ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Ranger Raptor ដែលជារថយន្ត Pick-up Off-road Performance ជំនាន់ទីមួយដំបូងបំផុតរបស់ Ford បានមកដល់ទីផ្សារកម្ពុជាហើយ

ដោយ

Koun Jab Luffy

05 វិច្ឆិកា 2019 05:31 ព្រលឹម

អាន 4 នាទី

រថយន្ត Ford Ranger Raptor ដែលជារថយន្តប្រភេទ Pick-up Off-road Performance ជំនាន់ទីមួយដំបូងបង្អស់របស់ Ford បាននាំចូលជាផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជា យើងហើយ ដោយក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខ នូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជា។  រថយន្តនេះ ត្រូវ បានផលិតឡើង និងបានធ្វើតេស្តយ៉ាងម៉ត់ចត់ដោយក្រុមវិស្វករ Ford Performance Team ដើម្បីបង្កើតនូវរថយន្តមួយដែលអាចជំនះគ្រប់ឧបសគ្គ កាន់តែពិសេស សម្រាប់អតិថិជន ដែលចូលចិត្តបើកបរលើផ្លូវប្រភេទ Off-road។
Article image
លោក Jamal Hameedi, ប្រធានវិស្វករ Ford Performance របស់ក្រុមហ៊ុន Ford បានមានប្រសាសន៍ថា៖ “យើងពិតជាមានអារម្មណ៍រំភើប សប្បាយរីករាយក្រៃលែង នៅពេល ដែលបានដាក់បង្ហាញរថយន្តនេះទៅកាន់សាធារណៈជន ហើយអ្នកនឹងមានអារម្មណ៍ដូចជា វិរៈបុរស (Hero) អញ្ជឹងនៅពេល ដែលបានបើកបររថយន្តមួយនេះ។ Ranger Raptor ក៏ដូចគ្នាទៅនឹង Ford F-150 ដែរ វាបាន design ដោយផ្អែកទៅលើ DNA របស់ Ford Performace។”
ផ្នែកខាងមុខរថយន្តមានរូបរាងស្រដៀងទៅនឹងរថយន្ត Ford F-150 តែម្ដង ដោយប៉ាណា ខាងមុខបានបំពាក់ដោយអក្សរ Ford ធំៗមើលទៅមានលក្ខណៈកាចជាង Ford Ranger ធម្មតា។ កាងខាងមុខត្រូវបានរចនាថ្មី រឹងមាំ ធន់នឹងការប៉ះទង្គិច ល្អបំផុតសម្រាប់ការ បើកបរលើផ្លូវលំបាក។ចំណែកផ្នែកខាងក្នុងបានបំពាក់ទៅដោយពូកស្បែកមានគុណភាព ខ្ពស់ធន់នឹងការប្រើប្រាស់ពេលបើកបរ Off-road ក៏ដូចជាប្រើប្រាស់ប្រចាំថ្ងៃផងដែរ។ កៅអីនីមួយៗបានរចនាដោយ ផ្ដល់ទាំងសុវត្ថិភាព និងផាសុកភាពដល់អ្នកបើកបរ។
Article image
Article image
Ford Ranger Raptor ជាកំពូលរថយន្ត Pick Up ប្រភេទ Off-Road បំពាក់ដោយម៉ាស៊ីន Bi-Turbo ទំហំ 2.0L ជំនាន់ថ្មីកម្លាំងខ្លាំង និងសន្សំសំចៃប្រេង។ ប្រព័ន្ធជើងក្រោមត្រូវបានបំពាក់ ជាមួយនឹងបូម Fox Racing Shox ដូចគ្នាទៅនឹង បូមដែលបានបំពាក់នៅលើរថយន្ត Ford F-150 មានលក្ខណៈធន់ រឹងមាំ មិនរលាក់ខ្លាំងមិនថាអ្នកបើកបរលើផ្លូវរលាក់ក្នុងល្បឿនលឿន ក៏ដោយ ដោយសារវាមានបំពាក់ទាំងផ្នែកខាងមុខ និងខាងក្រោយរបស់រថយន្ត។
Article image
មិនតែប៉ុណ្ណោះ មិនថាក្រោមស្ថានភាពផ្លូវលំបាកយ៉ាងណានោះទេ ក៏ Ford Ranger Raptor មិនរុញរានោះដែរ ព្រោះរថយន្តនេះមានបំពាក់ជាមួយនឹងប្រអប់លេខថ្មី 10 លេខ និងប្រព័ន្ធគ្រប់គ្រងការបើកបរ គ្រប់ស្ថានភាពផ្លូវ (Terrain Management System) ទាំងផ្លូវធម្មតា និង ផ្លូវលំបាក រួមមានដូចជា៖
