no-alternative title

ជម្រើសថ្មី! MSI Prestige 14 កុំព្យូទ័រយួរដៃដែលមានកម្រ៉ាស់ស្តើង និងមានភាពស៊ីវិល័យ សក្តិសមបំផុតសម្រាប់ Creator

ថ្មីៗនេះ ក្រុមហ៊ុន  MSI បានបញ្ចេញនូវកុំព្យូទ័រយួរដៃជំនាន់ថ្មីនៅក្នុងត្រកូល  Prestige Series ដែលមានឈ្មោះថា Prestige 14 ដែលពិតជាមានរូបរាងស្រស់ស្អាតទាក់ទាញប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងកម្លាំងម៉ាស៊ីនខ្លាំ ដំណើរការនូវបន្ទះឈីប Intel Core i7 (Comet Lake) ជំនាន់ទី 10 រួមនឹង ក្រាហ្វិកកាត NVIDI GeForce GTX 1650 ជាមួយនិង Max-Q Design (10SC) ក៏ដូចជា NVIDIA GeForce MX250 graphics (10RB)។ ដូច្នេះ សម្រាប់ Creator ដែលចូលចិត្តរបស់ថ្មីតាមខ្លួន ! MSI Prestige 14 គឺជា ជម្រើសកុំព្យូទ័រយួរដៃដែលមានកម្រ៉ាស់ស្តើង និងមានភាពស៊ីវិល័យ និងសក្តិសមបំផុត​។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សោភ័ណ្ឌភាពជារឿងសំខាន់បំផុត

អ្វីដែលជាគោលដៅដ៏សំខាន់បំផុតរបស់ក្រុមហ៊ុន  MSI នេះគឺការធ្វើអោយចក្ខុវិស័យមួយក្លាយជាការពិត។ ជាមួយនឹងការផ្តោតទៅលើការឌីស្សាញយ៉ាងល្អឥតខ្ចោះជាមួយនឹងគែម diamond-cut edge និង Texture ដ៏ល្អគ្មានគូប្រៀបនោះទេ។ សម្រាប់សមាសភាគដែលយកមកធ្វើការផលិតនេះគឺមានកម្រិតខ្ពស់ខ្លាំង ហើយកុំព្យូទ័រស៊េរីថ្មីត្រកូល Prestige Series គឺត្រូវបានឌីស្សាញឡើងប្លែក និងស្រស់ឆើតឆាយខ្លាំងមែនទែនក្នុងការប្រើប្រាស់បំផុត។

សមត្ថភាពខ្លាំងគ្មានដែនកំណត់

នៅលើកុំព្យូទ័រស៊េរីថ្មី Prestige Series នេះមានភ្ជាប់ជាមួយនឹងបន្ទះឈីប Intel Core i7 (Comet Lake) ជំនាន់ទី 10 ដែលមានសមត្ថភាពខ្លាំងក្លា និងទម្ងន់ស្រាលបំផុតក្នុងការប្រើប្រាស់ ហើយអ្នកអាចយកកុំព្យូទ័រនេះទៅគ្រប់ទីកន្លែងបានយ៉ាងស្រួលថែមទៀត។ វាមានភ្ជាប់ជាមួយនឹងអង្គគណនា 6-core processor ដែលធ្វើការបង្កើនល្បឿនទៅលើកម្មវិធីច្នៃប្រឌិតខ្ពស់ៗដែលទាមទារនូវម៉ាស៊ីនដែលខ្លាំង និងសមត្ថភាពខ្ពស់ក្នុងការងារ Multitasking លឿនជាងមុន។ កម្លាំងម៉ាស៊ីនរបស់វានឹងលឿនជាងមុនដល់ទៅ 50%។ សម្រាប់កម្មវិធី Photoshop, Lightroom, Premiere Pro, VS Code និង SketchUp គឺដំណើរការលឿនខ្លាំងមែនទែននៅលើម៉ាស៊ីនមួយនេះ!

បង្កើតនូវភាពច្នៃប្រឌិតរបស់អ្នកបានលឿនបំផុត

កុំព្យូទ័រនេះប្រើប្រាស់នូវក្រាហ្វិកកាត GeForce GPUs ដែលផ្តល់នូវកម្លាំងម៉ាស៊ីនខ្លាំងក្លាទៅលើកម្មវិធី Apps ជាច្រើនដែលអ្នកប្រើប្រាស់ប្រចាំថ្ងៃ។ វាមានភ្ជាប់ជាមួយនឹង Dedicated GPU ជាមួយនឹងការបញ្ចូលនូវ NVIDIA Studio Drivers ដែលធ្វើអោយម៉ាស៊ីនរបស់អ្នកអាចដំណើរការលឿន និងជឿជាក់បំផុតក្នុងការបង្កើតនូវគំនិតច្នៃប្រឌិតបានភ្លាមៗទៅតាមតម្រូវការជាក់ស្តែង។ បច្ចេកវិទ្យានេះនឹងធ្វើអោយការងាររបស់អ្នកដំណើរការយ៉ាងរលូន និងល្អបំផុត។

បទពិសោធន៍នៃការទស្សនាដ៏អស្ចារ្យបំផុត

ការទស្សនាលែងជាបញ្ហាទៀតហើយ ជាពិសេសក្នុងការបង្កើតនូវ Content អ្វីដែលថ្មីប្រកបដោយភាពច្នៃប្រឌិតនោះ។ ជាមួយនឹងបច្ចេកវិទ្យានៃអេក្រង់ True Pixel display នេះផ្តល់នូវរូបភាពច្បាស់ត្រជាក់ភ្នែកដែលមានកម្រិតភាពច្បាស់ដល់ទៅ 4K , AdobeRGB 100% color gamut, factory-calibrated Delta-E < 2 ដែលល្អបំផុតក្នុងការទស្សនា បច្ចេកវិទ្យា True Color Technology  និង Verified by CalMan – tools ចាំបាច់សម្រាប់ការបង្កើតនូវការងារដែលមានភាពច្នៃប្រឌិតខ្ពស់ ការឌីស្សាញរូបភាព និងកែប្រែវីដេអូបានយ៉ាងងាយស្រួល។

ការឌីស្សាញសម្រាប់អនាគត

ជាមួយនឹងការឌីស្សាញយ៉ាងប្រណិតទម្ងន់ស្រាល និងរូបរាងតូចងាយស្រួលដាក់តាមខ្លួន និងមានតួខ្លួនធ្វើពីអាលុយមីញ៉ូមរលើបរលោងយ៉ាងស្រស់ស្អាតថែមទៀត។ នេះគឺជាកុំព្យូទ័រ Prestige Series ដែលមានស្ទាយ៍ទាក់ទាញ និងតូចងាយស្រួលចល័តជាទីបំផុត។ ជាមួយនឹងអេក្រង់ដែលបត់បានដល់ទៅ 180° គែម Bezel ស្តើងគ្មានគូប្រៀបវាពិតជាអស្ចារ្យមែនទែនក្នុងការប្រើប្រាស់ជាទីបំផុត។

រន្ធតភ្ជាប់ និងការបញ្ចូលថាមពលថ្ម

ជាមួយនឹងការភ្ជាប់ជាមួយនឹងរន្ធ Thunderbolt 3 ports ច្រើននោះ កុំព្យូទ័រត្រកូល Prestige Series នេះទ្រទ្រង់នូវការបញ្ចូលថាមពលថ្មបានលឿន និងអាចធ្វើការបញ្ចូនទិន្នន័យបានកម្រិត 40Gbps ហើយវាអាចធ្វើការតភ្ជាប់ទៅកាន់អេក្រង់ និងឧបករណ៍ជាច្រើនទៀតបានយ៉ាងងាយស្រួល។ Prestige Series ម៉ូឌែលថ្មីនេះមានរូបរាងស្រស់ស្អាត និងសោភ័ណ្ឌភាពទាក់ទាញគ្មានដែនកំណត់។ Prestige Series 14 នេះ ភ្ជាប់ជាមួយនឹងការតភ្ជាប់ wireless connectivity ចុងក្រោយបំផុតដែលធ្វើការធានាថាល្បឿនទៅលើបណ្តាញ Network របស់វាគឺលឿនបំផុត ជាពិសេសក្នុងការបញ្ចូនទៅលើទិន្នន័យដែលមានទំហំធំៗ ឬការខល Conference ជាដើម។ កុំព្យូទ័រនេះប្រើប្រាស់បានច្រើនជាង 10 ម៉ោង ហើយបញ្ចូលថាមពលថ្ម 15 នាទីប្រើប្រាស់បាន 1.5 ម៉ោងថែមទៀត។

ភាពទាន់សម័យ និងសុវត្ថិភាពខ្ពស់ក្នុងការប្រើប្រាស់

ប្រព័ន្ធសុវត្ថិភាព និងភាពងាយស្រួលក្នុងការប្រើប្រាស់គឺជាអាទិភាពមុនគេសម្រាប់ Creators ។ ជាមួយនឹងប្រព័ន្ធសុវត្ថិភាព Windows Hello នោះ អ្នកអាចធ្វើការ Sign-in ទៅលើម៉ាស៊ីនរបស់អ្នកជាមួយនឹងផ្ទៃមុខ ឬប្រព័ន្ធស្កេនក្រយ៉ៅដៃ។ សម្រាប់ការ Login គឺលឿនជាងមុន និងសុវត្ថិភាពជាងមុនបើធៀបជាមួយនឹងកុំព្យូទ័រ Laptop ធម្មតាដល់ទៅ 3 ដងក្នុងការ Login ជាមួយនឹងលេខសម្ងាត់ Password នោះ។ អ្នកអាចរីករាយជាមួយនឹងបទពិសោធន៍ថ្មីនៃការប្រើប្រាស់ម៉ាស៊ីនរបស់អ្នកជាមួយនឹង Web Service បានផងដែរជាមួយនឹងបច្ចេកវិទ្យានៃការផ្ទៀងផ្ទាត់ FIDO 2 authentication ថែមទៀត។ នៅក្នុងបទពិសោធន៍នៃការវាយទៅលើគ្រាប់ Key នៅលើ Keyboard របស់ម៉ាស៊ីន Prestige Series គឺពិតជាងាយស្រួលដោយសារតែគ្រាប់ Key របស់វាមានគម្លាត 1.5mm ដែលធ្វើអោយការវាយតួអក្សរកាន់តែងាយស្រួល លឿនរហ័សបំផុត។

Creator Center និងការតេស្តកម្រិត Military-Grade

Creator Center នឹងជយយលោកអ្នកក្នុងការសម្រេចទៅលើគោលដៅដែលអ្នកចង់បានកាន់តែមានភាពងាយស្រួល និងអស្ចារ្យបំផុតជាមួយនឹងការកែប្រែទៅលើ system modes និង Resources ជាច្រើនទៀតដែលអ្នកត្រូវការសម្រាប់សេណារីយ៉ូជាច្រើនទៀតផងដែរ។ កាន់តែពិសេសនោះ ដើម្បីធានាទៅលើភាពធន់របស់វានោះ ផលិតផលនេះត្រូវតេស្តនៅក្នុងស្តង់ដារ MIL-STD-810G ដែលប្រកបដោយភាពជឿជាក់ និងធន់បំផុត។ ក្រុមហ៊ុនបច្ចេកវិទ្យា MSI តែងតែគិតអំពីបច្ចេកវិទ្យាដែលឈានមុខគេជានិច្ចសម្រាប់ពិភពលោក៕

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន