ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ក្រុមហ៊ុន vivo បានធ្វើការបញ្ចុះតម្លៃពិសេសទៅលើស្មាតហ្វូន vivo S1 នៅក្នុងឱកាសពិធីបុណ្យអ៊ុំទុកខិតជិតមកដល់

ដោយ

Koun Jab Luffy

04 វិច្ឆិកា 2019 09:36 ព្រឹក

អាន 2 នាទី

Article image
បើគិតទៅប្រហែលរយៈពេល 3 ខែហើយដែលស្មាតហ្វូន vivo នៃត្រកូល S ដំបូងដែលមានឈ្មោះថា vivo S1 បានធ្វើការដាក់លក់នៅលើទីផ្សារនៃប្រទេសកម្ពុជា ដែលទទួលបាននូវប្រជាប្រិយភាព នឹងការគាំទ្រច្រើនពីសំណាក់មហាជនគួរឲ្យកត់សំគាត់ផងដែរ។  ដោយផ្អែកទៅលើការរចនាដែលមានភាពទាក់ទាញ នឹងបង្ហាញចេញនូវការកែច្នៃដែលមានភាពទាន់សម័យ មិនថាទៅលើរូបរាង និងប្រពន្ធបច្ចេកវិទ្យានោះទេ គឺសុទ្ធសឹង្ហតែមានភាពច្នៃប្រឌិត។
ស្មាតហ្វូនស៊េរីថ្មី vivo S1 នេះ គឺមានលក្ខណៈពិសេសជាច្រើនដូចជា ប្រព័ន្ធស្កេនម្រាមដៃលើអេក្រង់ កាមេរ៉ាខាងមុខ Selfie ដែលមានទំហំ 32MP ថាមពលថ្មធំ ដែលមានទំហំ 4500mAh ជាមួយនឹងបច្ចេកវិទ្យា Dual-Engine Fast Charging កាមេរ៉ាខាងក្រោយ AI ចំនួន 3 គ្រាប់ និងការរចនាម៉ូដដ៏ទាន់សម័យជាមួយនឹង 2 ពណ៌សម្រាប់ធ្វើការជ្រើសរើស គឺពណ៌ខ្មៅ Diamond Black និងពណ៌ខៀវ Skyline Blue។ ស្មាតហ្វូនស៊េរីថ្មី vivo S1 នេះមានរ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ដែលងាយស្រួលក្នុងការរក្សាទុកនូវវីដេអូ តន្រ្តី និងរូបភាពថែមទៀតផង។ ស្មាតហ្វូន vivo S1 នេះ ភ្ជាប់ជាមួយនឹងអេក្រង់ពេញគែម Super Amoled Ultra All Screen ។ អេក្រង់នេះមានទំហំ 6.38 inch FHD+ កម្រិតភាពច្បាស់ 1080×2340 កម្រិត aspect ratio 19.5: 9 និងអេក្រង់បើធៀបជាមួយនឹងតួខ្លួនរបស់វាគឺដល់ទៅ 90% ដែលធ្វើអោយស្មាតហ្វូន Vivo S1 នេះគឺអស្ចារ្យបំផុតក្នុងការប្រើប្រាស់នៅពេលដែលទស្សនាទៅលើវីដេអូ ឬនៅលើបណ្តាញទំនាក់ទំនងសង្គមនោះ។ 3
Article image
ស្មាតហ្វូន vivo S1 ភ្ជាប់ជាមួយនឹងអេក្រង់ដែលមានកម្រិតភាពច្បាស់ខ្ពស់ ហើយវាក៏មានភ្ជាប់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើអេក្រង់ (In-Display Fingerprint Scanning) ដែលផ្តល់នូវភាពងាយស្រួលក្នុងការស្កេនដោះសោរបានលឿនបំផុតថែមទៀត។ ហើយវាក៏ត្រូវបានដាក់លក់នៅលើទីផ្សារកម្ពុជាក្នុងតម្លៃ $299 តែប៉ុណ្ណោះ។  សម្រាប់ដំណឹងពិសេសនៅថ្ងៃនេះផងដែរ ដោយរីករាយនៅក្នុងឳកាសពិធីបុណ្យអ៊ុំទុកខិតជិតមកដល់ក្រុមហ៊ុន vivo បានធ្វើការបញ្ចុះតម្លៃពិសេសទៅលើស្មាតហ្វូន vivo S1 ចាប់ពីថ្ងៃទី 4 វិច្ឆិកា ឆ្នាំ 2019 នេះតទៅ ពីកញ្ចប់តម្លៃ $299 នៅសល់ត្រឹមតែ $269 តែប៉ុណ្ណោះ។ នៅចាំអ៊ីទៀតទាន់ឳកាសពិសេសបានមកដល់សម្រាប់អ្នកដែរកំពុងតែស្វែងរកនូវស្មាតហ្វូនជូនទៅកាន់អ្នកជាទីស្រលាញ់ ឬ អ្នកមានគុណនៅក្នុងអំឡុងពិធីបុណ្យអ៊ុំទូកស្មាតហ្វូន vivo S1 គឺពិតជាជម្រើសដ៏សាកសមបំផុត។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

ក្រុមហ៊ុន vivo បានធ្វើការបញ្ចុះតម្លៃពិសេសទៅលើស្មាតហ្វូន vivo S1 នៅក្នុងឱកាសពិធីបុណ្យអ៊ុំទុកខិតជិតមកដល់