ស្វែងរកពួកយើង:

Hoco Z34 Thunder Power ក្បាលឌុយសាកថ្មសេរីថ្មី ប្រើក្នុងរថយន្តមានរន្ធ USB ចំនួនពីរ និងមានអេក្រង់បង្ហាញព័ត៌មានទៀតផង

ដោយ

Koun Jab Luffy

10 តុលា 2019 11:32 ថ្ងៃត្រង់

អាន 2 នាទី

Article image
សព្វថ្ងៃនេះ បើយើងក្រឡេកទៅមើលលើទីផ្សារបច្ចេកវិទ្យានៅកម្ពុជា ឃើញថា មានក្រុមហ៊ុនជាច្រើន បានធ្វើការនាំចូលនូវផលិតផលអេឡិចត្រនិកច្រើនដើម្បីជាការបំពេញនូវសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់។ ក្រុមហ៊ុន Hoco គឺជាក្រុមហ៊ុនមួយ ដែលស្ថិតនៅក្នុងចំណោមក្រុមហ៊ុនជាច្រើននេះដែរ ដែលបាននាំមកនូវ Accessories ជាច្រើនប្រភេទមកកាន់ទីផ្សារកម្ពុជា នៅថ្ងៃនេះ ដើម្បីជាការរួមចំណែកចែករំលែកនូវព័ត៌មានថ្មីស្តីពីផលិតផលដែលផ្តល់នូវអត្ថប្រយោជន៍នោះ ក្រុមការងាររបស់ គេហទំព័រពិភពអេឡិចត្រូនិកសូមណែនាំជូននូវផលិតផលថ្មីមួយ គឺHoco Z34 Thunder Power។
Hoco Z34 Thunder Power គឺជាក្បាលឌុយសម្រាប់ដោតក្នុងរថយន្ត ដើម្បីសាកថ្មទូរស័ព្ទបានយ៉ាងងាយស្រួល។ ផលិតផលថ្មីមួយនេះ ត្រូវបានក្រុមហ៊ុន Hoco ធ្វើការរចនាម៉ូតកាន់តែស្រស់ស្អាត និងមានបំពាក់នូវបច្ចេកវិទ្យាថ្មីៗ ផ្តល់ជូននូវសុវត្ថិភាពជានិច្ចនៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃរបស់លោកអ្នក។ Hoco “Z34 Thunder power” គឺភ្ជាប់ជាមួយនូវរន្ធ USB ដល់ទៅពីរ Dual USB ដែលមានសមត្ថភាពបញ្ជូនភ្លើងចេញបានក្នុងកម្រិត 3.1A ដែលមានន័យថា លោកអ្នកអាចសាកថ្មបានលឿនឆាប់ពេញ បើទោះបីជាសាកទូរស័ព្ទបានម្តងពីរក្នុងពេលតែមួយក៏ដោយ។
Article image
អ្វីដែលគួរអោយចាប់អារម្មណ៍ជាងនេះទៅទៀតនោះ ផលិតផលថ្មី Hoco Z34 Thunder Power នេះ ត្រូវបានស្រោបដោយ Flame Retardant PC ដែលធន់ក្នុងការប្រើប្រាស់ និងមានការបញ្ចេញនូវភ្លើងលើអេក្រង់ LED Digital Display សម្រាប់បង្ហាញពីកម្រិតថាមពលថែមទៀតផង។ លើសពីនេះ វាមានរន្ធមួយថែមទៀត ដែលអាចដោតបន្តផលិតផលនេះបានមួយគ្រាប់បន្តទៀតផងដែរ។
Article image
អាចរកជាវបានតាមបណ្តាហាងទូរស័ព្ទ និង Mart នានាទូទាំងប្រទេស និងនៅ Showroom: #804 St.128 (មហាវិថីកម្ពុជាក្រោម) សង្គាត់ទឹកល្អក់ 1 ខ័ណ្ឌទួលគោក ភ្នំពេញ  ទំនាក់ទំនង: 012 30 70 71, 010 30 70 71
Hoco Z34 Thunder Power ក្បាលឌុយសាកថ្មសេរីថ្មី ប្រើក្នុងរថយន្តមានរន្ធ USB ចំនួនពីរ និងមានអេក្រង់បង្ហាញព័ត៌មានទៀតផង