no-alternative title

OPPO F11 Pro បានបង្ហាញនូវវត្តមានជាផ្លូវការនៅកម្ពុជាហើយ មានរូបរាងថ្មី ពិតជាប្លែក និងមានអារម្មណ៍ទាក់ទាញមែនទែន

កាលពីថ្ងៃទី 20 ខែមីនា ឆ្នាំ 2019 នេះ  ក្រុមហ៊ុន OPPO ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបង្ហាញវត្តមានជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនសម្រាប់ទីផ្សារប្រទេសកម្ពុជាហើយ នោះគឺម៉ូដែល F11 Pro ដែលជាស្មាតហ្វូនដែលមានការរចនារូបរាងដ៏ស្រស់សង្ហា និង ដ៏ទាក់ទាញបំផុត។ ព្រឹត្តការណ៍គឺមានការអញ្ជើញចូលរួមពីសណាក់ភ្ញៀវកត្តិយសជាច្រើនរូប ដែលស្ទើរតែមិនគួរឲ្យជឿ ក្នុងនោះ ក៏មានក្រុមការងារដៃគូសហការជាមួយក្រុមហ៊ុន OPPO ទាំងអស់នៅកម្ពុជា និងក្រៅប្រទេសទៀតផង។ ជាពិសេសនោះ គឺបងប្អូនជាម្ចាស់ហាងលក់ទូរស័ព្ទតែម្តង។

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្វីដែលមានការចាប់អារម្មណ៍នោះ គឺវត្តមានរបស់ក្រុមតារាតំណាងឲ្យផលិតផលទូរស័ព្ទដៃ OPPO ទាំងបីដួងដ៏មានប្រជាប្រិយភាពប្រចាំនៅកម្ពុជា គឺអ្នកនាងពេជ្រសោភា កញ្ញារ៉េតស៊ូហ្សាណា និង លោក Step រួមនឹងក្រុមតារាដៃគូសហការផ្សព្វផ្សាយ (KOL) ទូរស័ព្ទដៃ OPPO ហើយអ្នកសារព័ត៌មានជាតិ និង អន្តរជាតិមកពីគ្រប់ស្ថាប័នព័ត៌មាន ព្រមទាំងក្រុមអ្នកគាំទ្រផលិតផលទូរស័ព្ទដៃ OPPO ជាច្រើននាក់ទៀតផងដែរ។

ព្រឹត្តិការណ៍នេះ គឺទទួលបាននូវការពេញចិត្ត និងភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងការរចនា Experience Zone របស់ F11 Pro ដែលបានរៀបចំឡើងយ៉ាងល្អឥតខ្ចោះពីមួយដំណាក់កាល ទៅមួយដំណាក់កាលពិតជាប្លែក និង បានបន្សល់ទុកនូវអនុស្សារីរយ៍ជាច្រើនជាមួយគ្នាមិនអាចបំភ្លេចបាន ដោយក្រុមហ៊ុន OPPO នៅកម្ពុជា បានរៀបចំរចនាឡើងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ រហូតចូលដល់ទីតាំងប្រារព្ធពិធីតែម្តង។  

F11 Pro របស់ក្រុមហ៊ុនទូរស័ព្ទដៃ OPPO បានធ្វើឲ្យអ្នកនិយមប្រើប្រាស់ទូរស័ព្ទនៅទូទាំងពិភពលោក និងនៅក្នុងប្រទេសកម្ពុជា មានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែការរចនារូបរាងថ្មីរបស់ F11 Pro មានភាពប្លែក និង ទាក់ទាញជាងម៉ូឌែលមុនៗរបស់ OPPO ទាំងរូបរាង បច្ចេកវិទ្យា និង កម្លាំងម៉ាស៊ីន ជាពិសេសគឺ ការថតរូប Portrait ច្បាស់ឥតខ្ជោះនៅទីងងឹត។ ដូចលោកអ្នកធ្លាប់បានជ្រាបស្រាប់ហើយ តាមរយៈគេហទំព័រផ្លូវការរបស់ OPPO នាពេលកន្លងមកបានឲ្យដឹងថា កូនពៅត្រកូល F នៅដើមឆ្នាំ 2019រូបនេះ មិនធ្វើឲ្យអ្នកប្រើប្រាស់ខកចិត្តនោះទេ ព្រោះថា នេះគឺជាប្រភេទទូរស័ព្ទដែលបង្កើតឡើង ដើម្បីឆ្លើយតបទៅតាមតម្រូវការចង់បានរបស់អតិថិជនជាក់ស្តែង និងការប្រកួតប្រជែងក្នុងទីផ្សារទាំងតម្លៃ និង គុណភាព។ F11 Pro ដែលនឹងត្រូវដាក់លក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា មានពីរពណ៌ គឺ ពណ៌ Thunder Black និង ពណ៌ Aurora Green ។ 