•ស្ថានភាពផ្លូវធម្មតា (Normal mode): ផ្ដល់ផាសុកភាពមិនស៊ីប្រេងងាយស្រួលក្នុង ការបើកបរ។
Article image
Article image
•ការបើកបរបែកស្ព័រ (sport mode): ផ្ដល់នូវសន្ទុះខ្លាំងសក្ដិសមសម្រាប់អ្នកដែល ចូលចិត្តបើកបរល្បឿនលឿន។
Article image
•ផ្លូវស្មៅ/គ្រួស/ព្រិល (Grass/gravel/snow mode): ជួយឲរថយន្តមានលំនឹង និងមិន រអិលពេលបើកបរលើផ្លូវដែលងាយនឹងរអិល។
Article image
•ផ្លូវដីភក់/ដីខ្សាច់ (Mud/sand mode): សម្រួលការបើកបរជៀសវាងការផុង កង់ពេល បើកបរលើភក់ ឬខ្សាច់។
Article image
Article image
•ផ្លូវថ្ម (Rock mode): សម្រួលការបើកបរឲ្យមានភាពរលូន មិនរលាក់ខ្លាំង ពេលបើកបរ លើគ្រួស ឬថ្ម។
Article image
•Baja Mode: ជួយទប់លំនឹងរថយន្តពេលបើកបរក្នុង ល្បឿនលឿននៅលើផ្លូវ Off-road ហើយអ្នកក៏មិនបាច់បារម្មណ៍ដែរនៅពេលបើកបរលើផ្លូវ ដែលមានទឹកលិច ព្រោះ Ford Ranger Raptor អាចចុះទឹកបានដល់ទៅ 850 mm ឯណោះ។
Article image
Article image
លើសពីនេះទៅទៀត ក្នុងនោះក៏មានភ្ជាប់មកជាមួយនូវប្រព័ន្ធកាពីតាស ដែលមានការកំណត់ 3 ជម្រើសឲអ្នកជ្រើសរើស៖
•2H Two-wheel drive សម្រាប់បើកបរលើផ្លូវដែលមានឧបសគ្គ តិចតួច។
•4H Four-wheel drive សម្រាប់បើកបរល្បឿនលឿនលើផ្លូវ Off-road។
•4L Low-range four wheel drive ផ្ដល់កម្លាំងខ្លាំង និងជួយទប់លំនឹងកង់ពេលបើកបរ នៅលើផ្លូវ ដែលលំបាកខ្លាំង និងមានឧបសគ្គច្រើន។
Article image
ក្រៅពីនេះ Ford Ranger Raptor ក៏មានបំពាក់បច្ចេកវិទ្យាផ្សេងៗដូចជា ប្រព័ន្ធ បញ្ឆេះរថយន្តដោយពុំចាំបាច់ប្រសោរ បច្ចេកវិទ្យា SYNC 3 និងអេក្រង់ Touchscreen 8 អ៊ីញសម្រាប់ស្ដាប់វិទ្យុ តន្ត្រី និងការកំសាន្តនានា កាមេរ៉ាក្រោយជំនួយចូលចត ប្រព័ន្ធទប់លំនឹងពេលបើកបរលើផ្លូវកោង និងរអិល ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត និងប្រព័ន្ធទប់លំនឹងរថយន្តមិនឲ្យរេពេលដឹកឥវ៉ាន់ធ្ងន់ៗ។
Article image
កាន់តែពិសេសទៅទៀតនោះ ឥឡូវនេះលោកអ្នកទិញភ្លាម នឹងទទួលបានរថយន្តភ្លាម ជាមួយតម្លៃពិសេសត្រឹមតែ $75,000 តែប៉ុណ្ណោះ។ ម្យ៉ាងទៀតរាល់ការទិញរថយន្ត Ford លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។ សម្រាប់ពត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរស័ព្ទ 012 333 975។
Article image
បើចង់ដឹងច្បាស់សូមទស្សនា Video ខាងក្រោម៖

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Ranger Raptor ដែលជារថយន្ត Pick-up Off-road Performance ជំនាន់ទីមួយដំបូងបំផុតរបស់ Ford បានមកដល់ទីផ្សារកម្ពុជាហើយ