ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Sony​ HDR-PJ440​ កាមេរ៉ា​វី​ដេ​អូ​ដ៏​ស៊ី​វី​ល័យ​សម្រាប់​អស់លោក​អ្នក​

ដោយ

Koun Jab Luffy

08 មិថុនា 2016 10:37 យប់

អាន 2 នាទី

​យើងខ្ញុំ​ជឿជាក់​ថា​ អស់លោក​ លោកស្រី​ ពិតជា​មិន​ទាន់​ភ្លេច​នៅឡើយ​ទេ​នូវ​កាមេរ៉ា​ថត​វី​ដេ​អូ​ ដែល​មាន​បំពាក់​មក​ជាមួយ​នូវ​ម៉ាស៊ីន​បញ្ចាំង​រូបភាព​របស់​ក្រុមហ៊ុន​ Sony​។​ ពេល​នេះ​ខ្ញុំ​សូម​បង្ហាញ​ជូន​នូវ​ Sony​ HDR-PJ440​ ដែល​ជា​កាមេរ៉ា​វី​ដេ​អូ​ដ៏​ស៊ី​វី​ល័យ​ ដែល​មាន​សមត្ថភាព​អាច​ ចាប់​យក​វិ​ដេ​អូ​កម្រិត​ច្បាស់​ត្រជាក់​ភ្នែក​តែ​ម្តង​។​ ជាមួយនឹង​កាមេរ៉ា​វី​ដេ​អូ​ស៊េរី​ថ្មី​មួយ​ម៉ូ​ដែល​របស់​ Sony​ ដែល​ត្រូវ​បាន​ផលិត​ឡើង​យ៉ាង​ពិសេស​ ប្រភេទ​ HANDYCAM​ ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ចាប់​យក​វិ​ដេ​អូ​បាន​យ៉ាង​ច្បាស់​ ជាមួយនឹង​រូបរាង​ទាន់សម័យ​ ងាយស្រួល​ក្នុង​ការ​កាន់​ថត​នឹង​ដៃ​។​
Sony​ HDR-PJ440​ ជា​កាមេរ៉ា​វី​ដេ​អូ​ដែល​មាន​បំពាក់​មក​ជាមួយ​កាមេរ៉ា​ទំហំ​ 9.2​ មេ​ហ្គា​ភិ​ច​សែ​ល​ ប្រើប្រាស់​ស៊ែ​ន​ស័​រ​ចាប់​យក​រូបភាព​ 1/5.8​ back-illuminated​ Exmor​ R™​ CMOS​ Sensor​ ជាមួយនឹង​កញ្ចក់​លែ​ន​ ZEISS®​ Tessar®​ Lens​ ចាប់​យក​រូបភាព​បាន​យ៉ាង​រហ័ស​ និង​មាន​ភ្ជាប់​មក​ជាមួយ​មុខងារ​ដ៏​ពិសេស​ជា​ច្រើន​សម្រាប់​មុខងារ​ថត​វី​ដេ​អូ​ដូច​ជា​ Motion​ Shot​ Video,​ Smile​ Shutter​ ជា​ពិសេស​វា​ថែម​ទាំង​មានមុខ​ងារ​ Live​ Ustream​ ដោយ​ភ្ជាប់​ទៅ​កុំ​ព្យួ​ទ័​របា​ន​ភ្លាមៗ​ថែម​ទៀត​ផង​។​
​ជាង​នេះ​ទៅ​ទៀត​ វា​ក៏​មាន​អេ​ក្រង់​សម្រាប់​បង្ហាញ​ក្រា​ហ្វិ​ច​ទំហំ​ 2.7​ អ៊ី​ង​ ថា​ច់​ស្គ្រី​ន​ ងាយស្រួល​ក្នុង​ការ​បញ្ជា​ មិនតែប៉ុណ្ណោះ​វា​ថែម​ទាំង​មាន​ភ្ជាប់​នូវ​មុខងារ​ប​ញ្ជាំ​ង​រូបភាព​បាន​ក្នុង​ទំហំ​ 10​ ទៅ​ 100​ អ៊ី​ង​ ថែម​ទៀត​ផង​ នៅ​មិន​ទាន់​អស់​ វា​ក៏​មានមុខ​ងា​រត​ភ្ជាប់​តាម​រយះ​ NFC,​ Wireless​ និង​ Remote​ Control​ ផង​ដែរ​។​
​មាន​លក់​នៅ​៖​ ហាង​ស៊ុន​សី​មិច​កូ​

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.