ជាមួយនឹងវត្តមាន OPPO F11 Pro គឺមានពាក្យស្លោកទូទៅថា Brilliant Portrait in Low Light ដែលមានន័យថា Portrait ច្បាស់ឥតខ្ជោះនៅទីងងឹត ដែលញ៉ាំងឲ្យយើងអស់ក្តីបារម្ភពីបញ្ហាបន្ថែមពន្លឺ ដោយសារតែវាមាន កាម៉េរាភ្លោះខាងក្រោយទំហំ 48MP, និងមានកាមេរ៉ាមុខ បង្កប់ខ្លួននៅចំណុចកណ្តាលដ៏ទាន់សម័យ, វាមានអេក្រង់លាតពេញពិតប្រាកដទំហំ 6.5 Inch អមមកជាមួយកម្រិតបង្ហាញ FHD+ និងមានភ្ជាប់មកនូវបច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC ជំនាន់ 3.0 រួមជាមួយនឹងថាមពលថ្ម 4000mAh ហើយនឹងមានបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost ទៀតផង។

ស្មាតហ្វូន F11 Pro បំពាក់នូវរ៉េមទំហំ 6GB និងមានមេម៉ូរី ទំហំ 64GB ថែមទៀតផង ចំណុចទាំងអស់នេះ ហើយ បានជម្រុញឲ្យអតិថិជនដែលស្រលាញ់គាំទ្រស្មាតហ្វូន OPPO បានចូលរួមធ្វើការ Blind Order  F11 Pro ឬ ការកម្ម៉ង់ទុកមុនចំពោះទូរស័ព្ទ F11 Pro យ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយគ្មានការរារែកអ្វីឡើយ និងបន្ទាប់ពីកម្មវិធី Blind Order និង Launching Event នេះទៅ។

ក្រុមហ៊ុន OPPO ប្រកាសដាក់អោយមានកម្មវិធី Pre-Order F11 Pro ដែលមានរយៈពេលមួយសប្តាហ៍ផងដែរនៅមុនពេលដែលស្មាតហ្វូននេះមកដល់ ការផ្តល់ជូននេះ គឺមានចាប់ពីថ្ងៃទី 21 ដល់ថ្ងៃទី 27 ខែមិនា ឆ្នាំ 2019 និងកម្មវិធី First Sale F11 Pro នៅ ថ្ងៃទី 28 ខែមិនា ឆ្នាំ 2019 នេះផងដែរ សម្រាប់អតិថិជនដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ 

សូមបញ្ជាក់ថា OPPO គឺជាក្រុមហ៊ុនទូរស័ព្ទ Smart Phone ឈានមុខក្នុងពិភពលោក ដោយក្នុងរយៈពេលជាង 10 ឆ្នាំមកនេះ OPPO បានពង្រីកប្រតិបត្តិការរបស់ខ្លួន ទាំងនៅក្នុងតំបន់ និង អន្តរជាតិប្រមាណជា40 ប្រទេសរួចមកហើយ ដែលមានមជ្ឈមណ្ឌលស្រាវជ្រាវចំនួន 6 នៅទូទាំងពិភពលោក និងមជ្ឈមណ្ឌលរចនាអន្តរជាតិប្រចំានៅទីក្រុងឡុងស៍ ដែលមានក្រុមការងារប្រមាណជាង 40.000 នាក់ ក្នុងការបង្កើតគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជនឥតឈប់ឈរនៅជុំវិញពិភពលោក៕ 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន