no-alternative title
no-alternative title

មកដល់ហើយ MSI GP75 Leopard មិនថាលេងហ្គេម ការងារឌីស្សាញ កាត់តរវីដេអូ ធានាដឹងតែម៉ាអេម

MSI GP75 Leopard គឺជាកុំព្យូទ័រស៊េរីថ្មីមួយ ដែលត្រូវបានក្រុមហ៊ុនរចនាជាមួយនឹងរូបរាងស្រស់ស្អាតទាក់ទាញខ្លាំង ហើយនិងមានសមត្ថភាពល្អឥតខ្ចោះ សម្រាប់ការលេងហ្គេម។ ម៉ាស៊ីនថ្មីនេះ ប្រើប្រាស់នូវបន្ទះឈីប Intel Core i7 ជំនាន់ទី 9 រួមនិងក្រាហ្វិកកាត GeForce GTX 1650 និងជម្រើសមួយទៀត GeForce GTX 1660Ti ព្រមទាំងមានអេក្រង់ 17.3" Full HD (1920x1080), កម្រិត 144Hz IPS-level gaming panel ក៏ដូចជាបច្ចេកវិទ្យាប្រព័ន្ធត្រជាក់ Cooler Boost 5 ផងដែរ។ សម្រាប់ក្តារចុចវិញ គឺត្រូវបានក្រុមហ៊ុន ប្រើប្រាស់នូវ Per-Key RGB gaming keyboard របស់ក្រុមហ៊ុន SteelSeries ហើយមានផ្ទាំង Dragon Center ជាមួយនឹង Gaming Mode ផ្តាច់មុខកម្មវិធី MSI App Player សម្រាប់បទពិសោធន៍នៃការលេងហ្គេមយ៉ាងអស្ចារ្យរវាងស្មាតហ្វូន និង PC ក៏ដូចជាប្រព័ន្ធសំឡេង Giant Speakers លឺខ្លាំងជាងមុនដល់ទៅ 5 ដងថែមទៀត។  សម្រាប់អ្នកអ្នកលេងហ្គេម នៅពេលដែលមានកុំព្យូទ័រនេះនៅក្នុងដៃនោះ គឺពិតជាអស្ចារ្យជាមិនខាន ដោយសារតែពួកគេអាចគ្រប់គ្រងទៅលើពិភពហ្គេមនេះ កាន់តែងាយស្រួលបំផុត។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើនិយាយអំពីគុណភាពសំឡេងនៅលើម៉ាស៊ីនកុំព្យូទ័រម៉ូដែលថ្មីនេះ គឺមានសំឡេងលឺខ្លាំងជាងមុនដល់ទៅ 5 ដងជាមួយនឹងកម្រិតគុណភាពសំឡេងខ្ពស់ដែលអ្នកលេងហ្គេមជាច្រើននឹងទទួលបាននូវអារម្មណ៍រីករាយតាមរយៈនូវ Speakers យក្សនេះផងដែរ។ សម្រាប់អ្នកលេងហ្គេមប្រភេទ 3D ក៏នឹងទទួលបាននូវសំឡេងពិរោះកម្រិត Surround Sound នេះ និងការគ្រប់គ្រងទៅលើតន្រ្តី ខ្សែភាពយន្ត និងការខល Conference បានថែមទៀត។ ប្រព័ន្ធសំឡេង AUDIO BOOST គឺមានកម្លាំងខ្លាំងជាងមុន 30% ជាមួយនឹងការភ្ជាប់ជាមួយ AMP (Audio Power Amplifier) និងរន្ធដោតកាសស្តាប់ពណ៌មាសនេះ។ 

នៅក្នុងការអភិវឌ្ឍផ្តាច់មុខក្នុងភាពជាដៃគូជាមួយនឹងក្រុមហ៊ុន BlueStacks នោះ ការប្រើប្រាស់កម្មវិធី MSI APP PLAYER គឺនឹងអាចជួយអ្នកក្នុងការនាំយកនូវបទពិសោធន៍នៃការលេងហ្គេមអស្ចារ្យបំផុតសម្រាប់ហ្គេមនៅលើទូរស័ព្ទទៅកាន់ PC Platform នេះ មួយវិញទៀតគឺអ្នកអាចលេងហ្គេមនេះ ជាមួយនឹង Keyboard Lighting និងក្រាហ្វិកកម្រិតខ្ពស់ថែមទៀតផង។ រីឯ DRAGON CENTER 2.0 ត្រូវបានក្រុមហ៊ុនរចនាសម្រាប់ធ្វើការគ្រប់គ្រង និងការបង្កើននូវកម្លាំងកាន់តែខ្លាំងក្លាទៅលើការលេងហ្គេមនៅលើម៉ាស៊ីននេះផងដែរ។

MSI GP75 Leopard គឺភ្ជាប់ជាមួយនឹងអេក្រង់មិនធម្មតានោះទេ ក្នុងការទស្សនាដែលពិតជាជក់ចិត្តដិតអារម្មណ៍មែនទែនក្នុងការប្រើប្រាស់។ អ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនោះ វាមានភ្ជាប់ជាមួយនឹងក្តារចុច PER-KEY RGB GAMING KEYBOARD របស់ក្រុមហ៊ុន STEELSERIES ដែលអ្នកប្រើប្រាស់នឹងចូលចិត្តរីករាយជាមួយនឹងការលេងហ្គេមដោយសារតែគ្រាប់ Keys នេះ មានភ្ជាប់ជាមួយនឹងភ្លើង Lighting ល្អបំផុតសម្រាប់ការលេងហ្គេម។ កុំព្យូទ័រលេងហ្គេមស៊េរីថ្មីនេះ មានភ្ជាប់ជាមួយនឹងអេក្រង់ MATRIX DISPLAY សម្រាប់ធ្វើការទ្រទ្រង់ទៅលើមុខងារ MULTI-TASK ដែលអាចប្រើប្រាស់បាន 3 ម៉ូនីទ័រតាមរយៈរន្ធដោត HDMI និង mini DisplayPort នៅក្នុងកម្រិតទស្សនាដល់ទៅ 4K (3840x2160) កម្រិត 60Hz ដែលផ្តល់នូវភាពរីករាយកាន់តែអស្ចារ្យថែមទៀត។ បន្ថែមពីនេះទៀតនោះ ដើម្បីអោយម៉ាស៊ីននេះត្រជាក់នោះ ក្រុមហ៊ុនបច្ចេកវិទ្យា MSI ក៏ប្រើប្រាស់នូវរន្ធបំភាយកំដៅចំនួន 7 រន្ធសម្រាប់ធ្វើការពង្រឹងទៅលើភាពត្រជាក់ និងការលេងហ្គេមកាន់តែខ្លាំងក្លាបំផុតថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ត្រកូលស៊េរី V ថ្មីគឺ V60: បច្ចេកវិទ្យាថតរូបថ្មីពី vivo ផ្លាស់ប្តូរវិធីថតរូបបែប Portrait កាន់តែប្រសើរនៅកម្ពុជា

ត្រកូលស៊េរី V ថ្មីគឺ V60: បច្ចេកវិទ្យាថតរូបថ្មីពី vivo ផ្លាស់ប្តូរវិធីថតរូបបែប Portrait កាន់តែប្រសើរនៅកម្ពុជា

ដោយ ប៉េងលីន
ក្រុមហ៊ុន RMA Cambodia រៀបចំសន្និសីទសារព័ត៌មានស្ដីពី “តម្លៃថ្មីសម្រាប់រថយន្ដនាំចូលពីអាមេរិក

ក្រុមហ៊ុន RMA Cambodia រៀបចំសន្និសីទសារព័ត៌មានស្ដីពី “តម្លៃថ្មីសម្រាប់រថយន្ដនាំចូលពីអាមេរិក

ដោយ ប៉េងលីន
ASUS Gaming V16 មក​ដល់​កម្ពុជាហើយ! លេង​ហ្គេម​កាន់​តែ​សប្បាយ និងការច្នៃ​ប្រឌិត​កាន់​តែ​អស្ចារ្យ!

ASUS Gaming V16 មក​ដល់​កម្ពុជាហើយ! លេង​ហ្គេម​កាន់​តែ​សប្បាយ និងការច្នៃ​ប្រឌិត​កាន់​តែ​អស្ចារ្យ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V5 5G កំពូលស្តើង កំពូលឆ្លាត ធន់មាំតាន់ បត់បាន 50 ម៉ឺនដង ដាក់លក់នៅកម្ពុជាហើយ

កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V5 5G កំពូលស្តើង កំពូលឆ្លាត ធន់មាំតាន់ បត់បាន 50 ម៉ឺនដង ដាក់លក់នៅកម្ពុជាហើយ

ដោយ ប៉េងលីន
ក្រុមហ៊ុន BYD Cambodia ធ្វើការប្រគល់រថយន្តគ្រឿងទី 2500 នឹងបន្ថែមទំនុកចិត្តជាមួយម៉ូដែលថ្មី

ក្រុមហ៊ុន BYD Cambodia ធ្វើការប្រគល់រថយន្តគ្រឿងទី 2500 នឹងបន្ថែមទំនុកចិត្តជាមួយម៉ូដែលថ្មី

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មី កម្លាំង 127hp អាចបើកបាន 425km ប្រកាសលក់តម្លៃតែជាង 9 ពាន់ដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនីថ្មី កម្លាំង 127hp អាចបើកបាន 425km ប្រកាសលក់តម្លៃតែជាង 9 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន