រាប​ថា​ ចាប់ពី​ថ្ងៃនេះ​តទៅ​ រហូត​ដល់​ថ្ងៃ​ទី​ 04​ ខែមេសា​ ឆ្នាំ​ 2014​ ក្រុមហ៊ុន​ នឹង​មាន​ផ្តល់​នូវ​ការ​កក់​ទុកជា​មុន​សំរាប់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ Samsung​ Galaxy​ S6​ &​ Galaxy​ S6​ Edge​ ដែល​នឹង​មាន​វត្ត​មាននៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​យើង​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ​។​ ក្រុមហ៊ុន​ KLDis​ ផ្តល់​ជូន​នូវ​តម្លៃ​ដ៏​ពិសេស​បំផុត​ គឺ​ត្រឹមតែ​ $690​ សំរាប់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ Samsung​ Galaxy​ S6​ ហើយ​និង​ $800​ សំរាប់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ Galaxy​ S6​ Edge​ ប៉ុណ្ណោះ​ ដោយ​គ្រាន់តែ​មក​ចុះ​ឈ្មោះ​ និង​ផ្តល់​លេខ​ទូរស័ព្ទ​ នៅ​សាខា​ទាំង​បួន​របស់​ក្រុមហ៊ុន​ KLDis​ ព្រមទាំង​បង់ប្រាក់​កក់​ទុកជា​មុន​ចំនួន​ $50​ គឺជា​ការ​ស្រេច​។​
បន្ថែម​ពីលើ​នេះ​ អ្នក​ដែល​បាន​ធ្វើការ​ឈ្មោះ​រួចរាល់​ គឺ​ក្រុមហ៊ុន​ នឹង​ផ្តល់​នូវ​ប័ណ្ណ​ VIP​ មួយ​សន្លឹក​ សំរាប់​ប្តូរ​យក​គូ​ប៉ុន​ដើម្បី​ចូលរួម​ចាប់ឆ្នោត​ផ្សងសំណាង​យក​រង្វាន់​ថាប់​ប្លេ​ត​ Samsung​ Galaxy​ Tab​ S​ 8.4​ ដែល​មាន​ចំនួន​ច្រើន​គ្រឿង​ (​មិន​កំណត់​)​។​
​សូម​បញ្ជាក់​ថា​ អតិថិជន​ចំនួន​ 01​ រូប​នៅ​ក្នុង​ចំណោម​ 04​ រូប​ និង​មាន​ឳ​កាស​ឈ្នះ​នូវ​ថាប់​ប្លេ​ត​ Samsung​ Galaxy​ Tab​ S​ 8.4​ ចំនួន​មួយ​គ្រឿង​ ហើយ​កម្មវិធី​ចាប់ឆ្នោត​នេះ​ នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​ 05​ ខែមេសា​ ឆ្នាំ​ 2015​ ខាង​មុខ​នេះ​ នៅ​បញ្ជរ​របស់​ក្រុមហ៊ុន​ KLDis​ នៅ​ផ្សារ​ទំនើប​សូ​រី​យា​ជាន់​ផ្ទាល់​ដី​។​ព័ត៌មាន​លម្អិត​សូម​ទំនាក់ទំនង​លេខ​ទូរស័ព្ទ​ 023​ 997​ 163/023​ 218​ 161​ /023​ 223​ 838/023​ 981​ 688​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា​ស្មា​ត​ហ្វូ​ន​ Samsung​ Galaxy​ S6​ &​ Galaxy​ S6​ Edge​ គឺជា​ស្មា​ត​ហ្វូ​ន​ជំនាន់​ចុង​ក្រោយ​បំផុត​របស់​ Samsung​ ដែល​មាន​ភាព​លេចធ្លោរ​ជាង​បណ្តា​ស្មា​ត​ហ្វូ​ន​រួម​ជំនាន់​របស់​វា​ជាមួយនឹង​ការ​រចនា​រូបរាង​យ៉ាង​ល្អ​ប្រណិត​ខុស​ប្លែក​ពី​គេ​ និង​មាន​សមត្ថភាព​ខ្លាំង​ឥត​គណនា​។​  ស្មា​ត​ហ្វូ​ន​ទាំង​ពីរ​នេះ​បាន​ក្លាយទៅជា​ប្រភេទ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ និង​ទំនើប​បំផុត​ ត្រូវ​បាន​ទទួល​នូវ​ពានរង្វាន់​កិត្តិយស​ដ៏​ឧត្តុ​ង​ឧត្តម​ និង​ល្បី​រន្ទឺ​ពី​ស្ថាប័ន​ GSMA​ នៅ​ក្នុង​សមាជ​ទូរស័ព្ទ​ពិភពលោក​ MWC​ 2015​ កាលពី​ថ្ងៃ​ទី​ 05​ ខែមីនា​ ឆ្នាំ​ 2015​ នៅ​ទីក្រុង​ ប៉ា​សេ​ឡូ​ណា​ ប្រទេស​អេ​ស្បា​ញ​ កន្លង​ទៅ​ថ្មីៗ​នេះ​ ហើយ​ពានរង្វាន់​នេះ​ ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ ជា​ប្រភេទ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ ដែល​មាន​លក្ខ​ណះ​ទំនើប​បំផុត​ ត្រូវ​បាន​ក្រុមហ៊ុន​  Samsung​ បើ​ក​សម្ពោធ​ក្នុង​កម្មវិធី​ដ៏​ធំ​អស្ចារ្យ​នោះ​។​
​សំរាប់​កន្លែង​ទទូ​លកក់​ គឺ​មាន​អ​សយ​ដ្ឋា​ន​ដូច​ខាងក្រោម​៖​
1-​ KLDis​ 1​ -​ Mondial​ Center:​ 428​ T/U​ Mao​ Tse​ Toung​ Boulevard​ (opposite​ Mondial​ Center).Tel​ 023​ 997​ 163
2-​ KLDis​ 2​ -​ Central​ Market:​ 40E0,Sangkat​ Phsar​ Thmey​ 1​ (East​ Side​ of​ Central​ Market).​ Tel​ 023​ 218​ 161
3-​ KLDis​ 3​ -​ Monivong​ North:​ No.306BCD,​ Preah​ Monivong​ Boulevard​ (opposite​ Phnom​ Penh​ Tower).Tel​ 023​ 223​ 838
4-​ KLDis​ 4​ -​ Monivong​ South:​ No.701DE,​ Preah​ Monivong​ Boulevard​ (opposite​ Pyong​ Yang​ restaurant).​ Tel​ 023​ 981​ 688
ស្មា​ត​ហ្វូ​ន​ Samsung​ Galaxy​ S6​ &​ Galaxy​ S6​ Edge​ អាច​កក់​ទុក​មុន​បាន​ហើយ​នៅ​កម្ពុជា​!