no-alternative title

ចង់បានទូរទឹកកកល្អ និងមានតំលៃសមរម្យមែនទេ សូមអានអត្ថបទមួយនេះ!

សួស្ដីអ្នកទាំងអស់គ្នា តើលោកអ្នកកំពុងពិបាកក្នុងការស្វែងរកទូរទឹកកកល្អសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃមែនទេ? តោះអញ្ចឹងថ្ងៃនេះខ្ញុំសូមបង្ហាញទូរទឹកកក LG 4 ប្រភេទដែលជួយដោះស្រាយបញ្ហាទាំងនោះបានយ៉ាងមានប្រសិទ្ធភាពបំផុត ។ 

ចាប់ផ្ដើមដំបូងនេះ គឺជាម៉ូឌែលទូរទឹកកកធនតូច ដែលមានចំណុះ 272 លីតស៊េរីថ្មីដែលភ្ជាប់មកនូវបច្ចេកវិទ្យាកុំប្រែសស័រពិសេសផ្ដល់ភាពត្រជាក់បានលឿន ដោយសារតែវាមានកន្លែងបញ្ចេញខ្យល់ត្រជាក់គ្រប់ថតតែម្ដង សូម្បីតែនៅមាត់ទ្វារទូរទឹកកកក៏មានផងដែរ ដែលហៅថា Door Cooling Door Cooling នេះបង្កើតឡើងដើម្បីផ្ដល់ភាពត្រជាក់សម្រាប់របស់ដែលដាក់នៅខាងមុខ និងមានថ្នើរដាក់សម្ភារៈបានច្រើន ចំនែកផ្នែកកកវិញគឺធ្វើអោយឆាប់ត្រជាក់និងកកបានទាន់ចិត្ដ ហើយវាសមស្របសម្រាប់ក្រុមគ្រួសារដែលមានសមាជិកត្រឹម 2 3 នាក់ ទទួលបានភាពងាយស្រួល។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ក្រឡេកមកមើលទូរទឹកកកធនមធ្យមមួយនេះវិញម្ដង ដែលវាមានចណុះធំគួរសមគឺ 516លីត សាកសមសម្រាប់ក្រុមគ្រួសារដែលមានសមាជិកចាប់ពី4 ទៅ 5 នាក់ លោកអ្នកអាចពិចារណាជាមួយម៉ូឌែលមួយនេះបាន បើយើងនិយាយពីសមត្ថភាពរបស់វាវិញគឺមានច្រើនជាងទូរទឹកកកម៉ូឌែលទី1 ដោយមានមុខងារ Hygiene Fresh អាចកម្ចាច់បាក់តេរីនិងក្លិនមិនល្អបានរហូតដល់ 99,99% និង Fresh O Zone ជួយថែរក្សាសាច់អោយនៅស្រស់បានយូរ មានកន្លែងចុចទឹកនៅខាងក្រៅដែលងាយស្រួលដាក់ទឹកចូល និងញ៉ាំបានគ្រប់ពេលវេលា ហើយកាន់តែពិសេសជាងនេះគឺវាមានភ្ជាប់មកជាមួយ Smart ThinQ ជួយសម្រួលដល់ការគ្រប់គ្រងសីតុណ្ហភាព ត្រួតពិនិត្យការស៊ីភ្លើង និងឆែកមើលបញ្ហាណាមួយបានតាមរយៈទូរសព្ទដៃរបស់អ្នក ។

ឥឡូវយើងប្ដូរអារម្មណ៍មកមើលជាមួយទូរទឹកកកពណ៌ខ្មៅរលើបរលោងទាន់សម័យមួយនេះវិញ សម្រាប់អ្នកដែលមានសមាជិកគ្រួសារចំនួន៦ឡើងទៅ និងនិយមពណ៌ខ្មៅៗ ធានាថាពេញចិត្ដតែម្ដងព្រោះការរចនាឡើងប្រកបដោយភាពស៊ីវិល័យទំនើបទាន់សម័យកាល ចំពោះលក្ខណៈពិសេសវិញគឺវាមានទំហំធំ និងចំណុះរហូតដល់ 590លីត ហើយអាចដាក់របស់របរបានច្រើនមែនទែន រួមជាមួយការន្ថែមនូវ Door Cooling មួយទៀតនៅជាប់ទ្វារបើក ដើម្បីបង្កើនកម្រិតភាពត្រជាក់បានកាន់តែខ្លាំងដល់ម្ហូបអាហារ បន្លែផ្លែឈើនិងភេសជ្ជៈរបស់អ្នក ប្រសិនបើក្រុមគ្រួសារលោកអ្នករវល់ច្រើននិងពុំសូវមានពេលទំនេរទៅផ្សារ ទិញអីវ៉ាន់ស្ដុកនោះទេ សូមជ្រើសរើសទូរទឹកកកមួយនេះពិតជាមិនខុសបំណងទេ ។

ចុងក្រោយគេនេះគឺជាទូរទឹកកក LG InstaView Door-in-Door™ ដែលមានមុខងារទំនើបច្រើននិងឈានមុខគេបង្អស់ ដោយសារតែរូបរាងល្អប្រណិតនៃពណ៌ខ្មៅដិតដ៏ទាក់ទាញ ហើយពេញនិយមសម្រាប់គេហដ្ឋានសម័យថ្មី អ្វីដែលកាន់អស្ចារ្យបំផុតនោះគឺបច្ចេកវិទ្យាទ្វារនៅក្នុងទ្វារ ដែលជួយសន្សំសំចៃភ្លើងបានយ៉ាងច្រើន ដោយមិនចាំបាច់បើកទ្វារញឹកញាប់ឡើយ គឺគ្រាន់តែគោះពីរដងនៅលើកញ្ជក់ទ្វារ វានឹងបង្ហាញអ្វីដែលមាននៅក្នុងទូរទឹកកកអោយយើងបានឃើញភ្លាមៗ រួមផ្សំនឹងកន្លែងចុចទឹក ទឹកកក ទឹកកកម៉ត់ ផ្ដល់ភាពងាយស្រួលសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ក្រុមគ្រួសារ មួយវិញទៀតបើយើងមើលទៅផ្នែកខាងក្នុងនៃទូរទឹកកកទាំងមូលវិញ វាត្រូវបានបែងចែកជាពីរផ្នែកសំខាន់ៗ រួមមានផ្នែកទីមួយគឺសម្រាប់បន្លែ ផ្លែឈើ ម្ហូបអាហារនិងគ្រឿងស្លរស្លុក ចំនែកឯផ្នែកទីពីរវិញគឺផ្ដោតសំខាន់ទៅលើប្រភេទចំនីអាហារដែលត្រូវការភាពត្រជាក់ខ្លាំងមានដូចជាការ៉េមជាដើម ហើយអត្ថប្រយោជន៍ដ៏អស្ចារ្យទាំងនេះហើយទើបធ្វើអោយទូរទឹកកកមួយនេះល្អដាច់គេតែម្ដង។

 

សរុបមកវិញខ្ញុំសូមបញ្ជាក់ជាថ្មីម្ដងទៀតថាប្រសិនបើអ្នកមិនមានសមាជិក 2 ឬ 3 អាចជ្រើសរើសទូរទឹកកកធនតូចដែលមានចំណុះ 272 លីតនេះបាន ។ ប៉ុន្ដែបើអ្នកគិតថាវាមិនគ្រប់គ្រាន់សម្រាប់តម្រូវការប្រចាំថ្ងៃរបស់លោកអ្នកនោះទេ ខ្ញុំសូមណែនាំទូរទឹកកកធនមធ្យមមួយនេះចំណុះធំជាងគឺ 516 លីតសាកសមនឹងគ្រួសារដែលមានសមាជិក 5 ទៅ 6 នាក់ ។ ម្យ៉ាងវិញទៀតបើលោកអ្នកមានសមាជិកច្រើនហើយ គិតថាគ្មានពេលវេលាច្រើននោះទេ មួយអាទិត្យឡើងផ្សារម្ដងនោះខ្ញុំសូមណែនាំទូរទឹកកកធនធំម៉ូឌែលនេះដែលមានចំណុះផ្ទុកបានរហូតដល់ 590 លីត ។

សម្រាប់លោកអ្នកដែលគាត់និយមចូលចិត្ដភាពទំនើបទាន់សម័យ ហើយមិនគិតច្រើនរឿងតម្លៃនោះទេ ខ្ញុំសូមលើកទឹកចិត្ដអោយជ្រើសរើសទូរទឹកកក LG InstaView Door-in-Door™ តែម្ដងទៅ ទាំងស្រស់ស្អាត ទាំងទំនើបនិងជួយសន្សំសំចៃកប់សេរី ហើយចំណុះវិញគឺធំទូលាយមែនទែន 675 លីតសបស្រមនិងគុណភាពផលិតផលទៀតផង ហើយទូរទឹកកមួយនេះនឹងធ្វើអោយលោកអ្នកពេញចិត្ដ ពេញថ្លើមមិនខាន ។

ទាំងនេះគឺជាទូរទឹកកកទាំង4 ម៉ូឌែលដែលលោកអ្នកអាចស្វែងរកបានទិញបាននៅ LG Brandshop គ្រប់សាខាដែលមាននៅក្នុងលីងមួយនេះ  ។

ព័ត៌មានបន្ថែម៖ https://www.ggear.com.kh/appliances/refrigerators/ 

ប្រូម៉ូសិន៖ http://bit.ly/WaterFestival2019 

ទីតាំង៖ https://www.ggear.com.kh/lg-brandshop/ 

លេខទូរសព្ទ៖ 023 222 699

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន