ស្វែងរកពួកយើង:

oppo F Series ចុងក្រោយមានសមត្ថភាពខ្លាំងជាងមុន មានកាមេរ៉ាច្រើនជាងមុន នឹងមកដល់កម្ពុជាឆាប់ៗនេះ

ដោយ

Koun Jab Luffy

02 តុលា 2019 09:20 ព្រឹក

អាន 2 នាទី

Article image
ពីមួយជំនាន់ទៅមួយជំនាន់ ស្មាតហ្វូនត្រកូល F របស់ក្រុមហ៊ុន OPPO កាន់តែទំនើបឈានមុខ ភ្ជាប់មក នូវជាមួយបច្ចេកវិទ្យាថ្មីៗល្អប្លែកពីគ្នា ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ទូទាំងពិភពលោក។ ស្មាតហ្វូន OPPO F5 មានអេក្រង់លាត Full Screen ត្រូវបានទទួលស្គាល់ជាសកលថា ជាអ្នកឯកទេស Selfie ឈានមុខគេ និងកាមេរ៉ាក្រោយមួយគ្រាប់មានសមត្ថភាពថតរូបពិតរបស់អ្នកប្រើប្រាស់ស្អាតកប់សារី។  ចំណែកឯ OPPO F7 ត្រូវបាន Update អេក្រង់ មានកម្រិតបង្ហាញរូបភាពរហូតដល់ Full HD+ និង ផ្នែកខាងក្រោយ បំពាក់នូវ កញ្ចក់ ចាំងភ្លឺរលោង។ ចំពោះកាមេរ៉ាមុខមាននៅតែរក្សានូវកំណែទម្រង់កាន់តែល្អប្រសើរ និងកាមេរ៉ាក្រោយត្រូវបានបន្ថែមទំហំធំជាងមុន។
ជំនាន់បន្ទាប់ គឺ OPPO F9 មានអេក្រង់លាតពេញ បែបដំណក់ទឹក ភ្ជាប់ជាមួយកញ្ចក់ការពារអេក្រង់ដ៏ធន់រឹងមុំា។ F Series ជំនាន់ថ្មីនេះ មានកាមេរ៉ាមុខថតSelfie បានស្អាតដូចដើម ប៉ុន្តែក្រុមហ៊ុន OPPO បានវិវត្តន៍ និងច្នៃប្រឌិតដោយបំពាក់នូវកាមេរ៉ាភ្លោះក្រោយ។
Article image
សម្រាប់ដើមឆ្នាំ  នេះ OPPO បានបន្ថែមនូវការUpgrade ទាំង Software និង Hardware បង្កើតបានជាទូរស័ព្ទដែលជំនាញក្នុងការថតរូបនៅទីងងឹត គឺ OPPO F11 Pro។ ជាមួយនឹងអេក្រង់លាតពេញគ្មានដំណក់ទឹក រឺ ឆក ស្មាតហ្វូន F11 Pro ជាស្មាតហ្វូនដំបូងគេបង្អស់ ដែលមានកាមេរ៉ាមុខបង្កប់ខ្លួន និង កាមេរ៉ាក្រោយភ្លោះ។  ស្របពេលទីផ្សារស្មាតហ្វូននៅកម្ពុជាកំពុងឡើងកម្តៅ ចំនួនចរាចរណ៍នៃស្មាតហ្វូនស៊េរីថ្មីៗកើនឡើងគួរឲ្យកត់សម្គាល់ ក្រុមហ៊ុនទូរស័ព្ទឈានមុខគេនៅអាស៊ីអាគ្នេយ៍ OPPO ក៏មិនអោបដៃឈរមើលដែរ គឺកំពុងតែត្រៀមអាវុធថ្មីតាមរយៈការធ្វើកំណែរទម្រង់ថ្មី និង ការអភិវឌ្ឍន៍លើ ស្មាតហ្វូនជំនាន់ក្រោយរបស់ OPPO F Series ឲ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។
Article image
រីឯ OPPO ត្រកូល OPPO Reno Series កំពុងបង្កើនល្បឿននៃការតស៊ូ និង ភាពច្នៃប្រឌិតឥតឈប់ឈរ ដើម្បីក្តោបទីផ្សារថ្នាក់កណ្តាល និង ថ្នាក់លើ។  តាមការប៉ាន់ស្មាន ក្រុមហ៊ុន OPPO អាចនឹងត្រៀមបង្ហាញនូវ ស្មាតហ្វូន ត្រកូល F Series ចុងក្រោយ ដែលនឹងមានសមត្ថភាពខ្លាំងជាងមុន កាមេរ៉ាច្រើនជាងមុន រូបរាងស្រស់ស្អាតនឹងទាក់ទាញជាងមុន  និងទំនើបជាងមុន។ យើងកំពុងតែរងចាំអ៊ុតមើលថាតើ ស្មាតហ្វូន OPPO ត្រកូល F Series ចុងក្រោយ អាចជា OPPO F15 រឺ OPPO F15 Pro ជាមួយនឹងសមាសធាតុនៃការរួមបញ្ចូលគ្នា រវាង F និង Reno Series រឹយ៉ាងណា!
oppo F Series ចុងក្រោយមានសមត្ថភាពខ្លាំងជាងមុន មានកាមេរ៉ាច្រើនជាងមុន នឹងមកដល់កម្ពុជាឆាប់ៗនេះ