ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ស្មាតហ្វូនជំនាន់ថ្មី vivo Y11 សមត្ថភាពខ្ពស់ ថ្មទំហំធំ 5000mAh តម្លៃត្រឹម $139 មានវត្ថមាននៅលើទីផ្សារហើយ!!

ដោយ

Koun Jab Luffy

01 វិច្ឆិកា 2019 03:18 យប់ជ្រៅ

អាន 2 នាទី

Article image
vivo Y11 គឺជាទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មី របស់ vivo ដែលត្រូវបានធ្វើការរចនាឡើង ប្រកបដោយភាពច្នៃប្រឌិតនឹងមានភាពសាកសមសម្រាប់មិត្តៗយុវវ័យនាពេលសម័យថ្មីនេះតែម្តង។ ក្រឡេកមកមើលការរចនាបទរបស់ស្មាតហ្វូន vivo Y11 នេះវិញចំពោះផ្នែកខាងមុខ និងខាងក្រោយមានភាពភ្លឺថ្លាចែកចាំង និងមានពណ៌ស្រស់ស្អាត ឆើតឆាយតែម្តង។
Y11 ត្រូវបានបំពាក់មកជាមួយនឹងទំហំអេក្រង់ 6.35” ដែលហៅថា Halo FullviewTM Display មានផលធៀបអេក្រង់ 19.3:9 និងអត្រាផ្ទៃអេក្រង់ 89% ដែលធ្វើឲ្យម៉ូឌែលទូរស័ព្ទមួយនេះកាន់តែមានភាពទាក់ទាញ។ លើសពីនេះទៅទៀតលោកអ្នកអាចទទួលបាននូវទស្សនីភាពយ៉ាងធំទូលាយដែលព្រមមកជាមួយរចនាបទឡើងមានភាពងាយស្រួលនៅក្នុងការកាន់។ សម្រាប់ផ្នែកកាមេរ៉ាមុខភ្ជាប់មកជាមួយទំហំ 8MP អាចថតរូបបានច្បាស់។ ដើម្បីធានាបានថាអ្នកមើលទៅស្រស់ស្អាតដូចធម្មជាតិ Y11 បានបំពាក់មកជាមួយនូវ AI Face Beauty ដែលផ្តល់ជូនអ្នកនូវភាពស្រស់ស្អាតបានកាន់តែប្រសើរឡើងសម្រាប់ផ្ទៃមុខ។
Article image
រីឯផ្នែកកាមេរ៉ាក្រោយវិញត្រូវបានបំពាក់មកជាមួយនឹងមុខងារ AI កាមេរ៉ាក្រោយ 2 គ្រាប់ដែលមានទំហំ 13MP+2MP។ រឹកតែពិសេសនោះចំពោះផ្នែកកម្លាំងថ្មវិញមានទំហំធំរហូតដល់ 5000mAh។ លើសពីនេះទៅទៀតវាបានបំពាក់នូវបច្ចេកវិទ្យាវៃឆ្លាតនៅក្នុងការសន្សំសំចៃថាមពលថ្មធ្វើឲ្យការកាន់ថ្មបានយូរនិងបង្កើនថាមពលថ្មបានទៀតផង។ Y11 ដំណើរការដោយ Processor ប្រភេទ octa-core ដែលមានទំហំ 12nm និងមានល្បឿន 1.95 GHz។ វាមាន Ram 3GB & Rom 32GB មានលក្ខណៈពិសេសរបស់ Funtouch OS 9.1។
Article image
ផ្នែកលើ Android 9 ដូចនេះហើយទើបធ្វើឲ្យទូរស័ព្ទដៃមួយនេះកាន់តែមានភាពងាយស្រួលជាងមុន។ ជាមួយនឹងពណ៌របស់ Y11 នេះវិញគឺយើងមានជម្រើសថ្មីពីរពណ៌ផងដែរនោះគឺ Mineral Blue (ពណ៌ស្លែខៀវ)និង Agate Red (ពណ៌ក្រហមក្រមៅ)។ កាន់តែពិសេសនោះសម្រាប់តម្លៃរបស់វាវិញគឺត្រូវបានដាក់លក់នៅលើទីផ្សារក្នុងកញ្ចប់តម្លៃ $139 តែប៉ុណ្ណោះ។ សម្រាប់អតិថិជនរបស់ vivo ដែលមានបំណង និងចង់ក្លាយខ្លួនជាម្ចាស់ ស្មាតហ្វូនជំនាន់ក្រោយ vivo Y11 នេះ អ្នកអាចរកជាវបាននៅ តាមបណ្តាហាងនានា ទូទាំងប្រទេស ដែលជាតំណាង ចែកចាយរបស់ vivo ចាប់ពីថ្ងៃទី 1 វិច្ឆិកា ឆ្នាំ 2019 នេះតទៅ ។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

ស្មាតហ្វូនជំនាន់ថ្មី vivo Y11 សមត្ថភាពខ្ពស់ ថ្មទំហំធំ 5000mAh តម្លៃត្រឹម $139 មានវត្ថមាននៅលើទីផ្សារហើយ!!