ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Sony បានប្រកាសចេញលក់នូវកាមេរ៉ា Mirrorless ជំនាន់ថ្មីមួយទៀតនៃត្រកូល Alpha 7R គឺម៉ូដែល Alpha 7R IV

ដោយ

Koun Jab Luffy

10 តុលា 2019 09:26 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Sony នៅកម្ពុជា បានប្រកាសចេញលក់នូវកាមេរ៉ា Mirrorless ជំនាន់ថ្មីមួយទៀតនៃត្រកូល Alpha 7R គឺម៉ូដែល Alpha 7R IV ដែលនេះ គឺកាមេរ៉ាម៉ូឌែលថ្មីប្រភេទកាមេរ៉ា Full Frame និងមានសមត្ថភាពអាចថតយករូបភាពបានរហូតដល់ 61 មេហ្គាភិសែល។ ជាមួយនឹងបច្ចេកវិទ្យាថ្មីៗ កាមេរ៉ានេះ មានសមត្ថភាពខ្ពស់ក្នុងការកាត់បន្ថយ Noise ព្រមទាំងផ្តល់នូវភាពលម្អិតច្បាស់ដល់រូបភាពផងដែរ។ ដើម្បីធានាដល់រូបភាពច្បាស់ល្អគ្រប់កាលៈទេសៈ កាមេរ៉ានេះ ក៏មានបំពាក់ជាមួយប្រព័ន្ធទប់លំនឹង 5-Axis ផងដែរ។
Alpha 7R IV មានបំពាក់ជាមួយនឹង Viewfinder បែបអេឡិចត្រូនិច ដែលមានកម្រិតរូបភាពច្បាស់ត្រជាក់ភ្នែក រហូតដល់ 5.76 million dot UXGA OLED Tru-finder ដែលច្បាស់ជាងស៊េរីមុនដល់ទៅ 1.6 ដង។ បើយើងនិយាយអំពីល្បឿនក្នុងការថតវិញ Alpha 7R IV អាចថតបានរហូតដល់ទៅ 10 ប៉ុស្តិ៍ក្នុងមួយវិនាទី គួបផ្សំនឹង 567 Phase Detection AF Points និង425 Contrast AF Points។ កាន់តែពិសេសនៅលើកាមេរ៉ានេះ គឺមុខងារ Real-time Eye AF ដែលអនុញ្ញាតឲ្យលោកអ្នកចាប់យកភ្នែកទាំងមនុស្សនិងសត្វបានច្បាស់ល្អ ទោះបីកំពុងធ្វើចលនាក៏ដោយ។ លោកអ្នក ក៏អាចប្រើប្រាស់មុខងារនេះ នៅក្នុងពេលថតវីដេអូបានផងដែរ។
Article image
កាមេរ៉ាមួយនេះ មានបំពាក់ជាមួយប្រព័ន្ធតភ្ជាប់ល្បឿនលឿនផ្សេងៗដូចជា high-speed Wi-Fi, wireless PC Connectivity, និង SuperSpeed USB (USB 3.2 Gen 1) USB Type-C ដែលជួយសម្រួលដល់អ្នកថតរូបអាជីព ក្នុងការបំពេញការងាររបស់ពួកគាត់។ បើនិយាយពីគុណភាពវីដេអូវិញ លោកអ្នកអាចថតបានរហូតដល់កម្រិត 4K (3840x2160 pixels) ដែលមានគុណភាពខ្ពស់ អមជាមួយនឹងមុខងារ S-Log2 និង S-Log3 ផងដែរ ដែលជួយដល់ការកែតម្រូវពណ៌វីដេអូឲ្យកាន់តែមានភាពទាក់ទាញ។
Article image
Article image
ប្រសិបើលោកអ្នក មានចំណាប់អារម្មណ៍ជាវបោះដុំ និងរាយសូមទំនាក់ទំនងដៃគូសហការរបស់សូនី  ហាងលក់កាមេរ៉ា ឡេង ឃាង តាមលេខទូរស័ព្ទ 012 861 212។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Sony បានប្រកាសចេញលក់នូវកាមេរ៉ា Mirrorless ជំនាន់ថ្មីមួយទៀតនៃត្រកូល Alpha 7R គឺម៉ូដែល Alpha 7R IV