ស្វែងរកពួកយើង:

MSI សម្ពោធជាផ្លូវការនូវកុំព្យូទ័រយួរដៃប្រភេទ Content Creation បំពាក់ស៊ីភីយូជំនាន់ទី 10 ដំបូងគេបំផុតនៅកម្ពុជា

ដោយ

Koun Jab Luffy

07 វិច្ឆិកា 2019 12:59 ថ្ងៃត្រង់

អាន 3 នាទី

Article image
កាលពីថ្ងៃទី 06 ខែវិច្ឆកា ឆ្នាំ 2019 នៅហាងកាហ្វេ Ya Kun Kaya Toast ក្រុមហ៊ុន MSI បានដាក់តាំងបង្ហាញផលិតផលថ្មីចុងក្រោយ និងដំបូងគេបង្អស់នៅកម្ពុជា ដែលមានដូចជាកុំព្យូទ័រយួរដៃសម្រាប់ អ្នករចនាក្រហ្វិច អ្នកច្នៃប្រឌិត អ្នករចនារូបភាព អ្នកកាត់តវីដេអូ និង អ្នកធ្វើការងារការិយាល័យទូទៅផងដែរ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់តំណាងចែកចាយ និងម្ចាស់ហាងលក់កុំព្យូទ័រ រួមជាមួននឹងអ្នកសារព័័័ត៌មានជាតិជាច្រើនរូប។
តាមការបង្ហាញពីតំណាងក្រុមហ៊ុន MSI គឺបានអោយដឹងថា កុំព្យូទ័រយួរដៃជំនានៈថ្មីៗទាំងអស់នោះ រួមមានដូចជា ម៉ូដែល MSI Modern 14, Prestige 14, Prestige 15 ដែលជាផលិតផលថ្មីចុងក្រោយ និងជាកុំព្យូទ័រយួរដៃដំបូងបំផុតរបស់ MSI ដែលសុទ្ធសឹងតែបំពាក់មកជាមួយ CPU ជំនាន់ទី 10 (10th Gen. Intel® Core™ i7 processor) ដែលមានសម្ថភាពខ្ពស់ និងមានលក្ខណះពិសេសជាច្រើន។
Article image
លោក Alex Sun ដែលអ្នកគ្រប់គ្រងផ្នែកផលិតផលក្រុមហ៊ុន MSI នៅកម្ពុជា បានមានប្រសាសន៍បញ្ជាក់មន្ថែមទៀតថា កុំព្យូទ័រយួរដៃថ្មីៗទាំងនេះ គឺមានរាងស្អាត និងមានការរចនាមានលក្ខណៈទាក់ទាញ មានកម្រាស់ស្តើងត្រឹមតែ 16mm ទំងន់ 1.6kg សម្រាប់ Prestige 15 និង 1.29kg សម្រាប់ Prestige 14 និង 1.19kg សម្រាប់ Modern 14 ថ្មរបស់វាអាចប្រើបានចន្លោះពី 10 ម៉ោង សម្រាប់ Modern 14 និង Prestige 14 ហើយរហូតដល់ 16 ម៉ោង ដែលអាចអោយយើងធ្វើការងារបានពេញមួយថ្ងៃ ដោយមិនចាំបាច់បារម្ភពីថ្មនោះទេ។
Article image
សម្រាប់ម៉ូដែល Prestige 15 វិញ គឺក៏បំពាក់នូវបច្ចេកវិទ្យា True Color Technology ផ្តល់នូវពណ៌កាន់តែច្បាស់, Cooler Boost 3 ជួយសំរួលប្រព័ន្ធកម្តៅរបស់កុំព្យូទ័រអោយនៅតែត្រជាក់ក្នុងករណីដែលយើង ប្រើសប្រាស់យូរ, WiFi 6 ជាបច្ចេកវិទ្យាចុងក្រោយដែលលឿនជាងមុនបីដង, FingerPrint សម្រាប់សុត្ថភាពឯកសារ , Creator Center និង Creator Mode ជា Software មួយដែលបង្កើតឡើយដោយក្រុមហ៊ុន MSI ដើម្បីជួយសម្រួលដល់ការងាររបស់ អ្នករចនាក្រាហ្វិច និងអ្នកឆ្នៃប្រឌិតដែលប្រើប្រាស់កម្មវិធីដូចជា Photoshop, Premiere Pro, Illustrator, Lightroom ជាដើម។
Article image
MSI Content Creator Laptop គឺជាកុំព្យូទ័រយួរដៃ ដែលសាកសមបំផុតសម្រាប់ អ្នករចនាក្រាហ្វិច រូបភាព កាត់តវីដេអូ និង អ្នកធ្វើការទូទៅដែលត្រូវការកុំព្យូទ័រយួរដៃ ដែលមានរូបរាងស្អាតទាក់ទាញ ស្រាល ស្តើង ពណ៌ច្បាស់ និងថ្មកាន់បានយូរ ដែលផ្តល់ភាពងាយស្រួលក្នុងការយតាមខ្លួនបានគ្រប់ទីកន្លែង និងអាចធ្វើការងារបានពេញមួយថ្ងៃដោយគ្មានការបារម្មណ៍។
Article image
នៅក្នុងព្រឹត្តិការណ៍នោះ ក្រុមហ៊ុន MSI ក៏មានរៀបចំនូវការបង្ហាញសមត្ថភាពនៃកុំព្យូទ័រយួរដៃទាំងនេះជាមួយនឹង អ្នកជំនាញល្បីៗ ដែលមានបទពិសោធន៍ផ្នែក Content Creator និងការរចនាផងដែរ។
Article image
សូមជំរាបថា ក្រុមហ៊ុន MSI គឺជាក្រុមហ៊ុនបច្ចេកវិទ្យារបស់តៃវ៉ាន់ ដែលឈានមុខគេនៃឧស្សាហកម្មកុំព្យូទ័រយួរដៃជាថ្មីម្តងទៀតក្រុមហ៊ុនមានចក្ខុវិស័យរបស់ខ្លួននៅលើឧស្សាហកម្ម សិល្បៈនៃការរចនា និង ការបង្តើតអ្វីថ្មី ដោយទីផ្សារមានការកើនឡើង ហើយទទួលបានការសាទរយ៉ាងខ្លាំងចំពោះផលិតផលដែលមានសមត្ថភាពខ្ពស់ MSI មានភាពខុសគ្នាពីដៃគូប្រកួតប្រជែងដោយបានផលិតកុំព្យូទ័រយួរដៃសម្រាប់អ្នកច្នៃប្រឌិត។
Article image
Article image
Article image
អាចទាក់ទងតាមហាងចែកចាយផលិតផល MSI សូមចុច Link: https://www.msi.com/service/wheretobuy/#105,3,
MSI website: https://www.msi.com/Content-Creation
MSI Official Facebook Page: https://www.facebook.com/MSICambodia/